<< ហឹម >> ម៉ោងប្រហែលដប់ព្រឹកទៅហើយកាយតូចក៏រើបម្រាស់ឡើយ ងើបអង្គុយឆ្ងក់ទាំងខ្លួនធីងធោង ព្រោះត្រូវរាង
ក្រាស់ លេងយ៉ាងចាស់ដៃដាក់គេកាលពីយប់មិញ ។<< អូយ! ឈឺ >> ស៊ូនូ រាងតូចគ្រាន់តែចុះពីលើគ្រែភ្លាមមិនទា
ន់បានបោះជំហ៊ាន ជើងគេចាប់ផ្តើមញ័រឡើងទទ្រើត សឹងតែ
ទប់ជំហររបស់ខ្លួនមិនជាប់ ដោយសារផ្នែកខាងក្រោមរបស់
គេមានការឈឺផ្សាខ្លាំង ធ្វើឲ្យគេសឹងតែយំចេញមកហើយ។
រាងតូចដើរទៅបន្ទប់ទឹកទាំងលំបាក់លំបិន ដើរៗរកតែដួល ។មកដល់បន្ទប់ភ្លាមរាងតូច ឆ្លុះកញ្ចក់មើលរូបរាងអាក្រាតរបស់គេ ទាំងឈឺផ្សារទឹកភ្នែកក៏ស្រាប់តែតែស្រក់ចុះមក រាងកាយដែលគេខំស្រឡាញ់ហើយថែរក្សាសឹងតែគ្មានស្លាកស្នាម មិនគួរណាមកមានស្នាមជាំសឹងតែសព្វប្រាណនោះទេ ។
<< គីម ស៊ូនូ ឯងមិនគួរជឿគេសោះ >> រាងតូចញញឹមចម្អក់
ខ្លួនឯងមិននឹកស្មានថាខ្លួនល្ងង់ឲ្យគេបោកបាននោះទេ ។
បើគេមិនជឿអេរីណា គេក៏មិនធ្លាក់ខ្លួនក្នុងសភាពបែបនេះនោះទេ ។រាងតូចនិយាយរួចគេក៏ចាប់ផ្តើមងូតទឹករៀបចំខ្លួនប្រាណ របស់គេ ។
បន្ទាប់ពីរៀបចំខ្លួនរួចគេបម្រុងតែចុះក្រោម ដើម្បីទៅរកអាហារពេលព្រឹករបស់ខ្លួនហើយក៏ប្រទះភ្នែកនិងអាហារមួ
យថាសដែលរៀបចំយ៉ាងមានមានរបៀបរៀបរយនៅលើតុ ។<< អាហារពេលព្រឹក? >> គ្រាន់តែក្រឡេកឃើញភ្លែតគេក៏
អង្គុយចុះហើយចាប់ផ្តើមញ៉ាំ ។...
<< យ៉ាងម៉េចហើយ ផែនការរបស់ឯង ?? >> ថេហ្វា ចោទសួរពីផែនការដែល អេរីណា ធ្វើដាក់ស៊ូនូកាលពីម្សិលមិ
ញ ថាវាយ៉ាងម៉េច ហើយឥឡូវ ។<< យើងមិនដឹងទេយប់មិញយើងនៅជាមួយដូយ៉ុន ប៉ុន្តែយើងគិតថាអាក្មេងល្ងង់ម្នាក់នោះវាមិនរួចខ្លួននោះទេ ហ៊ុននីហួងហែងវាសឹងស្លាប់ហើយ >> អេរីណា ញញឹមយ៉ាងមាន
ភាពជឿជាក់ ព្រោះថាគេដឹងច្បាស់ណាស់ថារាងតូចមិនរួចខ្លួ
ននោះទេប្រាកដជាត្រូវ រាងក្រាស់ធ្វើបាបមិនខាននោះទេ ។
YOU ARE READING
𝗜'𝗠 𝗦𝗢𝗥𝗥𝗬 (SS1)
Short Storyខ្ញុំមិនដែលឡើយសូម្បីតែគីតថាឈប់ស្រឡាញ់បងតែពេលអ្វីវាហួសពេលហើយខ្ញុំហត់នឹងលើកលែងទោស...🙂