ភាគ07
បន្ទាប់ពីប្រជុំសព្វគ្រប់ហើយអស់ ផាកសុងហុនក៏បានបើកឡានត្រឡប់ទៅប៊ូសានវិញភ្លាមៗ ព្រោះគេនៅមិនទាន់អស់ចិត្តឡើយរឿងរបស់ ជុងវ៉ុន
« តើអ្នកម៉ាក់ពឹតជាបានវាយដំអាក្មេងនិងពឹតមែន?»សុងហុនបើកឡានបណ្តើរគិតក្នុងចិត្តបណ្តើរតែវាពឹតណាស់គេពឹតជាឃើញស្នាមជាំជាច្រើននៅលើដៃរបស់ជុងវ៉ុន និងបានលឺអ្នកបម្រើនិយាយដូចគ្នាដោយចំណាយពេលមិនយូប៉ុន្មានសុងហុនក៏បានមកដល់ភូមិគ្រឹះផាករបស់ម៉ាកគេនៅឯប៊ូសាន សុងហុនក៏បានបើកឡានចូលទៅ ដោយថ្ងៃនេះលោកស្រីផាកមិននៅផ្ទះឡើយ សុងហុនក៏បានដើរទៅសួនច្បាខាងក្រោយ ព្រោះគេដឹងថាជុងវ៉ុននិងនៅទីនោះងាកមកមើលរាងតូចជុងវ៉ុនវិញ គេដូចរាល់ដងកំពុងតែអង្គុយលេងឆ្មានៅឯសួនច្បាតែម្នាក់ឯង ស្របពេលនោះអ្នកបម្រើម្នាក់ក៏បានដើរមករកជុងវ៉ុន
« នែអាក្មេងឆ្កួត ឆាប់ត្រឡប់ទៅក្នុងបន្ទប់ឯងវិញទៅ»នាងជាអ្នកបម្រើក៏បានស្រែកខ្លាំងៗដាក់ជុងវ៉ុន ធ្វើអោយឆ្មានៅក្នុងដៃរាងតូចលោតចេញ
« សម្លឹងអីឆាប់ទៅ តិចត្រូវ» នាងក៏បានដេញជុងវ៉ុនទៅនាងយាដៃរកវាយជុងវ៉ុនដើម្បីគំរាម ឯជុងវ៉ុនក៏បានដើរចេញទៅរកបន្ទប់របស់ខ្លួន
«ហឺយ»នាងជាអ្នកបម្រើដកដណ្ហើមធំរួចក៏បានដើរទៅធ្វើកានាងបន្ត សកម្មភាពគ្រប់យ៉ាងត្រូវបានសុងហុនឃើញទាំងអស់ ហើយគេក៏បានដើរទៅតាមរាងតូច ដោយមិនអោយជុងវ៉ុនដឹងឡើយ ហើយសុងហុនក៏បានស្គាល់បន្ទប់របស់រាងតូចដូចគ្នា តែសុងហុនមិនបានតាមចូលដល់បន្ទប់ទេ គេក៏បានចូលក្នុងផ្ទះធំនិងប្រាប់អ្នកបម្រើអោយតាមរាងតូចទៅជួបគេនៅបន្ទប់»បន្ទប់សុងហុន
« តុក តុក អ្នកប្រុសខ្ញុំបាននាំអ្នកប្រុសជុងវ៉ុនមកហើយ»នាងជាអ្នកបម្រើក៏បានគោះទ្វាប្រាប់រាងក្រាស់នៅខាងក្នុង
« ចូលមកចុះ» បន្ទាប់ពីទទួលបានកាអនុញ្ញាតពីចាហ្វាយនាយហើយ នាងក៏បើកទ្វាបន្ទប់អោយជុងវ៉ុនចូលរួចនិងបឹតទ្វាវិញ
« បងហុន.....»រាងតូចក៏ហៅរាងក្រាស់ដែរកំពុងអង្គុយលើពូកសម្លឹងមកគេនោះ
« ចាក់សោផង» លឺបែបនេះជុងវ៉ុនក៏ដើរទៅចាក់សោទ្វាវិញ
« ចាក់រួចហើយ»ជុងវ៉ុន
