ភាគ08
បន្ទាប់ពីហុីសុឺងបានសារភាពសុំជេកអោយធ្វើជាម្ចាស់បេះដូងហើយ ជេកមិននិយាយអ្វីទាំងអស់បានត្រឹមសម្លឹងទៅមុខហុីសុឺងដោយភាពមិនប្រាកដព្រោះគេខ្លាចថាចាហ្វាយរបស់គេនិយាយលេងសើចនិងគេនិងឯង ឯហុីសុឺងក៏មិននិយាយអ្វីដូចគ្នា គេញញឹមសម្លឹងមុខរាងតូចនៅនិង
« កុំមកនិយាយលេងជាមួយខ្ញុំ » ជេក និយាយហើយក៏ងើបឈរនិងទៅព្យាយាមបើកទ្វាចេញដល់ឃើញបែបនេះហុីសុឺងបានត្រឹមឈរសើចនិងសម្លឹងមើលពីក្រោយ
«នរណាថាយើងលលេងជាមួយឯង»ហុីសុឺងក៏ចូលទៅអោបជេកពីក្រោយ ធ្វើអោយជេកត្រូវគាំងម្តងទៀតហើយ
« យើងមិនបានលេងសើចទេ » ហុីសុឺងក៏បានអោបរឹតរាងតូចខ្លាំងជាងមុន
« ហេតុអ្វីទៅ? ចាហ្វាយមិនបានស្រលាញ់មុនស្សប្រុសទេ» ជេក លឺបែបនេះហុីសុឺងក៏ញញឹមតិចនិងបានបែអោយជេកមករកខ្លួន
« ឯងជាគរណីលើកលែង» ហុីសុឺង និយាយហើយក៏បានអោនទៅថើបមាត់ជេក ឯជេកក៏មិនបានប្រកែកដែរ គេក៏បានថើបតបទៅហុីសុឺងវិញដូចគ្នា អ្នកទាំងពីរក៏បានផ្តួសផ្តងគ្នាយ៉ាងផ្អែមល្ហែម
មួយយប់ក៏បានកន្លងផុតទៅយើងឃើញថា ពេលនេះលី ហុីសុឺងនិងសុីមជេយ៉ុន មិនបានងើបទៅធ្វើកាទេ រវល់តែគេងអោបគ្នាឡើងស្អិតរមួតនៅលើគ្រេនិងឯង
« អាឡូ?» ដោយរំខាននិងសម្លេងទូរស័ព្ទរ៉ូពេកហុីសុឺងក៏បានងើបនិងបានលើកទូរស័ព្ទមកនិយាយដោយមិនបានដឹងថានរណាជាអ្នកខលមកគេឡើយ
« ហេឡូ...ឯងមិនមកប្រជុំទេហេស?» សុងហុន
« ប្រជុំអ្វីទៅ?» ហុីសុឺងក៏សួទាំងមិនអស់ងងុយ
« ចុម មឹចក៏និយាយបែបនេះឆាប់មកក្រុមហ៊ុនអោយលឿនមក» សុងហុននិយាយប៉ុន្និងហើយក៏បានបឹតទូរស័ព្ទភ្លាមៗ ឯហុីសុឺងក៏ធ្វើមុខធុញទ្រាំប្រជុំស្អីគេ?បើមានប្រជុំច្បាស់ណាស់ជេកប្រាកដជាប្រាប់គេ
« អេ...ចុះជេក?» ហុីសុឺងក៏ងាកមកមើលកៀនខ្លួនក៏ឃើញថាជេកបានគេងអោបគេនិងឯង ហុីសុឺងឃើញបែបនេះ ក៏បានយកដៃទៅអង្អែលមុខរាងតូចទាំងញញឹម និងបានអោនថើបមាត់បន្តិចមុននិងងើបដើម្បីចូលបន្ទប់ទឹក
ងាកមកខាងសុងហុនឯនេះវិញពេលនេះគែកំពុងតែដោះស្រាយរឿងហុីសុឺងមកយឺតនិងបានសុំគ្រប់គ្នាពន្យាពេល1ម៉ោងទៀត សុងហុនបានអង្គុយក្នុងបន្ទប់ធ្វើការបស់ហុីសុឺងទាំងឈឺក្បាលព្រោះតែយប់មិញនេះគេមិនបានគេងពេញមួយយប់ដោយសាតែរឿងជុងវ៉ុន ល្មមតែអាចនាំរាងតូចមកបានគឺពិបាកណាស់
« តើស្មើនេះអាក្មេងឆ្កួតនោះកំពុងតែធ្វើអ្វី?» សុងហុន សុខៗក៏គិតដល់ក្មេងដែរគេនាំមកតាំងពីយប់មិញនេះ អោយនៅផ្ទះតែឯងផងតិចមានរឿងអ្វីទៅ
« តែហេតុអីយើងត្រូវបារម្មណ៍ពិវានោះចង់វាយ៉ាងមឹចក៏យ៉ាងនិងទៅ» សុងហុន
បើងាកមកមើលជុងវ៉ុនវិញ ពេលនេះម៉ោង8កន្លះទៅហើយគេទើបតែបានរៀបចំផ្ទះរបស់សុងហុនរួចរាល់ ជុងវ៉ុនត្រូវបានសុងហុនយកមកដាក់នៅផ្ទះទុកចោលតាំងម៉ោង12យប់ ហើយក៏ទៅបាត់ទុកអោយរាងតូចនៅតែឯង តែជុងវ៉ុនមិនបានខ្លាចឡើយគេក៏ចូលសម្រាកតាមធម្មតា ហើយៅពេលព្រឹកម៉ោង5 ជុងវ៉ុនក៏បានងើបមករៀបចំផ្ទះអោយស្អាត ដោយក្នុងចិត្តគេគិតថានេះជាផ្ទះរបស់ពួកគេហើយ តែគេមិនដឹងឡើយថានេះគឺជានរករបស់គេនោះទេ
