ពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យពីមួយខែទៅមួយខែពោះរបស់buildកាន់តែធំទៅៗហើយbuiក៏ពិបាកក្នុងការគេងដើរនិងអង្គុយផងដែរ
"អួយធាក់ម្ល៉េះ"បៀវដើរមកអង្គុយនៅឡើសាឡុងហើយក៏អង្អែលពោះរបស់គេថ្នមៗ
"បៀវបងមកពីផ្សារវិញហើយ"បាយបិណ្ឌដើរចូលមកក្នុងផ្ទះហើយក៏ឃើញថាបៀវកំពុងតែអង្គុយលើសាឡុងទើបគេក៏ដើរទៅអង្គុយជិតបៀវ
"បងទិញបានអីខ្លះ"បៀវសួរទៅកាន់បាយបិណ្ឌ
"គឺទិញផ្លែឈើនិងបន្លែសាច់ខ្លះៗនិងណា"បាយបិណ្ឌញញឹមហើយឆ្លើយនិងបៀវ
"កូនដូចជាធាក់ខ្លាំងដល់ហើយថ្ងៃនឹង"បៀវអង្អែលពោះរបស់គេហើយនិយាយប្រាប់បាយបិណ្ឌ
"អីយ៉ា!!!អាក្អូនតូចឯងកុំធាក់apaឯងខ្លាំងពេកapaឯងក៏ចេះឈឺដែរណា"បាយបិណ្ឌនៅពេលលឺបៀវរអ៊ូថាកូនធាក់ច្រើនគេក៏ស៊កដៃទៅអង្អែលពោះហើយក៏និយាយទៅកាន់កូនង៉ាដែលនៅក្នុងពោះកុំឲ្យធាក់ច្រើនពេកហើយកូនង៉ារបស់ពួកគេក៏ឈប់ធាក់ពិតមែនធ្វើឲ្យបៀវនិងបាយបិណ្ឌផ្ទុសសំណើចចេញមកមិននឹកស្មានថាកូនរបស់ពួគេចេះស្ដាប់សោះ
"បាយបិណ្ឌជួយយកទឹកឲ្យអូនបន្តិចមក" បៀវស្រែកហៅបាយបិណ្ឌដែលកំពុងនៅក្នុងផ្ទះបាយឲ្យយកទឹកឲ្យគេ
"បាទបងយកទៅឲ្យហើយ"បាយបិណ្ឌបិទហ្គាសហើយយកពងទាចេញពីខ្ទះមកដាក់លើចានហើយក៏ដើរទៅចេះទឹកយកទៅឲ្យបៀវ
តែនៅពេលដែលកំពុងតែចាក់ទឹកក៏ស្រាប់តែលឺសម្លេងបៀវស្រែក
"អួយឈឺពោះណាស់ ហឹក...ហ៉ឹកៗឈឺណាស់បាយបិណ្ឌហឹកៗ"បៀវស្រែកថាឈឺពោះហើយស្រែកហៅឈ្មោះប្ដីរបស់គេ
"ហឺយបៀវ"បាយបិណ្ឌនៅពេលលឺសម្លេងស្រែករបស់បៀវភ្លាមគេក៏ទម្លាក់កាវទឹកចោលហើយប្រញាប់រត់ទៅរកបៀវភ្លែត
"បាយបិណ្ឌអូនឈឺពោះណាស់...ហឹកៗ...ហ៉ឹកៗ"បៀវយំអង្អែលពោះរបស់គេហើយហៅឈ្មោះបាយបិណ្ឌ
"ម៉ោះៗទៅពេទ្យ"បាយបិណ្ឌរត់ត្រហេបត្រហបមករកបៀវហើយក៏លើកបីបៀវទៅដាក់ក្នុងឡានហើយក៏បើកឡានទៅមន្ទីរពេទ្យយ៉ាងលឿន
YOU ARE READING
រឿង ចំណងស្នេហ៍(ចប់✅)
Fantasyរឿងនេះបែបស្នេហានិងការបង្ខំឲ្យតួtopរៀបការនិងតួbttទាំងដែរពួកគេទាំងពីរមិនបានស្រឡាញ់គ្នា