«ឆាប់មកនេះមក»សុងហុន ជុងវ៉ុនក៏បានដើរទៅរកសុងហុន
« ដោះអាវរបស់ឯងចេញទៅ» សុងហុន
« ដោះ...ដោះអាវធ្វើអី?»ជុងវ៉ុន ក៏សួទាំងឆ្ងល់
« ប្រាប់អោយដោះក៏ដោះមក» សុងហុនក៏ស្រែកអោយ រាងតូចឡើងភ្ងាក់
« បាទ...» ដោយជំទាស់មិនបានជុងវ៉ុនក៏បានដោះអាវរបស់ខ្លួនចេញ
« ឆាប់បែក្រោយមក» សុងហុន បន្តបញ្ជា រាងតូចក៏ធ្វើតាម ហើយអ្វីដែរសុងហុនបានឃើញគឺធ្វើអោយសុងហុនស្រឡាំងកាំងគាំងខ្លាំងមែនទែន ខ្នងរបស់រាងតូចពោពេញទៅដោយស្នាមវាយដំជាច្រើន សុងហុនក៏ស្ទុះងើបឈរ និងដើរមករករាងតូចយឺតៗ ហើយក៏បានយកដៃប៉ះខ្នងរាងតូចតិចៗ
« តើឈឺខ្លាំងទេ?» សុងហុន សួដោយសម្លេងត្រទន់ ពេលនេះគេបែជាមានអារម្មណ៍ថាអាណិតជុងវ៉ុនជាខ្លាំង
« អត់ទេ....»ជុងវ៉ុនឆ្លើយថាអត់ទាំងភ្នែកចាប់ផ្តើមរលីងរលោង ព្រោះកាពឹតគេឈឺណាស់ គេងក៏ពិបាកគេង ធ្វើអ្វីក៏ពិបាក
« ហេតុអ្វីក៏អ្នកម៉ាក់វាយឯង?»សុងហុន
« ព្រោះអូនមិនអាចធ្វើតាមបញ្ជាគាត់បាន!» ជុងវ៉ុន
« បញ្ជាអ្វី?» សុងហុន ជុងវ៉ុនក៏ស្ងាត់មិននិយាយព្រោះបញ្ជារបស់អ្នកស្រីផាកគឺមានច្រើនរឿងណាស់
« បើឯងមិនចង់និយាយក៏បាន ហេតុអ្វីក៏ឯងទ្រាំរស់នៅវេទនាបែបនេះ?» សុងហុន ជុងវ៉ុននៅតែស្ងាត់ដដែរ សុងហុនក៏ទាញរាងតូចអោយបែមករកគេក៏ឃើញថារាងតូចយំ
« ឆាប់ឆ្លើយមក» សុងហុន
« ខ្ញុំគ្មានកន្លែងត្រូវទៅទេ»ជុងវ៉ុន
« ចង់ ចាកចេញពីទីនេះទេ?» សុងហុន
« បងអាចនាំខ្ញុំចេញបានមែនទេ?»ជុងវ៉ុន
« ប្រាកដណាស់» សុងហុន ស្រាប់តែពេលនោះជុងវ៉ុនក៏ស្ទុះអោបរាងក្រាស់
« ខ្ញុំគ្រាន់តែចង់ចេញពីទីនេះ តែខ្ញុំចង់រស់នៅក្បែរបង» ជុងវ៉ុននិយាយទាំងញញឹម ឯសុងហុនក៏បានអោបរាងតូចវិញតែ សុងហុនក៏បានញញឹមចុងមាត់
« យើងនិងនាំឯងចេញពីនរកមួយនេះ តែឯងត្រូវតែទៅរស់នៅក្នុងនរកថ្មី សងនៅអ្វីដែរឯងបានសម្លាប់អេនណា»សុងហុននិយាយក្នុងចិត្តភ្នែកគេក៏ឡើងក្រហមច្រាលពោលពេញដោយគំនុំ
ពេលយប់ក៏ឈានចូលមកដល់ ជេកនិងជេនក៏បានជូនហុីសុឺងទៅកាន់ភូមិគ្រឹះវិញ
« ចាហ្វាយនេះឯកសាដែរត្រូវប្រជុំនៅថ្ងៃស្អែក»ជេកក៏បានហុចឯកសាអោយហុីសុឺងពេលដែរមកដល់មុខបន្ទប់របស់ហុីសុឺង
