ប៉ុន្មានថ្ងៃមកនេះខ្ញុំពិតជាអស់កម្លាំងណាស់..បន្ទាប់មកភាពភ័យខ្លាចទាំងប៉ុន្មានក៏ផុសឡើងពេញខួរក្បាលរបស់ខ្ញុំ...
វាមានរយះពេលតែ១ខែប៉ុណ្ណោះដែលខ្ញុំអាចមានសិទ្ធនៅក្បែរគាត់បង្កើតអនុស្សារីយន៍ថ្មីៗបន្ថែមទៀតប៉ុន្តែភាពសប្បាយរីករាយ រឿងកំប្លែងដែលយើងចែករំលែកគ្នាទៅវិញទៅមក ភាពយន្តដែលយើងធ្លាប់មើលជាមួយគ្នាវានឹងត្រូវបានបញ្ចប់ក្រោយរយះពេលមួយខែនេះពិតទេ...
ខ្ញុំមានឈ្មោះថា យ៉ាង ជុងវ៉ុន មានអាយុ20ឆ្នាំ ជានិស្សិតដែលកំពុងបន្តការសិក្សារក្នុងមហាវិទ្យាល័យមួយ ដែលសិក្សាលើជំនាញភាសារអង់គ្លេសព្រមទាំងជាអ្នកនិពន្ធប្រលោមលោកតូចតាចម្នាក់..មិនមែនជាបុគ្គលល្បីអីដែលចេញតាមការសែតឬទូរទស្សន៍ឡើយ...រាល់ថ្ងៃបន្ទាប់ចេញពីសាលាខ្ញុំក៏តែងទៅអង្គុយនៅហាងកាហ្វេឬកន្លែងស្ងប់ស្ងាត់ណាមួយដើម្បីផ្ដោតអារម្មណ៍លើការសរសេរឿង...មូលហេតុចំបងដែលខ្ញុំជ្រើសរើសអាជីបអ្នកនិពន្ធនេះធ្វើ part time ក៏ព្រោះតែស្រឡាញ់នឹងហើយ មនុស្សយើងម្នាក់ៗណាត្រូវមើលលើខ្លួនឯងដែលថាយើងស្រឡាញ់ឬចូលចិត្តធ្វើអ្វី មានចំណង់ចំណូលចិត្តទៅលើអីហើយបន្ទាប់មកក៏ត្រូវសួរបេះដូងថាតើស្រឡាញ់អត់ឬពេញចិត្តឬអត់អីបែបនឹងឯង ដូចខ្ញុំពេលនេះអញ្ចឹង ខ្ញុំជាមនុស្សចូលចិត្តស្រមើស្រមៃគិតអ្វីដែលមិនអាចទៅរួច ឬក៏គិតអ្វីដែលមនុស្សធម្មតាមិនអាចគិតដល់បែបហ្នឹង ខ្ញុំក៏សម្រេចចិត្តចាប់យកអាជីបនេះតែម្ដងទៅប៉ុន្តែថាមិនបាននិពន្ធបោះពុម្ភផ្សាយអីទេគឺគ្រាន់តែសរសេជាសាច់រឿងអោយគេហើយក្រុមហ៊ុនក៏ជាអ្នកយកទៅបោះពុម្ភផ្សាយបន្តបើថាសាច់រឿងចេញមកមានគេចូលចិត្តច្រើនយើងអ្នកសរសេនេះក៏បានកុងស្យុងមិនតិចដែល...អេ៎ឈប់សិនឃើញខ្ញុំរៀបរាប់បែកអូហូស្ទឹងច្រើនម្លឹងៗតិចថាអ្នកនិពន្ធម៉ារៀលៗដូចខ្ញុំអត់មានសង្សារ...គឺចង់ប្រាប់ថាខ្ញុំមានសង្សារហើយ កម្លោះសង្ហារដូចជាខ្ញុំរៀនដល់ឆ្នាំទី៣ទៅហើយនឹងមិចនឹងអាចគ្មានសង្សារបានទៅ...
