ភាគទី3

108 8 0
                                    

+ផ្សារទំនើបមួយកន្លែង

រាងក្រាស់ដើររើសអីវ៉ាន់ទូទៅដូចមនុស្សធម្មតាដែរ ហើយក៏មានវត្តមានរាងតូចនៅជាមួយដែរតែមនុស្សធម្មតាមើលមិនឃើញនាយទេ(ដល់តែមិនធម្មតាដូចអ្នកសរសេរបានមើលឃើញ>.<)

«yibo!ខ្ញុំចង់ញ៉ាំសូកូឡា ទិញឱ្យខ្ញុំមួយដុំមក»

រាងតូចដើរសុខៗក៏ប្រទះឃើញសូកូឡា ដែលគេដាក់លក់នោះក៏សុំឲ្យរាងក្រាស់ទិញឲ្យខ្លួន រាងក្រាស់រៀបនឹងយកឲ្យទៅហើយតែក៏ត្រូវ...

(សូកូឡាសម្រាប់គូស្នេហ៍)

គឺថាគេសរសេរអក្សរបែបនេះនៅលើប្រអប់សូកូឡាដែររាងក្រាស់រៀបនឹងយកដាក់ចូលកន្ត្រកនោះ បែបនេះហើយរាងក្រាស់ក៏ប្រុងនឹងដើរទៅវិញតែ...

«ហេតុអីលោកមិនទិញវាឲ្យខ្ញុំ?»
<មើលអក្សរគេដាក់នៅលើនោះខ្លួនឯងទៅ>

រាងតូចក៏ងាកទៅមើលតាមសម្ដីមែន តែនាយមិនបានខ្វល់ទេ....
(ដោយសារអត់មានអ្នកណាមើលឃើញរាងតូច រាងក្រាស់គេអត់បាននិយាយជាមួយរាងតូចដូចនិយាយជាមួយមនុស្សធម្មតាទេ គេប្រើចិត្តដើមី្បនិយាយជាមួយរាងតូច)

«សម្រាប់គូស្នេហ៍!តែគេមិនដាក់ថាអ្នកនៅព្រៅដូចលោកទិញមិនបានឯណា»
«..........»គាំង

ដោយមិនដឹងប្រកែកនឹងរាងតូចយ៉ាងម៉េច រាងសង្ហាក៏ព្រមទិញទៅ....

«អាល្អិតនេះ!ជាខ្មោចម៉េចក៏ស្អាតជាមនុស្សទៅទៀត»

Yiboនិងxiao zhanដើរសុខៗក៏ជួបនៅវត្តមានស្រីចំណាស់ម្នាក់ តែដែលចម្លែកនោះគឺគាត់មើលឃើញវត្តមានរបស់រាងតូច....

«បងមើលឃើញខ្ញុំ?»

រាងតូចលើកម្រាមដៃចង្អុល់មុខខ្លួនឯង ទាំងទឹកមុខពណ៌នាមិនត្រូវ...

«ប្រាកដហើយ»
«yibo!ទីបំផុតមានអ្នកមើលឃើញខ្ញុំដូចជាលោកហើយ»

គ្រាន់តែឮចម្លើយពីបងស្រីនោះភ្លាម រាងតូចគឺថាអរសប្បាយតែម្ដង ព្រោះថាតាំងពីពេលដែលនាយមកដល់ទីនេះគ្មានអ្នកណាអាចមើលឃើញនាយក្រៅពីរាងក្រាស់ទេ...

«គេមិនមែនមនុស្សធម្មតាទេ!»
«?»

រាងក្រាស់ធ្វើឱ្យនាយតូចឆ្ងល់ទៀតហើយ គេមិនមែនមនុស្សឬក៏ជា
(ខ្មោចដូចនាយ?)

រឿង:45 ថ្ងៃរបស់យើង (ចប់)Where stories live. Discover now