ភាគ4

98 10 0
                                    

«នៅមានមនុស្សដែលគ្មានបំណងប្រាថ្នាដូចលោកប៉ុន្មាននាក់ទៀតទៅ? ទាន់ទៅមានឱកាសលោកគួរតែមានបំណងប្រាថ្នាខ្លះ ចេះតែប្រាថ្នាទៅរឿងអីក៏បានដែរ កុំឱ្យមានអារម្មណ៍ថារស់នៅក្នុងជីវិតដ៏សកក្រោះពេក បែបនេះលោកមិនគិតថាខ្លួនឯងឯកាទេ? នៅម្នាក់ឯងហើយសូម្បីតែការគិតពីអ្វីដែលចង់បានក៏គ្មាន ខ្ញុំពិតជាមិននឹកស្មានថាមាន
មនុស្សដូចលោកទេ»

រាងតូចនិយាយទាំងសម្លឹងមុខរាងក្រាស់ដោយហួសចិត្ត មើលទៅពេលនេះខ្មោចដូចជាកំពុងប្រដៅមនុស្សហើយ...

«ខ្ញុំរស់នៅរាល់ថ្ងៃនេះល្អហើយ ចាំបាច់ចង់បានអីទៀតមកធ្វើអី ប៉ងច្រើនពេកនាំតែឈឺក្បាលពេលខ្លះមិនបានដូចចិត្តក៏មួម៉ៅឡើងមក ខ្ញុំចង់ឲ្យខួរក្បាលរបស់ខ្ញុំទំនេរខ្លះ រឿងដែលមិនគួរគិតចាំបាច់គិតធ្វើអី»

រាងក្រាស់និយាយទាំងមិនខ្វល់មើលទៅនាយដូចជាហត់នឹងការគិតណាស់ (គ្រាន់តែការគិតសោះក៏ហត់ដែលទម្រាំទៅការពារបេះដូងអូនចាន់ TT)

«ចុះលោករស់នៅរាល់ថ្ងៃនេះ មានអ្វីទៅដែលធ្វើឱ្យលោកសប្បាយនោះ?»
«មាន»
«អ្វីទៅ?»
«ធ្វើការ»
«.......»គាំងដូចរូបចម្លាក់

រាងតូចអស់អីសួរហើយ ព្រោះអ្នកដែលឆ្លើយនោះគឺឆ្លើយឡូយពេក អញ្ចឹងមានតែអង្គុយសម្លក់អ្នកឆ្លើយតែម្ដង...

«បានហើយ!តោះ»
«ទៅណាទៀតហើយ?»
«លំហែរខួរ»

រាងក្រាស់ចាំយូរទេក៏ដើរទៅបាត់...

+សួនមួយកន្លែង

«ម៉េចក៏ទីនេះគ្មានម្នាក់មនុស្សចឹង?»

ដើរអស់មួយសន្ទុះរាងតូចក៏លេចសំណួរឡើង សួរទៅកាន់រាងក្រាស់ដែលដើរជាមួយខ្លួននោះ ព្រោះថាដើរប្រហែលប្រាំនាទីហើយតែសូម្បីមនុស្សម្នាក់ក៏គ្មានឃើញដែរ....

«មនុស្សម៉េចនឹងអាចមកសួនដែលគេបោះបង់ចោលនេះទៅ?»

រាងក្រាស់ឆ្លើយយ៉ាងសោះអង្គើយ ឬក៏បន្តដំណើរដែលស្ងៀមស្ងាត់របស់នាយ....

«មានហើយ!yiboមើលបងស្រីដែលនៅខាងមុខនោះចុះ គាត់ក៏ដើរម្នាក់ឯងដែរ ចេះចុះខ្ញុំទៅមើលមុខគេឱ្យលោក»

រឿង:45 ថ្ងៃរបស់យើង (ចប់)Where stories live. Discover now