ពេលវេលាក៏បានកន្លងផុតទៅអស់មួយថ្ងៃបាយបិណ្ឌនៅគេងរាប់ម៉ោងថាពេលណាបានគ្រប់24ម៉ោងតើប្រពន្ធគេដឹងវិញពេលណាចឹងហើយទើបគេមិនព្រមគេងទាល់តែសោះ
"ម៉ាក់នេះ24ម៉ោងហើយហេតុអីបៀវនៅតែមិនព្រមដឹងខ្លួនទៀត"គ្រាន់តែនាទីលូតដល់ចំណុចកណ្ដាលលេខ១២ភ្លាមបាយបិណ្ឌក៏ស្រែកសួរម៉ាក់គេភ្លែត
"អីយ៉ាពេទ្យថា២៤ម៉ោងមែនតែវាមិនប្រាដកថា២៤ត្រឹមដែរ"ម៉ាក់បាយបិណ្ឌ
"ចឹងមានន័យថាបៀវជិតដឹងខ្លួនហើយត្រូវអត់"បាយបិណ្ឌ
"នឹងហើយ"ម៉ាក់បៀវចូលមកនិយាយឆ្លើយតបនិងបាយបិណ្ឌដោយសារតែគាត់ឃើញថាម៉ាក់បាយបិណ្ឌឆ្លើយសំណួរដែលបាយបិណ្ឌសួរជិត២៤ម៉ោងទៅហើយ
"ចឹងខ្ញុំរកទៅទិញរបស់ឲ្យបៀវញ៉ាំសិនម៉ាក់ទាំងពីរជួយមើលប្រពន្ធឲ្យខ្ញុំផងណា"បាយបិណ្ឌនិយាយហើយក៏រត់ចេញពីមន្ទីរពេទ្យដើម្បីទៅមាតជិតនោះដើម្បីទិញអីឲ្យបៀវញ៉ាំពេលដឹងខ្លួនវិញ
"ហឺយ~ហត់និងឆ្លើយ"ម៉ាក់របស់បាយបិណ្ឌ
"កូនដំបូងអញ្ចឹងហើយតែមានកូនម្ដងទៀតគេលែងឆ្លេឆ្លាអញ្ចឹងទៀតហើយ"ម៉ាក់របស់បៀវ
"ហាហា"mom bible & mom buiនិយាយហើយសើចហួសចិត្តនិងចរឹកបាយបិណ្ឌ
"hmm"មួយសន្ទុះក្រោយមកក៏ស្រាប់តែលឺសម្លេងរបស់បៀវបន្លឺឡើង
"បៀវដឹងខ្លួនហើយហ៎កូន"ម៉ាក់បៀវនៅពេលលឺសម្លេងកូនបែបនេះគាត់ក៏ប្រញាប់ដើរទៅមើលក៏ដឹងថាបៀវបានបើកភ្នែកតិចៗមើលមកគាត់ធ្វើឲ្យគាត់ញញឹមចេញមកទាំងសប្បាយចិត្តព្រោះគាត់ចាំបៀវដឹងខ្លួនយូរមកហើយទីបំផុតបៀវក៏ដឹងខ្លួនពិតមែន
"ម៉ាក់"បៀវហៅម៉ាក់របស់គេទាំងសម្លេងខ្សោយព្រោះតែឈឺត្រង់កន្លែងវះកាត់ទើបធ្វើឲ្យគេនិយាយលឺលឺមិនបាន
"ចា៎កូនម៉ាក់នៅទីនេះហើយណា"ម៉ាក់របស់បៀវនិយាយទាំងដៃអង្អែលក្បាលកូនគាត់ថ្នមៗទាំងក្ដីបារម្ភ
"បៀវនេះចៅរបស់ម៉ាក់ហើយក៏ដូចជាកូនរបស់កូនផងដែរណា"ម៉ាក់របស់បាយបិណ្ឌបីក្មេងដែលជាកូនរបស់បៀវនិងបាយបិណ្ឌយកមកឲ្យបៀវមើល
YOU ARE READING
រឿង ចំណងស្នេហ៍(ចប់✅)
Fantasyរឿងនេះបែបស្នេហានិងការបង្ខំឲ្យតួtopរៀបការនិងតួbttទាំងដែរពួកគេទាំងពីរមិនបានស្រឡាញ់គ្នា