YOU'RE MINE

179 23 2
                                    

Part 4

  គ្មាននិស្ស័យអីមកពីណាទេបើកន្លែងចតឡានមានតែមួយនឹងនរណាក៏គេដើរមកយកនៅនឹងដែលមិនហៅថានិស្ស័យផងទៅ....!! ជុងវ៉ុនតបវិញគ្មានទាក់មួយម៉ាត់ទេចំណែកអ្នកដែលសួរមិញនឹងបានត្រឹមតែគាំងនិយាយមិនចេញតែប៉ុណ្ណឹង...

      ជុងវ៉ុន...មិចក៏និយាយចឹងហា៎នេះប្អូនគ្នាខំមកនិយាយលេងជាមួយ..!! ស៊ុននូស្រដីទៅកាន់ជុងវ៉ុនភ្លាមធ្វើឲអ្នកដែលជាមិត្តនោះឈរគាំងបន្តិចអ្នកមិនមែនជាចារឹករបស់ស៊ុននូទេតើអ្នកដែលកំពុងឈរនិយាយជាមួយខ្លួនជានរណាឬក៏យាយបិុស៊ុននូនេះលូចស្រឡាញ់អាក្មេងជប៉ុនម្នាក់នឹង

      ណែ៎...អត់ក្ដៅខ្លួនណា៎ហី...ត្រូវការលេបថ្នាំដែលអត់..!! ជុងវ៉ុននិយាយហើយក៏យកដៃរបស់ខ្លួនទៅស្ទាបពេញថ្ងាស់ពេញមុខរបស់នាយតូចស៊ុននូ

      ឆ្គួតទេហ្អីយើងជាធម្មតាទេ...!! ស៊ុននូគ្រវាស់ដៃជុងវ៉ុនចេញហើយក៏បែរមុខបង្ហាញស្នាមញញឹមរបស់ខ្លួនទៅកាន់កម្លោះសង្ហានីគីឲលង់មួយ

      អេ៎សិស្សច្បងឈប់ឈ្លោះគ្នាបានហើយ...គឺថាខ្ញុំចង់បបួលសិស្សច្បងទៅញាំុបាយថ្ងៃត្រង់មួយពេលសង្ឃឹមថាសិស្សច្បងមិនប្រកែកទៅចុះ...!!

      អត់..!!

      តែខ្ញុំព្រម...!! ស៊ុននូតបទៅនីគីវិញទាំងញញឹមញញែមអឹមអៀនឈរនៅមិនស្ងាមសោះ

      បើចឹងតោះកុំអោយខាតពេលយូរ...ចំណែកសិស្សច្បងខាងនេះមិនទៅក៏អត់ទៅ...!! នីគីបណ្ដើរស៊ុននូដើរចេញទៅពីពួកគេទាំងបីចំណែកជុងវ៉ុនបានត្រឹមតែឈរហួសចិត្តនឹងមិត្តរបស់ខ្លួននេះសមហើយដែលជុងវ៉ុនដាក់រហ័សនាមឲស៊ុននូថាមនុស្សចាស់ឃើញប្រុសក្មេងមិនបាន..

      ញ៉ែលឿនបស់វា..!! សុងហ៊ុននិងហីុសុឹងនិយាយព្រមគ្នាទៅកាន់នាយកម្លោះនីគី

      អើអាហ៊ុនយើងមានណ័តជាមួយជេគយើងទៅហើយវើយ...!!ហីុសឹុងដែលស្ងាត់ជាយូនោះក៏សម្រេចចិត្តលាមិត្តរបស់ខ្លួនចេញទៅរកសំណព្វចិត្តរបស់ខ្លួនភ្លេត(ជេគសង្សារហីុសឹុង...)

      អើ..ស្អែកជួបគ្នា...!!លើកដៃលាមិត្តហើយសុងហ៊ុនក៏បែរមកបាញ់ក្រសែរភ្នែកព្រានមកកាន់ជុងវ៉ុនភ្លាមៗស្របពេលដែលនាយកម្លោះតូចយើងងាកទៅចំមុខគេល្មម

YOU'RE MINE Where stories live. Discover now