ជេយ៍ហេតុអ្វីក៏បងប្រែប្រួលបែបនេះបងឈប់ស្រឡាញ់អូនហើយមេនទេ បងចង់បញ្ចប់ក្ដីស្រឡាញ់រវាងពួកយើងតែត្រឹមនេះមែនទេ...!!
ខ្ញុំបានលែងលះជាមួយគាត់ក្រោយពេលពួកយើងរៀបការជាមួយគ្នាបាន៦ខែ គាត់ចាប់ផ្ដើមប្លែកដាក់ខ្ញុំគាត់វាយខ្ញុំមិនតែប៉ុណ្ណោះគាត់កេងអោបស្រីនៅមុខខ្ញុំថែមទៀតផង...សាកគិតទៅមើលអ្នកដែលមានឈ្មោះថាជាភរិយាមានអារម្មណ៍បែបណាទៅ...គាត់លើកហេតុផលមកថាគាត់ចង់បានកូនត្រូវហើយវាក៏សមហេតុផលព្រោះខ្ញុំជាមនុស្សប្រុសខ្ញុំមិនអាចមានកូនឲគាត់បានប៉ុន្តែអ្វីដែលខ្ញុំមិនអាចទទួលយកបាននោះគឺគាត់តែងតែយកស្រីមកដេកនៅផ្ទះជារៀងរាល់ថ្ងៃ...គ្រែដែលពីមុនមានតែខ្ញុំដែលជាកម្មសិទ្ធបែរជាឥឡូវពោរពេញទៅដោយស្រីប្លែកមុខសឹងតែរាល់ថ្ងៃមកដេកជាមួយអ្នកដែលមានឈ្មោះជាប្ដី...
យ៉ាង ជុងវ៉ុន មានអត្តចរឹកកាចឆ្នាស់ឆ្នើម មិនទន់ជ្រាយតែបែរមកក្លាយជាមនុស្សដែលដេកជាមួយទឹកភ្នែករាល់ថ្ងៃពិបាកចិត្តសឹងតែគ្រប់ពេល .... ក៏ព្រោះតែមនុស្សប្រុសម្នាក់នឹងទាំងអស់ជាហេតុដែលធ្វើឲគេប្រែប្រួលដល់ថ្នាក់នឹង...តើជុងវ៉ុននឹងជ្រើសយកនរណាទៅរវាងមនុស្សប្រុសដែលធ្វើបាបចិត្តនាយរាល់ថ្ងៃប៉ុន្តែជាមនុស្សដែលនាយស្រឡាញ់នឹងមនុស្សប្រុសដែលយកចិត្តទុកដាក់គ្រប់បែបយ៉ាងតាមស្រឡាញ់តាំងពីជួបដំបូងប៉ុន្តែជាមនុស្សប្រុសដែលនាយមិនបានស្រឡាញ់.?
លោកគ្មានសិទ្ធិអ្វីលើគាត់ទៀតទេ...ចាប់ពីពេលនេះទៅគាត់នឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់...!!
_________
នេះគ្រាន់តែជា spoiler ខ្លះៗនៃសាច់រឿងថ្មីដែលខ្ញុំកំពុងត្រៀមសរសេបន្ទាប់ពីរឿង still love you
សង្ឃឹមថាមានអ្នកចូលចិត្តច្រើនខ្ញុំនឹងព្យាយាមចេញឲបានលឿនជាទីបំផុត
ENJOY YOUR READING 😊
YOU ARE READING
YOU'RE MINE
Romanceពេលព្រលប់ចូលមកដល់ជាពេលដែលមនុស្សម្នាកំពុងសម្រាកខួរក្បាលឬធ្វើអីដែលសប្បាយៗ តែក្រលេកមកមើលនាយកម្លោះតូចជុងវ៉ុនឯណេះវិញអង្គុយត្បងក្បាលជង្គុងសម្លឹងមើលផ្កាយទាំងទឹកមុខស្រពោនហាក់មានទុកកង្វល់អ្វីលាក់ទុកក៏មិនដឹង...នេះជាលើកទី១ហើយដែលជុងវ៉ុនចេះពិបាកចិត្ត... ហ...