YOU'RE MINE

220 21 4
                                    

Part 2

    កណ្ដឹងចេញលេងក៏បន្លឺឡើងដាស់អារម្មណ៍សិស្សដែលកំពុងដេកឲភ្ញាក់ឡើងនឹងអ្នកគ្រូដែលកំពុងបង្រៀនត្រូវឈប់ភ្លាមៗព្រោះវាដល់ម៉ោងដែលសិស្សសិស្សត្រូវសម្រាកដើម្បីញាំុអាហារពេលព្រឹកហើយ...

        ណែឯងថ្ងៃនឹងញាំុអី...!!

        មិនដឹងទេទៅមើលសិនអាណាទំណងក៏ញាំុអាហ្នឹងទៅ..!! ជុងវ៉ុនក៏តបទៅស៊ុននូវិញរួមទាំងយកដៃលូកហោប៉ាវរបៀប hot boy ដើរទៅយ៉ាងហំហួន

        អាក់...អូយ..ចម់មេនគ្មានភ្នែកទេអី...!! ជុងវ៉ុងត្រូវដួលទៅលើដីព្រួសព្រោះដោយសារតែមានកម្លាំងមនុស្សរត់យ៉ាងលឿនមកបុកមួយទំហឹង...

        ហាស់..ហាស់..!! ស៊ុននូជំនួសដោយការជួយលើកមិត្តបែរជាមកឈរអស់សំណើចទៅវិញ

        ណែ..ឯងសើចស្អី...!! ជុងវ៉ុនមិនព្រមក្រោកបែរជាអង្គុយធ្មឹងងើយករសួរទៅកាន់អ្នកដែលកំពុងឈរសើចនោះ

        គឺសើចឯងនឹងហើយ...!!

        បានហើយគ្មានស្អីគួរឲសើចផង..មកជួយលើកតិចមក...!! ជុងវ៉ុនលើកដៃទាំងពីររបស់ខ្លួនអោយស៊ុននូជួយលើក...

        ហឺយតារាមកមេនទេ...ហេតុអីក៏ពួកនឹងជ្រួលជ្រើមសម្បើមម្លេស...!! ជុងវ៉ុនដែលងើបឈរបានសម្រេចនោះយកដៃបោសគូទខោចេញបណ្ដើររួមទាំងភ្នែកកំពុងសម្លឹងមើលទៅហ្វូងមនុស្សមួយក្រុមដែលកំពុងឈរចោមរោមមើលនរណាក៏មិនដឹងនៅ កុងទិន..

        មិនមែនតារ៉ាមកពីណាទេ...គឺពួកសិស្សថ្មីដែលផ្ទេរមកនឹង..!!

        មិចក៏ឯងដឹងថាមានសិស្សផ្ទេរមក..!!

        ឆ្គួតមេនឯងគេល្បីពេញមួយសាលាហើយតាំងពី១អាទិត្យមុន..!!

        អាវ៎...មិចក៏យើងមិនដឹងអីសោះចឹង...!!

        មិនឲដឹងយ៉ាងមិចបើឯងម្ងៃៗរវល់តែជាមួយប្រលោមលោករបស់ឯងនឹង...!!

        អឺ..យាយចឹងពួកនឹងសង្ហាដែលទេមើលទៅពួកស្រីស្រីដែលឃើញប្រុសមិនបានអស់នោះដូចជាជ្រួលជ្រើមដល់ហើយ...!!

        ពិបាកប្រាប់ណាស់...បើចង់ដឹងមក..!! និយាយហើយស៊ុននូក៏ចាប់ទាញដៃជុងវ៉ុនមួយទំហឹងយកទៅរកតែអ្នកម្ខាងនោះត្រៀមខ្លួនមិនទាន់...

        ណែ..ណែ..មួយ មួយ របូតដៃយើងបាត់ឥឡូវហើយ..!!

