the end

147 15 0
                                    

តើហេតុអីទៅ?

«ប្រហែលជាពេលដែលមកដល់ពេលនេះ គ្រប់យ៉ាងពីពិភពរបស់អូនហ្នឹងលែងមានក្នុងការចងចាំរបស់អូនហើយ ប្រៀបដូចជាបានស្លាប់ម្ដងរួចហើយ»
«អរ!មែនហើយគឺបែបនោះ មុនពេលដែលខ្ញុំមកដល់ទីនេះខ្ញុំគឺបានជាប់នៅក្នុងផ្ទៃពណ៌សដែលមើលមិនឃើញអ្វីទាំងអស់ ហើយក៏មានសំឡេងបុរសម្នាក់ប្រាប់ខ្ញុំថាខ្ញុំបានស្លាប់ហើយ ខ្ញុំគឺជឿរគេដែលគ្មានភាពទាក់ស្ទើរទេ ព្រោះពេលនោះសូម្បីតែខ្លួនឯងក៏ខ្ញុំមិនចាំដែរ មកដល់ពេលនេះក៏វាមិនខុសគ្នាដែរ»

រាងក្រាស់ពេលដែលបែបនេះ ក៏ច្រើនចិញ្ចើមឡើងសារជាថ្មី......

«ប៉ុន្តែនៅតែមានរឿងមិនសមហេតុផល បើសិនជាទីនេះជាពិភពមិនពិត ចង់មានន័យថាពិភពរបស់ខ្ញុំគឺជាការពិត ប៉ុន្តែខ្ញុំបែរជាគិតថានេះគឺជាពិភពពិត តែចុះបើនេះជាពិភពពិតភពដែលខ្ញុំមកនោះគឺជាអ្វីទៅ»
«មិនមែនមិនទេ!ទាំងភពរបស់អូននិងទីនេះសុទ្ធតែជាការពិត គ្រាន់តែពេលវេលារបស់ពួកយើងគឺដើរបញ្ច្រាសគ្នា ភពរបស់អូនឯងហ្នឹងដើរបញ្ច្រាសនិងទីនេះ»
«ខ្ញុំមិនយល់ទេ?»
«អាចជាពេលវេលាមួយដែលវិលច្រាសទិសគ្នា ប៉ះចំចំណុចកណ្ដាលរួមជាមួយគ្នារវាងទីនេះនឹងភពរបស់អូន ទើបបង្កើតជាឱកាសឱ្យអូនអាចចូលមកទីនេះបាន ប៉ុន្តែបើសួរថាហេតុអីទើបមានអាភូតតែហេតុបែបនេះនោះចម្លើយតែមួយគត់របស់បង គឺព្រោះតែពួកយើងគង់តែជួបគ្នា»

រាងក្រាស់និយាយចប់ហើយ ក៏បែកក្រសែភ្នែកទៅសម្លឹងមើលព្រះច័ន្ទមួយជំហៀងដែលនៅលើមេឃនោះ...

«អញ្ចឹងវាក៏ជាអាភូតហេតុតែ ដែលគ្រប់គ្នានៅទីនេះមានតែបងដែលអាចមើលឃើញខ្ញុំ»
«ត្រូវវាជាអាភូតហេតុ ព្រោះបងនិងអូនមានបន្ទាប់និស្ស័យស្រប់គ្នា មុខនិងក្រោយពួកយើងគង់តែបានជួបគ្នា មិនថាជាអូនជាអ្នកឆ្លងមកភពរបស់បង ឬក៏ជាបងជាអ្នកទៅរកអូន ពួកយើងនៅតែអាចជួបគ្នា គ្រាន់តែ....»
«គ្រាន់តែ??»
«រាល់ពេលដែលម្ខាងណាចាកចេញទៅវិញនោះ ការចងចាំរបស់ពួកយើងក៏រលុបបាតដូចគ្នា ពោលគឺរាល់ពេលដែលពួកយើងអាចជួបគ្នាម្ដងទៀត ពួកយើងនឹងស្គាល់គ្នាសារជាថ្មី គ្មានអនុស្សាវរីយ៍ គ្មានការចងចាំ គ្រប់យ៉ាងគឺត្រូវចាប់ផ្ដើមសារជាថ្មី......»

You've reached the end of published parts.

⏰ Last updated: Jul 02, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង:45 ថ្ងៃរបស់យើង (ចប់)Where stories live. Discover now