ភាគ3:អូនស្រឡាញ់ម៉ាក់

494 56 8
                                    

«ថេយ៉ុង...»កំពុងភ្លឹកសុខៗស្រាប់តែអ្នកគ្រប់គ្រងបន្លឺហៅឈ្មោះរបស់គេឡើងបណ្តាលអោយស្មារតីត្រូវភ្ញាក់នឹងរៀបចំរឹកពារមិនទាន់
«បាទ?»កម្លោះរហ័សងាកមុខបែរមើលមកអ្នកគ្រប់គ្រងវិញម្តង
«ទឹកដៃនៃការថតរបស់ឯងពិតជាល្អណាស់ បងពេញចិត្តបំផុត»គាត់សរសើរបណ្តើរញញឹមដាក់អេក្រង់នៃរូបថតបណ្តើរហាក់ដូចជាគាត់បានទទួលលិទ្ធផលមួយដ៏ល្អខ្លាំងក្នុងថ្ងៃនេះ

«លឺបែបនេះខ្ញ៉ំសប្បាយចិត្តណាស់»កាយតូចញញឹម លឺដូចច្នេះគេក៏រីករាយដូចគ្នាដែលខ្លួនធ្វើការងារបានល្អ
«បើឯងនៅតែរក្សាទឹកដៃបានល្អបែបនេះទៀតបងនឹងពិចារណាអោយឯងជំនួសការងារមួយនេះពេញសិទ្ធតែម្តង»
«ពិតមែនហេស?»
«អឹម...»គាត់ងក់ក្បាល
«អគុណណាស់អ្នកគ្រប់គ្រង ខ្ញ៉ំនឹងព្យាយាមអោយអស់ពីសម្ថភាពបំផុត»បានឱកាសបែបនេះគឺមិនងាយទេដូច្នេះគេមិនធ្វើអោយអ្នកម្ខាងទៀតខកបំណងឡើយ
«ល្អ បងនឹងរងចាំមើលសង្ឃឹមថាឯងនឹងធ្វើការងារអោយបានល្អ»បានធនធានមនុស្សល្អបែបនេះមកនៅក្បែរគឺល្អបំផុតតែបើចង់បញ្ជាក់ថារើសមិនខុសគឺត្រូវពិសោធន៍សិនហើយ។ ការជ៉ំនំនិយាយគ្នារបស់ពួកគេបានទាក់ភ្នែកនាយកម្លោះអោយបែរសម្លឹងមើលមកមិនបាន

  «លោកជុង ពួកយើងត្រូវការប្តូរឈុតមួយទៀត»អ្នកគ្រឿងសំអាងបានដើរចូលមកប្រាប់រាងក្រាស់ដែលកំពុងឈរសម្គុកផ្តោចសម្លឹងមើលទៅពួកគេមិនឈប់ជាពិសេសហាក់ដូចជាប់ចិត្តនឹងស្នាមញញឹមថេយ៉ុងជាខ្លាំង។ កម្លោះតូចញញឹមរួចជ្រុលសម្លឹងមើលទៅជុងហ្គុកម្តងទៀតតែលើកនេះមិនដូចដែលគេលួចសម្លឹងមើលពីមុននោះទេពីព្រោះអ្នកម្ខាងទៀតក៏កំពុងសម្លឹងមើលមកគេដូចគ្នាទើបផ្ទៃមុខផូរផង់រហ័សងាកគេចចេញយ៉ាងលឿន
«លោកជុងៗ»អ្នកគ្រឿងសំអាងព្យាយាមហៅជាច្រើនដងទំរាំនាយកម្លោះងាកមុខមកស្រដីតបតវិញ
«អឹម....»ក្រហឹមដើមករួចជំហ៊ានជើងក៏បោះឆ្ពោះទៅបន្ទប់ផ្លាសសម្លៀកបំពាក់វិញបណ្តាលអោយរាងតូចច្រឡឹងតាមសម្លឹងមើលពីចម្ងាយម្តងទៀត។
(លីយ៉ុនកូនដឹងទេថាកូនមានមុខមាត់ដូចគ្នានឹងប៉ារបស់កូនខ្លាំងណាស់ ដូចមែនទែន)ស្នាមញញឹមថ្មើរៗបានរសាត់ទៅលើផ្ទៃមុខរបស់គេខណះពេលនឹកគិតដល់មុខមាត់លីយ៉ុននឹងជុងហ្គុកដូចគ្នា ទោះមិនបាននៅក្បែរប្តីយ៉ាងហោចនេះក៏ជាការដូរមួយដែលជុងហ្គុកបានផ្តល់មកអោយគេផងដែរ។

ចំណងរឹតភ្ជាប់បេះដូង❤️Where stories live. Discover now