គ្រាន់តែឈានដល់យប់ភ្លាមវត្តមានជុងហ្គុកក៏មកដល់ភ្លែតហាក់បីដូចគោរពពេលវេលាតាមទំលាប់ ភូមិគ្រឹះត្រកូលចនបើកភ្លើងឆ្វាចពេញវិមានប្រៀបដូចត្រៀមស្វាគមន៍នាយកម្លោះមកដល់ទីនេះយ៉ាងអញ្ជឹង? ជុងហ្គុកដើរចូលក្នុងមួយៗដោយអារម្មណ៍ទើសទាល់ជាខ្លាំងរហូតវត្តមានរបស់គេត្រូវបានលោកចនក្រលៀសភ្នែកឃើញ
«អូ ជុងហ្គុកកូនមកដល់តាំងពីពេលណា?»ខណះពេលឃើញកូនប្រុសមកដល់បែបនេះគាត់សែនសប្បាយចិត្តជាខ្លាំងទើបដើរទៅរាក់ទាក់តាមរបៀបអ្នកកំពុងនឹកនា
«ខ្ញ៉ំទើបតែមកដល់ទេ»រាងក្រាស់ព្យាយាមញញឹមថ្មើរៗក៉ំអោយអ្នកម្ខាងទៀតកើតចម្ងល់មកលើខ្លួន
«មោះៗ កូនទៅអង្គុយញាំបាយទៅ»គាត់អូសដៃនាយកម្លោះអោយចូលទៅអង្គុយរួមតុអាហារជាមួយគ្នាស្របពេលម្តាយកូនទាំង2ដើរចូលមកផងដែរ។«ប៉ា!! មិចក៏ហៅវាមកទៀតហើយ?»ចន ឌូមីងបោះសំណួរទៅកាន់ឪពុកខណះពេលមកដល់បានឃើញវត្តមានជុងហ្គុកនៅចំពោះមុខបែបនេះ ដឹងទេថាគេមិនចូលចិត្តនោះទេ។
«នេះគឺជាអាហារពេលល្ងាតជ៉ំគ្រួសារ ហើយគេក៏ជាសមាជិកគ្រួសារនេះដូចគ្នាចឹងហើយហេតុអីប៉ាហៅគេមកមិនបាន?»លោកចនស្រដីប្រាប់ហេតុផលដោយធម៍ត្រជាក់បំផុតព្រោះដឹងថារឿងគ្រប់យ៉ាងគឺជាកំហុសរបស់គាត់តែម្នាក់គត់
«ជាកូនឥតខាន់ស្លានឹងហេសដែលត្រូវមករួមតុជាមួយពួកយើងដែរ?»ឌូមីងបោះពាក្យសម្តីអាក្រក់ៗទៅកាន់នាយកម្លោះបាំងៗមិនទុកមុខមិនខ្លាចក្រែងចិត្តសមីខ្លួនដែលអង្គុយស្ងាមមិនមាត់កអ្វីបន្តិច។ អោយនាយទៅនិយាយអីបើវាជាការពិតនោះ? ហេតុផលគ្រប់យ៉ាងនោះគឺផ្តើមចេញពីលោកចននេះឯងទោះគាត់មានប្រពន្ធដែលត្រូវជាម្តាយឌូមីងហើយក៏ដោយ ក៏គាត់នៅប្រហើនហ៊ានទៅលួចលាក់មានស្នេហាជាមួយម្តាយជុងហ្គុកដែរ គាត់កុហកមនុស្សស្រីទាំងពីរអ្នកទាំងមិនរអៀសមាត់បណ្តាលអោយម៉ាក់ជុងហ្គុកត្រូវខូចចិត្តរហូតបង្កើតជាជំងឺមហារីកបាត់បង់ជីវិតទៅ។គាត់ត្រឹមជានារីក្មេងកំព្រាម្នាក់ប៉ុណ្ណោះបានជួបលោកចនដំបូងក៏គិតថាព្រះកំពុងប្រទានរបស់ដ៏មានតម្លៃបំផុតចូលមកក្នុងជីវិតគាត់ដែរប៉ុន្តែ...វាមិនដូចដែលគាត់គិតនោះទេរហូតមានកូនបាន3ខែទើបមានដំណឹងថាលោកចនមានប្រពន្ធរួចទៅហើយ អារម្មណ៍បែបនេះតើមានអ្នកណាយល់ទេ?គាត់ដើរចូលអន្ទាក់គេក្លាយជាជនទី3ដោយមិនដឹងខ្លួន។ រហូតនាំកូនប្រុសរត់គេចមើលថែររ៉ាប់រងជុងហ្គុកបាន10ឆ្នាំបែរជាគាត់មានជំងឺជាប់រាងកាយកាចសាហាវទៅវិញ លោកចនដឹងកំហុសទើបស៉ំនាំជុងហ្គុកមកចិញ្ចឹមបីប៉ាច់រហូតមកដល់ពេលនេះ។ ប៉ុន្តែត្រូវដឹងថាប្រពន្ធកូនស្របច្បាប់គឺមិនចូលចិត្តនាយនោះទេ
«បាំង!ឌូមីង...!!»លោកចនលើកដៃទះតុមួយទំហឹងដើម្បីបញ្ឈប់សម្តីគ្មានចេះគិតរបស់កូនប្រុសស្របច្បាប់ដោយការមិនពេញចិត្ត មួយថ្ងៃៗអោយតែឃើញរាងក្រាស់តែងតែរករឿងគេមិនចេះចប់ទោះអ្នកម្ខាងទៀតមិនបានតបតក៏គេមិនឈប់ត្រឹមនឹងដែរ។
«យើងអោយឯងរៀនអស់ទាំងលុយៗ សីលធម៍នៅក្នុងខ្លួនរបស់ឯងមានតែត្រឹមនឹងទេមែនទេ?»លោកចន
«......»ឌូមីងមិនមាត់ព្រោះរវល់តែផ្តោចនឹងសម្លក់ទៅកាន់ជុងហ្គុកដោយកំហឹងតែម្នាក់គត់
YOU ARE READING
ចំណងរឹតភ្ជាប់បេះដូង❤️
Aventuraជាក្មេងប្រុសដែលមានការងារជាជាងថតរូបធម្មតាម្នាក់បែរជាវាស្នាប្រែប្រួលជីវិតរបស់គេអោយជួបរឿងដែលនឹកស្មានមិនដល់ជាច្រើន ដូចជាស្នេហាដែលមិនអាចនឹងកើតឡើងរួចវាប្តូរផ្លាសទាំងស្រុងក្នុងពេលត្រឹមមួយរាត្រីនឹងបង្កើតជាចំណងដៃដ៏ធំមួយរវាងពួកគេ។ ស្នេហាកើតចេញពីភាពចៃដន្យបូកផ្...