ភាគ6:អាត្មានិយម

389 33 1
                                    

ដុកដាក់!! សម្លេងបេះដូងហាក់កំពុងលោតប្រណាំងគ្នាទៅវិញទៅមកមិនថាកាយតូចឬនាយកម្លោះឡើយព្រោះពួកគេមិនបានចាប់អារម្មណ៍ថានឹងមានលឺសម្លេងនៃរំជួលចិត្តបែបនេះទេផ្ទុយមកវិញភាពទាក់ទាញកែវភ្នែករបស់ជុងហ្គុកបាននាំអោយថេយ៉ុងអន្លង់អន្លោចចូលជ្រោះយ៉ាងជ្រៅចំណែកអ្នកម្ខាងទៀតបែរជាផ្តិចនូវការចងចាំផ្ទៃមុខដ៏ស្រស់ស្អាតរបស់កាយតូចជំនួសវិញ។ ភាពស្ងប់ស្ញែងរបស់ពួកគេបានធ្វើអោយបរិយាហាក់កាន់តែរោមមេទិចជាមុនទៅទៀត។
  «អូ ស៉ំទោស....»សម្តីភាពភ្ញាក់ផ្អើលរបស់អ្នកលក់បានកាត់ផ្តាច់បរិយាកាសមិញនេះទាំងអស់រួមទាំងជួយដាស់ស្មារតីពួកគេអោយវិលមកសភាពដូចដើមផងដែរ

«វា-វាមិនមែនដូចអ្វីដែលអ្នកនាងគិតទេ សូមក៉ំយល់ច្រឡំអី»រាងតូចរហ័សស្ទុះក្រោកឈរនឹងចូលខ្លួនមកបកស្រាយព្រោះមិនចង់អោយនរណាម្នាក់មកយល់ច្រឡំនឹងទំនាក់ទំនងបែបនឹង
«ចាស.....»វាមិនមែនជារឿងចាំបាច់អីផងចឹងហើយនាងក៏មិនចង់គិតច្រើនអីដែរក្រៅពីឈរញញឹមដោយងក់ក្បាលធ្វើជាយល់សម្តីរាងតូច។កម្លោះតូចឃើញដូច្នេះក៏ដកដង្ហើមធូទ្រូង
  (ពេលនេះខ្ញ៉ំមិនអាចទិញទឹកដោះអោយលីយុនបានទេ បើលីយុនដឹងគេច្បាស់ជាអន់ចិត្តមិនខាន)រាងតូចទំលាក់ទឹកមុខ គេបានសន្យាជាមួយកូនហើយឥឡូវនេះបែរជាមិនអាចទិញនូវអ្វីដែលខ្លួនបានសន្យាទៀតតើពេលក្មេងតូចឃើញហើយគេនឹងមានអារម្មណ៍បែបណា? ច្បាស់ណាស់ក្មេងនឹងគិតថាមនុស្សចាស់ជាមនុស្សកុហកមិនខាន ខណះពេលកំពុងគិតស្រាប់តែទឹកដោះគោមួយដ៉ំបានដាក់នៅចំពោះមុខរបស់គេមួយរំពេជនាំអោយថេយ៉ុងអត់នឹងងើយមើលមុខអ្នកហុចអោយមិនបាន

«.....??»កាយតូចបង្ហាញទឹកមុខងើយឆ្ងល់
«យកទៅ ក្រែងឯងនិយាយថាយកទៅអោយកូនមិនចឹង?»នាយកម្លោះស្រដីទាំងមិនមើលមុខរាងតូចព្រោះពេលនេះនាយកំពុងមានអារម្មណ៍ថាខ្មាស់អៀនដោយមិនដឹងខ្លួនហើយក៏មិនដឹងថាមូលហេតុអីត្រូវខ្មាស់ដែរ?
«លោកប្រាកដទេថានឹងអោយទឹកគោះនេះមកខ្ញ៉ំ?»មិនច្បាស់ថេយ៍ក៏ចោទសំណួរបញ្ជាក់
«យើងអាចទិញកន្លែងផ្សេងក៏បានវាមិនខ្វះទេ....ប៉ុន្តែឯងទំនងជាមានបញ្ហាទើបបានជាចង់បានវាដល់ថ្នាក់នឹង ចឹងហើយយកទៅ»ដូចដើមនាយស្រដីទាំងមិនមើលមុខរាងតូចចំឡើយ
«បើចឹងខ្ញុំអគុណលោកហើយណា»គេបានទទួលទឹកដោះគោទាំងសប្បាយចិត្តយប់នេះគេមិនបានក្បត់ពាក្យសន្យាជាមួយកូនប្រុសបណ្តូលចិត្តនោះទេ។ កាយតូចប្រញ៉ាប់យកទៅគិតលុយរួចដើរចាកចេញដោយស្ថិតក្រោមក្រសែរភ្នែករបស់នាយកម្លោះមិនព្រិច។

You've reached the end of published parts.

⏰ Last updated: Jun 07 ⏰

Add this story to your Library to get notified about new parts!

ចំណងរឹតភ្ជាប់បេះដូង❤️Where stories live. Discover now