ភាគទី1

343 17 0
                                    

+ផ្តើម

អ្នកគិតយ៉ាងម៉េចបើសិនជាអ្នកបានជួបមនុស្សម្នាក់ ហើ
យគេក៏ជាមនុស្សដែលអ្នកស្រឡាញ់ខ្លាំង តែគេម្នាក់នោះបែរជាបង្ហាញខ្លួនបានតែ45ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះគេក៏រលាយទៅបាត់ ចាកចេញពីអ្នកជារៀងរហូត ដោយសូម្បីតែការចងចាំរវាងអ្នកនឹងគេក៏មិនអាចបន្សល់ទុក.

និស្ស័យគឺនិស្ស័យគ្មានអ្វីអាចកាត់ផ្ដាច់និស្ស័យបានទេ
     ...........

«ទីនេះជាកន្លែងអី??»

កែវភ្នែកដ៏ស្រស់ស្អាតរបស់អ្នកកំលោះម្នាក់ក៏បានបើកឡើងសន្សឹមៗព្រមទាំងបង្ហើរសំឡេងស្រទន់របស់នាយចេញមកទាំងទឹកមុខស្លេកស្លាំង....

«ដឹងខ្លួនហើយអាល្អិត??»

សម្លេងគ្រឡូៗរបស់អ្នកណាមិនដឹងបានបន្លឺឡើង នៅជ្រុងម្ខាងនៃផ្ទៃពណ៌(ស)ដែលទទេស្អាតនោះ....

«លោកជាអ្នកណា?»

នាយតូចសួរទាំងវិលវលព្រោះសម្លេងដែលបន្លឺឡើងបែរជាមើលមិនឃើញរូបរាងអ្នកដែលនិយាយសោះ...

«ខ្ញុំជាអ្នកណាពេលនេះវាមិនសំខាន់ទេ»

ស្ងាត់បន្តបុរសចម្លែកនោះក៏បន្ត.....

«អ្វីដែលសំខាន់ពេលនេះឯងសួរខ្លួនឯងសិនទៅថាពេលនេះឯងជាអ្នកណា ឈ្មោះអី?»
«ខ្ញុំឈ្មោះ............»

មកដល់ត្រឹមនេះនាយតូចស្រាប់តែអាក់និយាយលែងចេញ ឬមួយនាយពិតជាមិនស្គាល់សូម្បីតែឈ្មោះខ្លួនឯងមែន?

«ខ្ញុំឈ្មោះអីទៅ?»

នាយតូចសួរខ្លួនឯងទាំងស្រពិចស្រពិល ដៃទាំងពីរលើកមកក្រសោបក្បាល់របស់ខ្លួនដោយអាការៈមិនល្អសោះ...

«បានហើយ!ឈប់រកនឹកទៅ ទោះបីឯងគិតដល់ស្លាប់ម្តងទៀតក៏នឹកមិនឃើញដែល»

ស្លាប់?ឬមួយអ្នកកម្លោះម្នាក់នេះជា......
  (ខ្មោច)

«ស្លាប់?ខ្ញុំស្លាប់ហើយ?»

នាយតូចលើកដៃចង្អុរមុនខ្លួងឯងសួរទៅកាន់អ្នកម្ខាងទៀតទាំងភាន់ភាំង.....

«ឬក៏មិនមែន?ឯងមើលទីនេះទៅសមជាកន្លែងមនុស្សនៅដែលទេ?»
«..........»

នាយតូចក៏ស្ងាត់រួចក្រលេកមើលបរិយាកាសជុំវិញខ្លួន ឃើញថាជុំវិញទីនេះគឺមានតែផ្ទៃពណ៌ស គ្មានដី គ្មានខ្យល់ គ្មានរុក្ខជាតិ ក៏គ្មានអ្នកណាក្រៅពីសម្លេងចម្លែកដែលកំពុងឆ្លើយតបនាយនេះដែល....

រឿង:45 ថ្ងៃរបស់យើង (ចប់)Where stories live. Discover now