« យប់នេះសម្រាកនៅទីនេះហើយ យើងមានកិច្ចកាត្រូវពិភាសាជាមួយឯងទៀត»ហុីសុឺង
« តែហួសម៉ោងកាងារបស់ខ្ញុំហើយ» ជេក
« ចាំយើងគិតលុយអោយ» ហុីសុឺងនិយាយហើយក៏ដើរចូលបន្ទប់ ឯជេកក្រវីក្បាលបន្តិចនិងចូលទៅក្នុងដូចគ្នា ព្រោះគេត្រូវពិភាសាកាងាជាមួយចាហ្វាយតែមិនដឹងរឿងអីទេ តែពេលចូលទៅដល់បែជាឃើញហុីសុឺងទាញស្រាមកទៅវិញ
« ចាហ្វាយផឹកឬ?»ជេក
« ផឹកកំដរយើងតិចទៅ»ហុីសុឺង ក៏ដាក់ស្រាលើតុហើយអង្គុយលើសាឡុង
« ខ្ញុំមិនប្រសប់ក្នុងកាផឹកស្រាទេ កំដរចាហ្វាយមឹចនិងកើត ហើយនេះឬកាងាដែរចង់ពិភាសាជាមួយខ្ញុំនោះ?» ជេក ក៏ចូលទៅអង្គុយជិតហុីសុឺង
« ក៏តេស្តលេងៗទៅ » ហុីសុឺងក៏ចាក់ស្រាអោយជេកញាំ ឯជេកក៏លើកមកញាំទៅ តែញាំតិចៗព្រោះគេឆាប់ស្រវឹងណាស់ តែបើមើលហុីសុឺងវិញមុនញាំកែវទេ តែសុខៗក៏លើកទាំងដបអកយកៗ មុនជេកមិនឃាត់ទេ តែដល់ឃើញលើកអកដូចមុនស្សឆ្កួតនិងផឹកបែបនេះជេកក៏ឃាត់
« បានហើយចាហ្វាយ...»ជេកលូកដៃចង់ទៅទាញដបស្រា តែហុីសុឺងមិនអោយ
« ផឹកស្រារបស់ឯងទៅ» ហុីសុឺង ជេកក៏ងាកមើលមុខហុីសុឺងឃើញថាក្រហមតិចៗហើយ ហើយក៏លើកស្រាអកទៀត
« ហឺយ បើចាហ្វាយគ្មានអីទេ ខ្ញុំទៅវិញហើយ» ជេកក៏ងើបឈរនិងប្រុងដែរចេញ
« ចង់ទៅណា មកនេះ» ហុីសុឺងក៏រហ័សចាប់ទាញរាងតូចជេយ៉ុន អោយមកដួលលើខ្លួន និងបានអោបជេកជាប់
« អួយយយ...ចាហ្វាយចង់ធ្វើអីនិង លែង លែងទៅ» ជេកក៏ព្យាយាមរើចេញពីរាងក្រាស់
« នៅអោយស្ងៀម»ហុីសុឺង ក៏ចាប់ច្របាច់មាត់រាងតូចនិងទាញមុខរាងតូចអោយមើលមកខ្លួន
« ចង់ធ្វើអី??» ជេកដោយឃើញអាការះចាហ្វាយមិនស្រួលក៏រាងភ័យមិនស្ទើដែរ
« ឯងស្រស់ស្អាតណាស់ យើងមិនដែរមើលឃើញមុនស្សប្រុសណាស្អាតដូចឯងទេ»ហុីសុឺង ជេកក៏គាំង មឹចទេចាហ្វាយគេសុខៗមកសរសើរគេនិង
« ខ្ញុំថាចាហ្វាយស្រវឹងហើយ» ជេក ក៏ចាប់ដៃរាងក្រាស់ចេញពីមុខគេ
« យើងមិនបានស្រវឹងទេ» ហុីសុឺង
« ប៉ុន្និងហើយថាអត់ទៀត មុខឡើងក្រហមហើយ» ជេក
« តោះទៅគេង» ហុីសុឺង ញញឹមហើយក៏ចាប់លើកបីរាងតូចឡើង ដើរសម្តៅទៅគ្រេ
