រីង!!រីង!! សម្លេងទូរស័ព្ទរោជាញឹកញ៉ាប់ទោះម្ចាស់ខំមិនអើពើរក៏វាមិនងាយបញ្ឈប់ដែរ នាយកម្លោះអង្គុយសម្លឹងមើលទូរស័ព្ទនៅលើតុដែលកំពុងរោជាច្រើនដងទំរាំតែសម្រេចចិត្តលើកទទួលនាយប្រើពេលអង្គុយគិតយ៉ាងយូ
«អាឡូជុងហ្គុក»គ្រាន់តែបានចុចទទួលភ្លាមសម្លេងអ្នកនៅក្នុងទូរស័ព្ទក៏បន្លឺភ្លែត
«បាទលោកប៉ា»នាយស្រដីសើរៗ«យប់នេះកូនទំនេរទេ?ប៉ាចង់អោយកូនមកចូលរួមអាហារពេលល្ងាតជាមួយគ្នា»លោកចន
«គឺ...»រាងក្រាស់ស្ទាក់ស្ទើរក្នុងចិត្តមិនចង់អើពើនឹងអាហារពេលល្ងាតនេះទេ
«ជុងហ្គុកកូនក៏ដឹងថាប៉ាមានជំងឺជាប់ខ្លួន ហេតុនេះបានជាប៉ាចង់ចំណាយពេលដើម្បីជួបជ៉ំគ្រួសារខ្លះជាពិសេសមានពេលវេលាល្អៗជាមួយកូន»សម្តីលួងលោមលោកចនហាក់ដូចមានបំណងចង់ជួបជុងហ្គុកជាខ្លាំងព្រោះកូនប្រុសដ៏ល្អនឹងស្មោះត្រង់ហើយពូកែគ្រប់យ៉ាងរបស់គាត់ម្នាក់នេះគឺជាពេជដែលគាត់មាននៅក្នុងដៃបន្ទាប់ពីម្តាយរាងក្រាស់ចាកចេញទៅ។«.......បាទ»រាងក្រាស់អង្គុយសញ្ជឹងគិតតែផលចុងក្រោយនោះការសម្រេចចិត្តនៅតែយល់ស្របតាមលោកចនដដែល
«ល្អណាស់ ប៉ានឹងរងចាំកូន»គាត់ញញឹមមុននឹងបិទប្រព័ន្ធទូរស័ព្ទបាត់ទៅបណ្តោយអោយអ្នកម្ខាងទៀតបានត្រឹមតែអង្គុយផ្អែកនៅលើកៅអីទាំងអារម្មណ៍ស្មុគស្មាញប៉ុណ្ណោះ តើមានរឿងអីដែលធ្វើអោយនាយកើតទុកបែបនេះគ្រាន់តែអ្នកជាឪពុកស៉ំអោយមកជួបជ៉ំគ្រួសារប៉ុណ្ណឹង?
«លោកជុងដល់ពេលហើយ»នៅសុខៗវូវុនដើរចូលមកស្រដីឡើង
«អឹម....»គេក្រហឹមដើមកបន្តិចមុននឹងរៀបចំខ្លួនអោយមានរបៀបរួចដើរចេញទៅខាងក្រៅ។
«អូ លោកជុងមកហើយៗ»គ្រាន់តែបានឃើញនាយកម្លោះដើរចេញមកអ្នកការសែតក៏ត្រេតអរក្នុងការចូលទៅសម្ភាសព្រោះដើម្បីបានព័ត៍មានចុះនៅទំព័រជួរមុខគេ។
«អាយ!!! ជុងហ្គុកៗ»
«ជុងហ្គុករបស់ខ្ញ៉ំសង្ហារណាស់»អ្នកគាំទ្រព្យាយាមចូលប្រជ្រៀតគ្នានឹងស្រែកហ៊ូពេញទីទៅកាន់idolក្នុងដួងចិត្តរបស់ពួកគេដែលបង្ហាញវត្តមាននៅទីនេះ។ បណ្តាលអោយខ្សែរនៃប៉ុស្តិ៍ទូរទស្សន៍ចាក់បង្ហាញទៅលើអេក្រង់ដែលមានមនុស្សរាប់ពាន់កំពុងនៅមើលរួមទាំងក្មេងតូចលីយ៉ុនដូចគ្នា
YOU ARE READING
ចំណងរឹតភ្ជាប់បេះដូង❤️
Adventureជាក្មេងប្រុសដែលមានការងារជាជាងថតរូបធម្មតាម្នាក់បែរជាវាស្នាប្រែប្រួលជីវិតរបស់គេអោយជួបរឿងដែលនឹកស្មានមិនដល់ជាច្រើន ដូចជាស្នេហាដែលមិនអាចនឹងកើតឡើងរួចវាប្តូរផ្លាសទាំងស្រុងក្នុងពេលត្រឹមមួយរាត្រីនឹងបង្កើតជាចំណងដៃដ៏ធំមួយរវាងពួកគេ។ ស្នេហាកើតចេញពីភាពចៃដន្យបូកផ្...