ទឺង~ៗ
សម្លេងចុចកណ្ដឹងបានបន្លឺឡើងbuiងើបដើរតិចៗទៅមើលក៏ដឹងថាអ្នកដឹងម្ហូបដែលbibleបានកម្ម៉ង់គឺបានមកដល់ហើយ
"ចាំបន្តិច"buiស្រែកពីមុខទ្វាផ្ទះឲ្យអ្នកដឹងជញ្ជូនម្ហូបនៅក្រៅរបងអោយចាំបន្តិចរួចក៏ដើរទៅយកម្ហូបនោះទៅ
"អា~!!!មានភ្លៅមាន់ទៀត...ហិហិឆ្ងាញ់ទៀតហើយ"buiពេលយកម្ហូបរួចគេដើរចូលផ្ទះវិញហើយក៏បើកមើលរបស់ដែលbibleបានកម្មង់នោះឃើញថាសុទ្ធតែជារបស់ដែលគេចូលចិត្ត
"អូ!!!អ្នកណាយកម្ហូបចូលផ្ទះឲ្យ"bibleយកភួយដែលគេបានបោកវារួចនោះចុះមកខាងក្រោមដើម្បីហាលវាឲ្យស្ងួត តែពេលចុះមកឃើញថាbuiកំពុងតែខាំញ៉ាំភ្លៅមាន់ពេញៗមាត់
"គឺខ្ញុំដើរទៅយកខ្លួនឯង"buiនិយាយតបទៅbibleវិញសឹងតែមិនរួចព្រោះតែភ្លៅមាន់នៅក្នុងមាត់គេឡើងពេញមាត់ទៅហើយ
"Awwក្រែងថាដើរមិនកើតហី??"bibleយកភួយទៅហាលរួចដើរមកសួរbuiម្ដងទៀត
"គឺព្រឹកមិញដើរអត់កើតតែឥឡូវដើរកើតវិញហើយ"buiញ៉ាំភ្លៅមាន់នោះអស់មួយភ្លៅហើយបានតបទៅbibleវិញ
Bibleអស់សំណើចហ្នឹងកាយវិការបស់buiព្រោះតែbuiឲ្យតែនិយាយជាមួយគេចូលចិត្តធ្វើចរឹកហ្នឹងកាយវិកាcute²ឲ្យគេឃើញរហូតជាពិសេសគឺភ្នែករបស់buiតែម្ដងឲ្យតែbibleមើលភ្នែកbuiគឺវាហាក់បីដូចជាមានមន្តស្នេហ៍បង្កប់នៅក្នុងហ្នឹងយ៉ាងអញ្ចឹង
"អេះ~buiអូនចង់ទៅដើរលេងដែរទេ ចាំបងនាំទៅកន្លែងមួយហ្នឹងសំបូររបស់ញ៉ាំច្រើនណាស់"bibleអង្គុយសុខៗក៏នឹកឃើញដល់កន្លែងដែលសំបូររបស់ញ៉ាំឡើងមកក៏បបួលbuiទៅកន្លែងហ្នឹង
"ចង់ទៅៗ"buiយល់ព្រមយ៉ាងលឿននៅពេលដែលដឹងថាមានរបស់ញ៉ាំច្រើន
"តែកន្លែងហ្នឹងជាកន្លែងគេលក់តាមចិញ្ចើមផ្លូវប៉ុន្តែវាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ហើយថែមទាំងមានអនាម័យថែមទៀតផងអូនចង់ទៅទេចាំបងនាំទៅ"bible
"គឺចង់ទៅទោះតាមចិញ្ចើមផ្លូវក៏ខ្ញុំចង់ទៅចង់ញ៉ាំរបស់ទាំងនោះណាស់"buiហាក់បីដូចជាសប្បាយចិត្តយ៉ាងខ្លាំង
"តែបងសុំប្រាប់អូនឲ្យហើយទៅត្រូវជិះឡានទៅឆ្ងាយទម្រាំតែទៅដល់វាយប់បាត់ទៅហើយៗកន្លែងហ្នឹងមានសមុទ្រទៀតផង"bible
YOU ARE READING
រឿង ចំណងស្នេហ៍(ចប់✅)
Fantasyរឿងនេះបែបស្នេហានិងការបង្ខំឲ្យតួtopរៀបការនិងតួbttទាំងដែរពួកគេទាំងពីរមិនបានស្រឡាញ់គ្នា