« បងហុននៅមិនទាន់មកវិញទៀត» ជុងវ៉ុន បន្ទាប់ពីសម្អាតខ្លួនហើយជុងវ៉ុនក៏បានមកអង្គុយចាំរាងក្រាស់នៅក្រោមផ្ទះ
ឯជេកនិងហុីសុឺងវិញម៉ោង9ទៅហើយពួកគេទើបតែបានមកដល់ក្រុមហ៊ុន មកដល់ភ្លាមក៏ធ្វើកាបើកប្រជុំភ្លាមដោយមិនចាំយូឡើយ បន្ទាប់ពីប្រជុំហើយអស់ ហុីសុឺងក៏បានមកបន្ទប់ធ្វើកាគេធម្មតាជាមួយនិងសុងហុន
« ឯងរវល់ធ្វើអីបានមិនមកប្រជុំ?»សុងហុន
« រវល់ដេក» ហុីសុឺងក៏ឆ្លើយតបវិញយ៉ាងធម្មតា
« អាមិត្តចង្រៃនេះ ចុះលេខាឯងនោះរវល់ធ្វើអីក៏មិនបានដាស់ឯងចឹង?» សុងហុន
« ក៏រវល់ដេកដូចតែគ្នានិង!» ហុីសុឺង ក៏តបទៅវិញទាំងញញឹមឌឺដាក់សុងហុន
« ចម្រើនខ្លាំងណាស់ចឹង!» សុងហុន
« យាយចឹងយប់មិញឯងទៅប៊ូសានវិញធ្វើអី?» ហុីសុឺង
« មានរឿងត្រូវដោះស្រាយតិចតួច អីឡូវយើងទៅសិនហើយរវល់» សុងហុននិយាយហើយក៏បានចេញទៅ ក៏ជួបជេកដើរចូលមកល្មម
« លោកប្រធាន នេះឯកសាដែរត្រូវត្រួតពិនិត្យថ្ងៃនេះ» ជេកក៏បានដាក់ឯកសាលើតុកាងារហុីសុឺង ឯហុីសុឺងក៏ញញឹមដាក់ជេក ឯជេកឃើញបែបនេះក៏ព្រឺសម្បុល
« ញញឹមរកស្អី?» ជេក សួទាំងសម្លក់ហុីសុឺង
« អ្នកស្រី លី ឆ្នាស់ម្លេះ?» ហុីសុឺងក៏ទាញជេកអោយមកអង្គុយលើភ្លៅខ្លួននិងបានអោបចង្កេះកូនប្រុសគេជាប់
« លែងទៅ នេះនៅកន្លែងធ្វើកាណា»ជេក និយាយទាំងអៀន
« គ្មាននរណាមករំខានយើងទេ!» ហុីសុឺងក៏អោនថើបផ្ទាល់ជេកមួយសឺត ស្របពេលដែរសុងហុនក៏បើកទ្វាចូលមក
« នេះ...នេះអ្នកទាំងពីរ?» សុងហុន ក៏គាំងឯពីអ្នកនោះក៏គាំងដូចគ្នា ហើយជេកក៏ប្រញ៉ាប់ងើបចេញពីហីសុឺងនិងដើរចេញទៅក្រៅយ៉ាងលឿន
« ឯង....ឯង!!»សុងហុនក៏ចង្អុលមុខហីសុឺង
« ឯង...ឯងស្អី? យើងមានស្នេហាមិនបាន?»ហុីសុឺង
« ជាមួយលេខាឯងនិងហេ?» សុងហុន ហុីសុឺងក៏ងក់ក្បាលឯសុងហុនចង់តែខ្យល់គរទេ
« យ៉ាងមឹច? ជាមួយជេកនិងវាយ៉ាងមឹច? ឯងស្រលាញ់សង្សាយើងមែនទេហា?»ហុីសុឺងក៏សួបកទៅវិញទាំងសង់សៃ
«នរណាថាយើងមិនបានស្រលាញ់គេទេ»សុងហុនតបហើយ ក៏បានចេញទៅវិញយ៉ាងលឿន សុងហុនគេមិនបានស្រលាញ់ជេកទេគ្រាន់តែគេចាបអារម្មណ៍ តែលូវមកដឹងបែបនេះអស់អារម្មណ៍បាត់ហើយ ហើយគេក៏បានបើកឡានទៅផ្ទះដើម្បីទៅមើលរាងតូចម្នាក់ទៀតដែរកំពុងនៅផ្ទះរបស់គេនិងឯង
YOU ARE READING
មន្តស្នេហ៍ជំនួយកាប្រុស❤️
Romanceប្រលោមលោកBL:ដែរសាច់រឿងបាននិយាយអំពីក្តីស្រលាញ់របស់ជំនួយកាមុខដែក សុីម ជេយ៉ុនដែរបានលួចស្រលាញ់ចាហ្វាយនាយរបស់ខ្លួន អស់រយះពេល7ឆ្នាំមកហើយ គ្រប់យ៉ាងបានត្រឹមតែលាក់ទុកនៅក្នុងបេះដូងដែរប្រេះស្រាំឈឺចាប់មកអស់ជាច្រើនឆ្នាំដោយសាតែចាហ្វាយនាយរបស់ខ្លួនជាអ្នកមានអំណាចខ្...