YOU'RE MINE

160 25 3
                                    

Part5

  K Coffee

       ទិដ្ឋភាពក្នុងហាងកាហ្វេដ៏ស្រស់ស្អាតដេគ័រតាមបែបអឺុរុប មើលទៅស្អាតប្លែកភ្នែក មនុស្សម្នាចេញចូលជាហូរហែរមិនតែប៉ុណ្ណោះក៏ជាកន្លែងដ៏សាកសមសម្រាប់អ្នកដែលចង់និយាយការងារឬគូរស្នេហ៍ណាត់ជួបគ្នាក៏បានដែល

       បងជេយ៍ចាំខ្ញុំយូដែលទេ...!! កម្លោះសង្ហារមាឌតូចល្អិតក្នុងឈុតខោរខ្មៅរលុងអាវដៃខ្លីពណ៌សរសន្លុះយ៉ាងហំហួនមើលទៅសាមញ្ញតែស្រស់ស្អាត...ព្រោះគេស្អាតគេស្លៀកមិចក៏នៅឃើញស្អាត...កំពុងដើរយ៉ាងលឿនសម្ដៅមកតុមួយដែលមានកម្លោះសង្ហារម្នាក់ទៀតមកអង្គុយចាំមុន

       មិនយូទេ...បងក៏ទើបតែមកដល់ដូចគ្នា...!! ជេយ៍តបទៅទៅម្ចាស់ស្នេហ៍វិញដោយភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រទន់...

       នេះបងកម្មង់អីញាំុហើយនៅ...!!

       នៅទេ...ជុងវ៉ុនបងមានរឿងចង់និយាយ...!!

       បងមានរឿងអីមេនទេ...!!

       គឺពួកយើងរៀបការជាមួយគ្នាទៅ..!!

       ជេយ៍ បងនិយាយអីនឹងពួកយើងទើបតែទាក់ទងគ្នាបាន២ឆ្នាំទេអូនក៏មិនទាន់បានទៅជួបមុខប៉ាម៉ាក់បងនៅឡើយទេណា៎..ហើយណាមួយអូនក៏ជាប់រៀនបងក៏ជាប់រៀនដូចគ្នាដែល...!!

       តែបងរៀនជិតចប់ហើយ...ជុងវ៉ុបងស្រឡាញ់អូនបងចង់រៀបការជាមួយអូន..អូនមិនបាច់ភ័យទេប៉ាម៉ាក់បងគាត់តាមបងគ្រប់បែបយ៉ាងនឹង...!!ជេយ៍យកដៃរបស់ខ្លួនទៅចាប់ក្ដោបដៃរបស់រាងតូចទាំងពីរអង្អែលចុះឡើងជាការលួងលោម...

       តែអូននៅ១ឆ្នាំទៀតទើបរៀនចប់ណា៎...!! រាងតូចនិយាយទៅកាន់នាយកម្លោះទាំងសម្ដីស្រទន់មួយៗដែលខុសឆ្ងាយពីពេលដែលនៅជាមួយសុងហ៊ុនដាច់

       រៀបការហើយអូនក៏អាចត្រលប់មករៀនវិញបានតើ...!!

       ប៉ុន្តែអូនគិតថាវាលឿនពេក..អូនត្រៀមចិត្តមិនទាន់ទេ...!!

       អូននៅត្រៀមចិត្តដល់ណាទៀតយើងស្រឡាញ់គ្នាពីរឆ្នាំហើយឬមួយអូនមិនទុកចិត្តបង..!! ជេយ៍ចាប់ផ្ដើមប្ដូរសម្លេងមកជាស្រែកខ្លាំងៗដាក់រាងតូច

YOU'RE MINE Where stories live. Discover now