« ដាក់ខ្ញុំចុះទៅ...អួយយ!!»ជេក ហុីសុឺងមិនបានដាក់រាងតូចចុះស្រួលបួលទេគឺថាបោះលើពូកតែម្តង
« នែ....ខ្ញុំឈឺ» ជេកក៏រាងខឹងតិចដែរ មុខឡើងក្រញ៉ូវដាក់រាងក្រាស់
« .......»ឯហុីសុឺងមិនមាត់កអីទៀតទេ គេក៏ដាក់ខ្លួនដេកទ្រមពីលើជេកតែម្តង
« ចាហ្វាយ ធ្ងន់ណាស់ ងលបចេញពីខ្ញុំទៅ»ជេកក៏ប្រឹងរុញហុីសុឺងចេញ តែគេមិនព្រមចេញឡើយ
« រុញយើងចេញធ្វើអី? ឃើញឯងស្រលាញ់យើងមិនចឹង?»ហុីសុឺង
« ចាហ្វាយស្រវឹងហើយ» ជេក និយាយទាំងគេចមុខពីហុីសុឺង តែថារាងក្រាស់ក៏ចាប់ចង្ការាងតូចទាញមកអោយសម្លឹងមុខគេវិញ
« ឆ្លើយនិងយើងមក ឯងស្រលាញ់យើងមែនទេ?»ហុីសុឺង
« ទេ....»មាត់ខុសពីចិត្ត ជេកនិយាយចេញមកទាំងបង្ខំទាំងកាពឹតគេពឹតជាស្រលាញ់រាងក្រាស់ពឹតមែម
« កុហុក!»ហុីសុឺង
« មិនបានកុហុកទេ»ជេក
« ឯងមាត់រឹងណាស់» ហុីសុឺង
« ចាហ្វាយចង់ដឹងធ្វើអី? វាគ្មានប្រយោជន៍ទេ អ្នកនាងវ៉ាន់ៗត្រឡប់មកវិញហើយតើ» ជេក ហុីសុឺងលឺបែបនេះក៏ញញឹមចេញមកតិច
« ប្រចាន់យើង?» ហុីសុឺង
« នរណាប្រចាន់នោះ»ជេក
« ក៏ជាឯងនិងហើយ យ៉ាងមឹចស្រលាញ់យើងខ្លាចត្រឡប់ទៅរកវ៉ាន់ៗវិញមែនទេ?»ហុីសុឺង ក៏យកដៃអង្អែលមុខជេកថ្នមៗ
« ខ្ញុំគ្មានសិទ្ធទៅប្រចាន់ចាហ្វាយទេ ចង់ចាហ្វាយមាននរណាក៏មានទៅ »ជេក
« ចុះបើយើងអោយសិទ្ធឯងច្រចាន់យើងនោះ?»ហុីសុឺង
« ខ្ញុំមិនយល់ទេ »ជេក ក៏ធ្វើមុខឆ្ងល់ ហុីសុឺងឃើញបែបនេះក៏ហួសចិត្ត និងអស់សំណើចបន្តិច
« សើចអី?»ជេក
« ក៏សើចឯងនិងហើយ»ហុីសុឺង
« ចេញពីខ្ញុំបានហើយ» ជេកក៏រុញហុីសុឺងចេញ ឯហុីសុឺងក៏ព្រមចេញ
« មឹចក៏ឆ្នាស់ម្លេះ?»ហុីសុឺងក៏និយាយញ៉ោះរាងតូចលេង
« ឆ្នាស់ត្រង់ណា?» ជេកក៏ងាកមកសម្លក់រាងក្រាស់ ប៉ុន្និងហើយអត់ឆ្នាស់ទៀត
« យើងឈប់លលេងជាមួយឯងហើយ ចូលសាច់កាតែម្តងទៅ» ហុីសុឺង
« ចាហ្វាយចង់និយាយរឿងអីទៅ?» ជេកក៏សម្លឹងមុខហុីសុឺងទាំងឆ្ងល់
« ឈប់ធ្វើជាជំនួយការបស់យើងទៅ» ហុីសុឺង ជេកលឺបែបនេះក៏គាំងព្រោះគេ គិតថាហុីសុឺងចង់ដេញគេចេញ
