ភាគទី១៥

262 46 5
                                    

ក្រាក ! ទ្វារបន្ទប់ក៏ចាប់ផ្តើមបើកដែល បង្ហាញឲ្យឃើញ Krist
ជាជំនិតរាងក្រាស់បានដើរចូលមកជាមួយថាសបាយ ដើម្បីយកមកឲ្យរាងតូច ។

Krist  បន្ទាបខ្លួនអង្គុយឲ្យស្មើទៅនិងរាងតូចដែលអង្គុយលើ
ឥដ្ឋការ៉ូ មុននឹងនាយហុចថាសបាយទៅឲ្យរាងតូច។
<< អ្នកប្រុសតូចខ្ញុំយកបាយមកឲ្យ >>

<< អ៊ួកៗ >> មិនទាន់បានទទួលពី Krist ផងគ្រាន់តែជះក្លិន
ម្ហូបប៉ះច្រមុះភ្លាម រាងតូចក៏ងាកមុខចេញក្អួតភ្លាមៗ ។

<< អ្នកប្រុសកើតអី អ្នកប្រុសៗ >> Krist ឃើញដូច្នោះ ហើយក៏ជួយអង្អែលខ្នង ដើម្បីឲ្យរាងតូចបានធូរស្រាលបន្តិច ។

<< អ្នកប្រុស >> រាងតូចក្អួតមួយសន្ទុះរហូតដល់អស់កម្លាំង
ទើបទន់ខ្លួនសន្លប់បាត់ទៅ ។ ហើយ Krist នាំរាងតូចទៅមន្ទី
ពេទ្យ ដើម្បីពិនិត្យសុខភាពរបស់គេ ។

មកដល់មន្ទីរពេទ្យភ្លាម លោកគ្រូពេទ្យក៏ចាប់ផ្តើមពិនិត្យរាងតូចនៅក្នុងបន្ទប់ ចំណែកឯ Krist  ឈរចាំគេនៅខាងក្រៅ ។
ពេលនោះស្រាប់តែទូរស័ព្ទរបស់គេរោទ៍ឡើង អ្នកដែលខល
មកគេនោះគ្មាននរណាក្រៅពីស៊ុងហ៊ុន នោះទេគេក៏ប្រញ៉ាប់
ទទួលភ្លាម ។

<< អាឡូ ! ឯងនៅឯណានៅក្រុមហ៊ុនមានការងារធ្វើច្រើន
ណាស់់ គ្រាន់តែយកបាយទៅឲ្យអាល្អិតនោះក៏យូរម៉្លេះ? >>
គ្រាន់តែទទួលទូរស័ព្ទភ្លាម ត្រូវរាងក្រាស់ថាឲ្យនាយប្រាយៗ
សឹងតែមិនដកដង្ហើម ។

<< ខ្ញុំនៅមន្ទីរពេទ្យធំចៅហ្វាយ >>

<< ហើយនរណាកើតអី បានត្រូវទៅពេទ្យ? >>

<< គឺអ្នកប្រុសតូច >>

<< ហ្អាស? >> តឺតៗ និយាយមិនទាន់ចប់រួចរាល់ផងស៊ុងហ៊ុ
ន ក៏ចុចបិទទូរស័ព្ទភ្លាមៗ រកតែ Krist និយាយកាត់មិនទាន់ ។

<< ចៅហ្វាយ >> មួយសន្ទុះក្រោយមកក៏លេចឡើងនៅវត្តមា
ន រាងក្រាស់ដែលកំពុងដែលដើរសំដៅមករក Krist  យ៉ាងលឿន ។

<< ស៊ុន យ៉ាងម៉េចហើយលោកគ្រូពេទ្យ >> ស្របពេលដែល
នាយមកដល់មុខបន្ទប់ពិនិត្យភ្លាមលោកគ្រូក៏បើកទ្វារចេញម
កល្មម ។ រាងក្រាស់ចោទសួរទៅលោកគ្រូពេទ្យយ៉ាងលឿនដោយទឹកមុខភ័យៗ ដែលនាយមិនដែលបង្ហាញពីមុនមក ។

𝗜'𝗠 𝗦𝗢𝗥𝗥𝗬 (SS1)Where stories live. Discover now