ភាគ03
លុះព្រឹកប្រលឹមឡើងជេកក៏បានភ្ងាក់ឡើងឃើញថាគេបានគេងផ្កាប់មុខនិងតុធ្វើកាយប់មិញនេះឯង យប់មិញនេះគេសុបិន្តសោះ ស្មានថាជាកាពិតទៅហើយ ជេកក៏បានងើបមកសម្រួលសរសៃបន្តិចនិងបានងាកទៅរកហុីសុឺង ឃើញថាហុីសុឺងគេងលក់នៅលើគ្រេគេនៅឡើយ« ពឹតជាឆ្កួតមែនមិនគួចាញ់បោកយល់សប់សោះ!!» ជេកក៏បានទាញកន្សែងដើម្បីចូលទៅងូតទឹកមុន ទាន់ហុីសុឺងនៅគេងនៅឡើយព្រោះទើបតែម៉ោង5នោះទេ បន្ទាប់ពីងូតទឹក រៀបចំខ្លួនហើយអស់ម៉ោង6ល្មមគេក៏បានដាស់ហុីសុឺង
« ចាហ្វាយក្រោកឡើងភ្លឺហើយ!!»ជេកបានទៅកេះជើងរាងក្រាស់ ឯហុីសុឺងបន្ទាប់ពីមានអ្នកមករំខានដំណេកគេ គេពឹតជាម៉ួម៉ៅណាស់និងបានរើខ្លួនបែទៅម្ខាងទៀត
« ចាហ្វាយ....ព្រឹកហើយក្រោក ដល់ម៉ោងធ្វើកាហើយ!!»ជេកក៏ទាញភួយរបស់ហុីសុឺងចេញមក ក៏ឃើញថាហុីសុឺងគេងស្លៀកតែខោក្នុងប៉ុណ្ណោះ
« ស្លាប់ហើយ....»ជេកក៏អៀនខ្វាច់និងបានយកភួយគ្របខ្លួនហុីសុឺងវិញ
« ចាហ្វាយងើបឡើង!!» ជេកអស់ជម្រើសក៏បានទាញដៃហុីសុឺងម្តង
« ហួយយ...វាយ៉ាងមឹចឯងនិង មិនឃើញយើងកំពុងគេងទេហេស!!» ហុីសុឺងក៏បានងើបអង្គុយទាំងបឹតភ្នែក ព្រោះមិនទាន់អស់ងងុយនៅឡើយ
« ដល់ម៉ោងក្រោកហើយ ឆាប់ទៅរៀបចំខ្លួនទៅ ប្រយ៉ាត់យឺត!!»ជេកនៅតែព្យាយាមទាញដៃហុីសុឺង
«មិនយល់ទេ ឯងជាកូនចៅយើងក៏ជាចាហ្វាយទៅនេះ?» ហុីសុឺងមិនចង់ឈ្លោះជាមួយជេកកាត់ព្រឹកឡើយក៏សុខចិត្តងើបទាំងមិនទាន់អស់ងងុយ ដើរចូលបន្ទប់ទឹកនិងរអ៊ូតិចៗ តែគេក៏ឆ្ងល់ដែរមឹចបានថ្ងៃនេះគេនៅមិនទានអស់ងងុយ?រាល់ដងងើបលឿនៗដោយមិនចាំបាច់មាននរណាដាស់ឡើយដោយឃើញហុីសុឺងចូលក្នុងនបន្ទប់ទឹកហើយ ជេកក៏បានចេញទៅរកបន្ទប់ហុីសុឺងនិងឡាយឡាដើម្បីយកសម្លៀកបំពាក់របស់ហីសុឺង
« អាវ.....លោកជេក...មករកខ្ញុំទាំងព្រឹកដល់ហើយ» កញ្ញាឡាយឡាបានមកបើកទ្វាដោយស្លៀកឈតគេងស្តើង ថែមទាំងសុីចសុីទៀតផង ជេកឃើញបែបនេះក៏ងាកមុខចេញបន្តិច
« គឺខ្ញុំមកយកខោអាវរបស់ចាហ្វាយ!!»ជេក ឡាយឡាងក់ក្បាលយល់ហើយក៏ចូលទៅយកវ៉ាលីរបស់ហុីសុឺងអោយទៅជេកទាំងអស់តែម្តង
« ខ្ញុំយកតែមួយឈុតទេ!!»ជេកក៏ប្រាប់ទៅឡាយឡា ឯឡាយឡាក៏ឈរទាំងស្ងាបតិចអីតិច ព្រោះនាងក៏ទើបតែងើបពីគេងមិនទាន់អស់ងងុយផងដែរ
« យកទៅទាំងអស់ម៉ងទៅកុំអោយពិបាកហត់មកយកទៀត បងសុឺងប្រហែលជាត្រូវគេងជាមួយលោកហើយ!»ឡាយឡា
« ហេតុអី!!» ជេក
« ក៏ព្រោះតែខ្ញុំមិនបានគេងម្នាក់ឯងទេ គឺប្អូនស្រីរបស់ខ្ញុំដឹងថាខ្ញុំមក ក៏នាងមករកខ្ញុំសុំគេងជាមួយនិងណា!!» ឡាយឡា
« អឺម....អញ្ចឹងក៏បាន តាមសម្រួលណូណា!!»ជេកនិយាយហើយក៏លានាងទៅបន្ទប់គេវិញ ទៅដល់ក៏ឃើញហុីសុឺងកំពុងឈរភ្លំសក់ពាក់កន្សែងអាក្រាតកាយខាងលើ
YOU ARE READING
មន្តស្នេហ៍ជំនួយកាប្រុស❤️
Romanceប្រលោមលោកBL:ដែរសាច់រឿងបាននិយាយអំពីក្តីស្រលាញ់របស់ជំនួយកាមុខដែក សុីម ជេយ៉ុនដែរបានលួចស្រលាញ់ចាហ្វាយនាយរបស់ខ្លួន អស់រយះពេល7ឆ្នាំមកហើយ គ្រប់យ៉ាងបានត្រឹមតែលាក់ទុកនៅក្នុងបេះដូងដែរប្រេះស្រាំឈឺចាប់មកអស់ជាច្រើនឆ្នាំដោយសាតែចាហ្វាយនាយរបស់ខ្លួនជាអ្នកមានអំណាចខ្...