« សុំមូលហេតុបានទេ? បើមិនសមហេតុផលខ្ញុំមិនឈប់ទេ»ជេក
« យើងជាចាហ្វាយយើងចង់បញ្ឈប់នរណា ចាំបាច់មានហេតុផល?» លឺហុីសុឺងនិយាយបែបនេះ ជេកអន់ចិត្តស្តូក
« បាន!» ជេកខឹងជាខ្លាំងងើបចេញពីពូកហើយ ដើរទៅបើកទ្វាទាំងត្រម៉ាត់ត្រម៉ុយ តែអាទ្វានិងបើកមិនចេញទៀត
« អើស....ឆាប់បែកទ្វា» ជេកទាត់ទ្វាមួយជើងហើយបានងាកមកស្រែកអោយហុីសុឺងបើកទ្វា តែឃើញកាយវិកាហុីសុឺងអង្គុយសើចគេរាងតូចរឹតតែម៉ួម៉ៅ និងអន់ចិត្តផងអីផង
« ហឹស....» ជេកក៏អង្គុយចុះយំមុខទ្វានិងតែម្តង ហុីសុឺងឃើញបែបនេះក៏រាងស្លន់តិចដែរ នេះគេលេងជ្រុលមែនទេ ហុីសុឺងក៏បានដើរទៅរកជេកនិងបានយកដៃកេះស្មារាងតូច
« កុំប៉ះ»ជេក ខឹងហើយមិនចង់អោយរាងក្រាស់មកប៉ះគេឡើយ
« ហេ ឈប់យំទៅ ក្បាលកញ្ចាស់ហើយមកអង្គុយយំអីបែបនិង?» ហុីសុឺង
« កុំមកខ្វល់ចេញទៅ លោកមិនមែនជាចាហ្វាយខ្ញុំទៀតទេ កុំចេះដឹង»ជេក លឺបែបនេះហុីសុឺងក៏លួចសើចបន្តិច
« បាន បាន មិនចេះដឹងក៏មិនចេះដឹង តែលូវឈប់យំសិនទៅ យើងមិនទាន់និយាយជាមួយឯងចប់ទេ » ហុីសុឺង
« នៅមានអីត្រូវនិយាយទៀត ក៏និយាយអោយអស់ទៅ»ជេក
« យើងអោយឯងឈប់ធ្វើជាជំនួយកាយើងតែមិនបានអោយឯងឈប់ធ្វើកាជាមួយយើងឯណា» ហុីសុឺងក៏អង្គុយចុះទល់មុខរាងតូចនិងយកដៃអង្អែលក្បាលគេថ្នមៗ មិនស្មានថាពេលរាងតូចខឹងគួអោយស្រលាញ់ណាស់
« ចឹងចង់អោយខ្ញុំធ្វើអីវិញ?»ជេក
« ធ្វើជាម្ចាស់បេះដូងយើងទៅ»ហុីសុឺងនិយាយទាំងមានស្នាមញញឹមជាប់មុខកែវភ្នែកស្រទន់សម្លឹងទៅកាន់ជេក ឯជេកវិញលឺបែបនេះគេហាកគាំងត្រឹងមួយកន្លែងមិនអាចហាមាត់និយាយតបាន អម្បាញ់មិញនេះគេស្តាប់ច្រឡំឬ?
YOU ARE READING
មន្តស្នេហ៍ជំនួយកាប្រុស❤️
Romanceប្រលោមលោកBL:ដែរសាច់រឿងបាននិយាយអំពីក្តីស្រលាញ់របស់ជំនួយកាមុខដែក សុីម ជេយ៉ុនដែរបានលួចស្រលាញ់ចាហ្វាយនាយរបស់ខ្លួន អស់រយះពេល7ឆ្នាំមកហើយ គ្រប់យ៉ាងបានត្រឹមតែលាក់ទុកនៅក្នុងបេះដូងដែរប្រេះស្រាំឈឺចាប់មកអស់ជាច្រើនឆ្នាំដោយសាតែចាហ្វាយនាយរបស់ខ្លួនជាអ្នកមានអំណាចខ្...