Part 1
ប៉ុន្មានថ្ងៃមកនេះខ្ញុំពិតជាអស់កម្លាំងណាស់..បន្ទាប់មកភាពភ័យខ្លាចទាំងប៉ុន្មានក៏ផុសឡើងពេញខួរក្បាលរបស់ខ្ញុំ...........
ខ្ញុំមានឈ្មោះថា យ៉ាង ជុងវ៉ុន មានអាយុ20ឆ្នាំ ជានិស្សិតដែលកំពុងបន្តការសិក្សារក្នុងមហាវិទ្យាល័យមួយ ដែលសិក្សាលើជំនាញភាសារអង់គ្លេសព្រមទាំងជាអ្នកនិពន្ធប្រលោមលោកតូចតាចម្នាក់..មិនមែនជាបុគ្គលល្បីអីដែលចេញតាមការសែតឬទូរទស្សន៍ឡើយ...រាល់ថ្ងៃបន្ទាប់ចេញពីសាលាខ្ញុំក៏តែងទៅអង្គុយនៅហាងកាហ្វេឬកន្លែងស្ងប់ស្ងាត់ណាមួយដើម្បីផ្ដោតអារម្មណ៍លើការសរសេរឿង...មូលហេតុចំបងដែលខ្ញុំជ្រើសរើសអាជីបអ្នកនិពន្ធនេះធ្វើ part time ក៏ព្រោះតែស្រឡាញ់នឹងហើយ មនុស្សយើងម្នាក់ៗណាត្រូវមើលលើខ្លួនឯងដែលថាយើងស្រឡាញ់ឬចូលចិត្តធ្វើអ្វី មានចំណង់ចំណូលចិត្តទៅលើអីហើយបន្ទាប់មកក៏ត្រូវសួរបេះដូងថាតើស្រឡាញ់អត់ឬពេញចិត្តឬអត់អីបែបនឹងឯង ដូចខ្ញុំពេលនេះអញ្ចឹង ខ្ញុំជាមនុស្សចូលចិត្តស្រមើស្រមៃគិតអ្វីដែលមិនអាចទៅរួច ឬក៏គិតអ្វីដែលមនុស្សធម្មតាមិនអាចគិតដល់បែបហ្នឹង ខ្ញុំក៏សម្រេចចិត្តចាប់យកអាជីបនេះតែម្ដងទៅប៉ុន្តែថាមិនបាននិពន្ធបោះពុម្ភផ្សាយអីទេគឺគ្រាន់តែសរសេជាសាច់រឿងអោយគេហើយក្រុមហ៊ុនក៏ជាអ្នកយកទៅបោះពុម្ភផ្សាយបន្តបើថាសាច់រឿងចេញមកមានគេចូលចិត្តច្រើនយើងអ្នកសរសេនេះក៏បានកុងស្យុងមិនតិចដែល...អេ៎ឈប់សិនឃើញខ្ញុំរៀបរាប់បែកអូហូស្ទឹងច្រើនម្លឹងៗតិចថាអ្នកនិពន្ធម៉ារៀលៗដូចខ្ញុំអត់មានសង្សារ...គឺចង់ប្រាប់ថាខ្ញុំមានសង្សារហើយ កម្លោះសង្ហារដូចជាខ្ញុំរៀនដល់ឆ្នាំទី៣ទៅហើយនឹងមិចនឹងអាចគ្មានសង្សារបានទៅ...
បើចឹងខ្ញុំក៏សូមណែនាំមិត្តប្រុសរបស់ខ្ញុំឲអ្នកទាំងអស់គ្នាបានស្គាល់ណាចាំស្ដាប់ដោយយកចិត្តទុកដាក់ហើយហាមលូចច្រណែនលឺទេ...មិត្តប្រុសរបស់ខ្ញុំគាត់មានឈ្មោះថា ផាក ជុងស៊ុង ឬហៅគាត់ថាជេយ៍មួយម៉ាត់ក៏បានដែល (គ្រាន់តែលឺឈ្មោះក៏អាចស្មានដឹងពីរូបរាងរបស់គាត់ហើយត្រូវទេ ) គាត់មានអាយុ21ឆ្នាំបងខ្ញុំតែមួយឆ្នាំទេប៉ុន្តែមានអារម្មណ៍គាត់ចាស់ទុំជាងខ្ញុំឆ្ងាយណាស់ គាត់ជាកូនបងក្នុងគ្រួសារអ្នកមានស្ដុកស្ដម្ភមួយក្នុងក្រុងនេះ ឪពុកម្ដាយគាត់ស្រឡាញ់គាត់ណាស់លើកតម្កើងគ្រប់បែបយ៉ាងតែម្ដងរហូតដល់ពេលខ្លះខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងមិនសាកសមជាមួយគាត់ទាល់តែសោះ ...គាត់ជាមនុស្សហ្មត់ចត់ រៀនពូកែ ឆ្លាត ស្អាត សង្ហារ ស្រីណាឃើញដែលថាមិនច្រណែនជាមួយខ្ញុំដែលជាសង្សារគាត់នោះ សព្វថ្ងៃគាត់ក៏កំពុងបន្តការសិក្សាផ្នែកច្បាប់ប៉ុន្តែខ្ញុំមិនពេញចិត្តឲគាត់រៀនមុខជំនាញនេះទេប៉ុន្តែយើងសម្បត្តិត្រឹមសង្សារនឹងមានសិទ្ធអីទៅបង្ខំឲគេរៀននេះរៀននោះតាមយើងបានទៅ...បើនិយាយទៅខ្ញុំជាមួយគាត់ទាក់ទងគ្នាបាន២ឆ្នាំហើយមើលទៅក៏យូដែលហើយប៉ុន្តែ មិនសូវជាបានជួបមុខគ្នាប៉ុន្មានដែលព្រោះគាត់ក៏រវល់ខ្ញុំក៏រវល់បើថាម្នាក់ទំនេរម្នាក់ទៀតរវល់វាហាក់ដូចជាទេវតាមិនចង់អោយពួកយើងជួបគ្នាយ៉ាងអញ្ចឹង តែទោះជាជាមិនបានជួបមុខគ្នាយ៉ាងណាក៏មិនមែនជាឧបស័គ្គអីដែលពួកយើងអាចឃើញគ្នាតាមរយះ video call រាល់ថ្ងៃដូចគ្នា....
YOU ARE READING
YOU'RE MINE
Romanceពេលព្រលប់ចូលមកដល់ជាពេលដែលមនុស្សម្នាកំពុងសម្រាកខួរក្បាលឬធ្វើអីដែលសប្បាយៗ តែក្រលេកមកមើលនាយកម្លោះតូចជុងវ៉ុនឯណេះវិញអង្គុយត្បងក្បាលជង្គុងសម្លឹងមើលផ្កាយទាំងទឹកមុខស្រពោនហាក់មានទុកកង្វល់អ្វីលាក់ទុកក៏មិនដឹង...នេះជាលើកទី១ហើយដែលជុងវ៉ុនចេះពិបាកចិត្ត... ហ...