Morning 🌞
ព្រះអាទិត្យចាប់ផ្ដើមរះចេញមកមកប៉ះហ្នឹងមុខរបស់បុរសម្នាក់ហើយបុរសម្នាក់នោះមិនមែនអ្នកណាឆ្ងាយទេក្រៅពីbibleយើងនឹងដែលគេកំពុងគេងលក់ស្កប់ស្កល់តែក៏ត្រូវភ្ញាក់ដោយសារតែព្រះអាទិត្យចាង់មកប៉ះមុខគេធ្វើឲ្យគេភ្ញាក់ឡើង
"ហួយ~ហើយអ្នកណាមកមកបើកវាំងននអីកាត់ព្រឹកពេលគេកំពុងដេកលក់នៀក៎"bibleក្រោកទាំងម៉ួម៉ៅ
"យ៉ាងម៉េចមិនចុះទៅញ៉ាំបាយទេហ៎"buiដើរចូលមកក្នុងបន្ទប់យករូបថតដែលពួកគេទាំងពីរថតក្នុងថ្ងៃមង្គលការយកមកតាំងក្នុងបន្ទប់នៅលើក្បាលគ្រែគេង
"ឯងតាំងស្អីអាញ៉េអាញ៉ៃណាស់"bibleអេះក្បាលនឹងមើលទៅរូបថតដែលbuiយកមកតាំងអម្បាញ់មិញ
"បើរញ៉េរញ៉ៃក៏មិនបាច់មើលទៅ ហើយមួយទៀតបងរៀននិយាយពាក្យឲ្យវាត្រូវផង"buiឈរច្រត់ចង្កេះនៅមុខbible
"ខ្ញុំនិយាយយ៉ាងម៉េចជារឿងខ្ញុំឯងកុំមកចេះ"bibleងើបចេញពីគ្រែហើយនិយាយតបទៅកាន់buiរួចក៏ដើរទៅបន្ទប់ទឹកបាត់
"ឆឺស😒"bui
Buiចេញពីបន្ទប់គេងរបស់គេហើយក៏ចុះមកខាងក្រោមចាំbibleចុះមកញ៉ាំអាហារជាមួយគ្នាមិនយូប៉ុន្មានbibleក៏ចុះមក
"ឆាប់អង្គុយមក"buiឲ្យbibleអង្គុយនៅតុមុខខ្លួន
"អឺៗខ្ញុំដឹងហើយដូចម៉ែទី2ចឹងហា៎"bibleរអូតិចៗ
"បងថាឲ្យអ្នកណាដូចម៉ែ"buiពេលដែកកំពុងតែញ៉ាំអាហារសុខៗក៏លឺbibleនិយាយតិចៗថាគេដូចម៉ែទី2buiក៏សួរទៅbibleភ្លាមៗតែម្ដង
"គ្មានថាឲ្យអ្នកណាទេ"bibleលើកដៃសងខាង🤷🏼♀️ចង់បញ្ជាក់ថាគេមិនបាននិយាយ
"ឆាប់ញ៉ាំទៅហើយជូនខ្ញុំទៅផ្សារ"buiញ៉ាំបណ្ដើរនិយាយបណ្ដើរ
"បានម្ហូបហើយទៅផ្សារធ្វើអីទៀតខ្ជិលទៅជាមួយណាស់"bibleប្រកែកតែពេលនោះក៏...
ផាំង💥
Buiវៃតុបាយមួយទំហឹងហើយនិយាយ
"ត្រូវតែទៅ"buiស្រែកដាក់bibleធ្វើឲ្យbibleភ្ញាក់ព្រើត
YOU ARE READING
រឿង ចំណងស្នេហ៍(ចប់✅)
Fantasyរឿងនេះបែបស្នេហានិងការបង្ខំឲ្យតួtopរៀបការនិងតួbttទាំងដែរពួកគេទាំងពីរមិនបានស្រឡាញ់គ្នា