        វាមិនរបូតទេដៃឯងស្វិតយ៉ាងនឹងនោះ...មោះចាំយើងណែនាំឲឯងស្គាល់..!! ស៊ុននូអូសជុងវ៉ុនមកដល់ម្ខាងដែលអាចល្មមអោយស៊ុននូរៀបរាប់ឈ្មោះអ្នកទាំងនោះប្រាប់ជុងវ៉ុនបាន

        ម្នាក់ដែលអង្គុយចុចទូរស័ព្ទនោះ ឈ្មោះ នីសីុម៉ូរ៉ាក់ នីគីអាយុប្រហែលជា១៨អីហ្នឹង មានឪពុកជាជនជាតិជប៉ុន ម្ដាយជាជនជាតិកូរ៉េ មកពីគ្រួសារម៉ាហ្វៀរនរណាដែលថាមិនស្គាល់លោក នីសីុម៉ូរ៉ាក់ វ៉ាតាណាបេ នោះជាម៉ាហ្វៀមានអំណាចខ្លាំងណាស់នៅប្រទេសជប៉ុន

      ចំណែកម្នាក់ទៀតនោះដែលមើលទៅមុខងាប់ ហើយព្រានជាងគេនឹង..ឈ្មោះ ផាក សុងហ៊ុនអាយុ១៨ឆ្នាំ ជាកូនលោកផាក នរណាក៏ស្គាល់ដែលម្ចាស់ជំនួញដ៏អស្ចារ្យមានក្រុមហ៊ុនមិនក្រោម២០ទេនៅកូរ៉េហើយក៏មាននៅក្រៅប្រទេសដែលមិនតែប៉ុណ្ណឹង ផាក សុងហ៊ុនក៏ជា អ្នកជិះស្គីទឹកកកដ៏ល្បីម្នាក់ដែលណា..តាមដែលដឹងមកក៏ធ្លាប់ចូលរួមប្រគួតថ្នាក់ជាតិហើយក៏អាចយកឈ្នះបានមេដាយមាស់ដូចគ្នា...មិនតែប៉ុណ្ណោះណាក៏មានបងប្រុសសង្ហាម្នាក់ដែល

     ចំណែកអ្នកចុងក្រោយដែលអង្គុយឈ្ងោកអានសៀវភៅនោះ..ឈ្មោះ អីុ ហីុសឹុងមានអាយុ២០ឆ្នាំមើលទៅចាស់ទុំជាងពីរនាក់នោះ មកពីគ្រួសារអ្នកមានដូចគ្នាឪពុករបស់គាត់ជាម្ចាស់ក្រុមហ៊ុន LP GROUP ដែលជាក្រុមហ៊ុនពាក់ព័ន្ធនឹងការវិនិយោគមកពីបរទេស...(មិនបាច់ឆ្ងល់ទេថាហេតុអ្វីស៊ុននូរៀបរាប់បានក្បោះក្បាយយ៉ាងនេះព្រោះគេជាកូននាយកសាលានៅទីនេះនឹងហើយ )

        អស់នៅ...!! បន្ទាប់ពីស្ដាប់ស៊ុននូរៀបរាប់អស់ចិត្តហើយជុងវ៉ុនក៏ដាច់ចិត្តហើបមាត់និយាយប្រយោគយ៉ាងខ្លីរបៀបហីហីធុញធុញទៅកាន់អ្នកម្ខាងនោះ

      អឺអស់ហើយ ...!!

      បើអស់ហើយល្មមអាចទៅរកអីញាំុបានហើយ...!! បញ្ចប់សម្ដីជុងវ៉ុនក៏ដើរត្រុយកាត់ហ្វូងមនុស្សជាច្រើនទៅកម្មង់បាយធ្វើមិនដឹង

      ស៊ុននូមិនបាននិយាយអ្វីច្រើនក៏ដើរតាមជុងវ៉ុនទៅកម្មង់បាយញាំុជាមួយគ្នា...ជុងវ៉ុននឹងស៊ុននូត្រូវមកអង្គុយតុជួរជាមួយនឹងគ្នីគ្នា នីគី នឹងហើយព្រោះតុផ្សេងវាពេញអស់តែបើតាមតែចិត្តរបស់ជុងវ៉ុននាយមិនចង់មកអង្គុយប៉ុន្មានទេ...

YOU'RE MINE Where stories live. Discover now