1%ក៏គ្មានដែរ

1.6K 148 24
                                    

ភាគ06
         ដោយមិនចង់គិតពីរឿងរបស់ជុងវ៉ុននាំអោយឈឺក្បាលទៀត សុងហុនក៏បាននិយាយឡើងក្នុងចិត្តតិចៗ
« ចាំទៅវិញ ចាំទៅមើលដោយផ្ទាល់តែម្តង» សុងហុន កាប្រជុំក៏បន្តធ្វើទៅទៀត បន្ទាប់ពីប្រជុំហើយ សុងហុនក៏បានប្រញ៉ាប់ចេញទៅមុន ឯជេកនិងហុីសុឺងក៏ត្រូវទៅធ្វើកាបន្តទៀត

៚officia heeseung
តុក តុក
« លោកប្រធានសូមអនុញ្ញាត» ជេកដែរឈរនៅខាងក្រៅក៏បានគោះទ្វាសូមអនុញ្ញាតពីហុីសុឺង
«ចូលមកចុះ!!» បន្ទាប់ពីទទួលបានអនុញ្ញាតពីហុីសុឺងហើយជេកក៏បានបើកទ្វាចូលដោយដៃមានកាន់ឯកសាសម្រាប់អោយហុីសុឺងសុីញេ
« លោកប្រធាននេះជាឯកសាមកពីខាងផ្នែករបស់អ្នកនាង ឆយ » ជេកក៏បានដាក់ឯកសានៅនិងមុខហុីសុឺង រាងក្រាស់ក៏ទាញវាយកមកមើល
« ឯងត្រួតពិនិត្យរួចហើយមែនទេ?» ហុីសុឺងសួបណ្តើរនិងត្រួចពិនិត្យមើលម្តងទៀត
« បាតលោកប្រធាន» ជេក
« អឹម....»ហុីសុឺងក៏ទាញប៊ិចយកមកសុីញេហើយក៏ហុចទៅអោយជេកវិញ
« អស់កិច្ចកាហើយ ខ្ញុំសុំត្រឡប់ទៅធ្វើកាបន្ត!!»ជេករៀបនិងដើរចេញ តែហុីសុឺងក៏ឃាត់
« ឈប់...ល្ងាចនេះទំនេរទេ?»ហុីសុឺង
« ក៏ចេញពីកាងាហើយខ្ញុំនិងទំនេរហើយ...» ជេក ក៏តបទៅវិញ
« បើអញ្ចឹងល្អហើយល្ងាចនេះខ្ញុំមានកាណាត់ជួបនិយាយជាមួយនិងអតិធិជននៅឯសណ្ថាគា rem ma ឯងត្រូវទៅជាមួយខ្ញុំ»ហុីសុឺង
« អុញ...តែល្ងាចនេះលោកប្រធានគ្មានកាណាត់ជួបឯណា»ជេកក៏ធ្វើមុខឆ្ងល់ព្រោះកាលវិភាគរបស់ហុីសុឺងគេជាអ្នកកាន់ចឹងហើយគេដឹងថាហុីសុឺងត្រូវណាត់នរណាថ្ងៃណាទាំងអស់
« គឺគេជាភ្ងៀវសំខាន់គេ សុំជួបនៅល្ងាចនេះ ខ្ញុំមិនបានប្រាប់ឯង តែយ៉ាងណាល្ងាចនេះឯងត្រូវទៅជាមួយយើង» ហុីសុឺង
« តើខ្ញុំត្រូវត្រៀមឯកសាអីខ្លះ?» ជេកក៏សួបន្ត បើទៅរឿងកាងាគេប្រាកដជាត្រូវរៀបចំនេះចំនោះហើយ
« មិនចាំបាច់ទេ ចេញទៅបានហើយ!!» ហុីសុឺង ជេកងក់ក្បាលហើយក៏ចេញទៅក្រៅវិញដើម្បីធ្វើការបស់គេបន្តទៀត

         លុះដល់ល្ងាចឡើង ហុីសុឺងនិងជេកក៏បានទៅកាន់សណ្ថាគារ៉េមម៉ាដើម្បីជួបជាមួយនិងអតិធិជនសំខាន់របស់ហុីសុឺង
« សូមអញ្ជើញខាងនេះលោកលី»បុគ្គលិកនៅក្នុងសណ្ថាគាក៏បាននាំផ្លូវហុីសុឺងនិងជេកទៅរកភ្ងៀវពិសេសនោះ
« លោកសុីន មកយូហើយឬនៅ?»មកដល់ភ្លាមហុីសុឺងនិងលោកសុីនក៏បានធ្វើការាក់ទាក់គ្នាដោយសាតែ លោកសុីននេះហើយជាដៃគូសហកាធំរបស់ហុីសុឺង ដែរគ្រួសាទាំងពីរបានដាក់ទុនជាមួយគ្នាតាំងពីជំនាន់លោកតារបស់ហីសុឺងមកម្លេះ
« សួស្តីលោកសុីន!!» ជេក ក៏ញញឹមរាក់ទាក់ទៅកាន់លោកសុីនដូចគ្នា ព្រោះថាលោកសុីនជាដៃគូសំខាន់របស់ក្រុមហ៊ុន
« ទើបតែមកដល់មុននិងដូចគ្នាមិនជាយូទេ សួស្តីលោកជេក» លោកសុីនចាប់ដៃរាក់ទាក់និងហុីសុឺងហើយក៏បានងាកទៅនិយាយជាមួយនិងជេកវិញ
« សូមអញ្ជើញអង្គុយ!!» លោកសុីន អ្នកទាំង3ក៏បាននាំគ្នាអង្គុយចុះនិងបាននិយាយគ្នាលេងពីនេះពីនោះសិនមុននិងចូលទៅដល់កាងារបស់ពួកគេ

មន្តស្នេហ៍ជំនួយកាប្រុស❤️Where stories live. Discover now