ភាគទី2

114 13 0
                                    

+ក្នុងឡាន

Ring ring ring*

ទូរសព្ទរាងក្រាស់ក៏រោលឡើងស្របពេលនេះកំពុងបើកឡាន...

«អាឡូ!»
< &)#?_"(៛_;#៛!៛)_("(_)"_>

បន្តិចក្រោយមកប្រព័ន្ធទូរសព្ទក៏បានកាត់ផ្ដាច់ ដោយស្នាដៃរាងក្រាស់នេះឯង....

«ម៉េចក៏ដឹងថាគេជាxiao hui?»

រាងក្រាស់ដែលបើកឡានសុខៗនោះក៏ស្រាប់តែងាកមកសួរខ្មោចគួរឱ្យស្រឡាញ់ដែលអង្គុយក្បែរនាយនោះ...

«ខ្ញុំមិនដឹងទេ!តែពេលដែលឃើញសភាពសាកសពនោះ ខួរក្បាលរបស់ខ្ញុំគឺអូតូលោតប្រាប់ពីអត្តសញ្ញាណរបស់សាកសពនោះដោយខ្លួនឯង លោកកុំសួរខ្ញុំថាហេតុអីព្រោះខ្ញុំក៏មិនដឹងដែរ»
«ប្រហែលជាវាជាសមត្ថភាពរបស់ខ្មោចហើយ»

រាងក្រាស់និយាយទាំងមិនបានឌៀងភ្នែករកxiao zhanឡើយ និយាយទាំងផ្ដោតទៅលើចង្កូតឡានរបស់នាយ....

«ខ្ញុំមិនដឹងទេ!តែលោកមុននេះដូចជាមុខមាំពេកហើយ មើលទៅគួរឲ្យខ្លាចជាងខ្មោចទៅទៀត»
«បែបនេះហៅថាជាការម៉ត់ចត់ក្នុងការងារ»
«យ៉ាងម៉េចក៏យ៉ាងម៉េចទៅ!ខ្ញុំមិនខ្វល់ជាមួយលោកទេ តែឥឡូវនេះម៉ោង 10:00 ព្រឹកហើយលោកមិនញ៉ាំអាហារពេលព្រឹកទេហ៎»
«ខ្ញុំផឹកកាហ្វេរួចហើយ!មិនឃ្លានទេ»
«អីយ៉ា~!លោកមិនឃ្លានតែខ្ញុំឃ្លាន ទៅរកអីញ៉ាំបន្តិចទៅណា»
«ខ្មោចអីរឿងច្រើនយ៉ាងនេះ មនុស្សមិនឃ្លានផងខ្មោចអ្នកឃ្លាន»
«មនុស្សខ្មោចចេះឃ្លានដូចតែគ្នាហ្នឹង!ឆាប់ឡើងទៅរកអីញ៉ាំទៅ លោកចង់ឃើញខ្ញុំដាច់ពោះស្លាប់ម្ដងទៀតហេ៎?»

រាងក្រាស់ដោយមិនចង់ឃើញរាងតូចដាច់ពោះស្លាប់ម្ដងទៀត ក៏សម្រេចចិត្តជិះទៅរកហាងអាហារសិនមុននឹងទៅពិនិត្យកុសលវិច្ច័យ....

បន្ទាប់ពីទិញហើយរាងក្រាស់ក៏រៀបចំឲ្យរាងតូចមុនហ្នឹងបន្តដំណើរទៅមុខទៀត(ដោយសាររាងតូចជាខ្មោចអភិជនអញ្ចឹងមិនបាច់អត់ធូបអីទេ គ្រាន់តែនឹកដល់បានហើយ)...

+បន្ទប់ពិនិត្យកុសលវិច្ច័យ

រាងក្រាស់ដែលចូលក្នុងបន្ទប់ធ្វើការរបស់នាយ ជាមួយនឹងឯកសណ្ឋានពណ៌សដូចជាគ្រូពេទ្យ ចំណែកឯសាកសពក៏ត្រូវបានគេរៀបចំរួចស្រេចដាក់នៅលើគ្រែ រង់ចាំរាងក្រាស់មកពិនិត្យ.....

រឿង:45 ថ្ងៃរបស់យើង (ចប់)Where stories live. Discover now