ភាគទី9 : ឈឺបេះដូងដោយសារតែចាញ់ស្នាមញញឹមរបស់អូន

2.3K 131 1
                                    

ព្រឹកឡើងរាងក្រាស់នឹងភរិយាក៏បាននាំគ្នា
ចេញដំណើរទៅដើរលេងនៅឯកោះជេជូជាមួយគ្នាត្រូវបើកឡានចំណាយពេលជាច្រើនម៉ោងទើបដល់ទីតាំងដែលត្រូវទៅហើយក៏បានរកសណ្ឋាគារនៅក្បែរៗនោះដើម្បីសម្រាកសិនថែមទាំងរាងតូចបានលួចយកឈុតដែលគេចង់ពាក់មកតាមដូចគ្នា

< ជុងម្ដេចក៏នៅមិនទាន់ទៅងូតទឹកទៀតចឹង ?? > ថេយ៉ុង ទើបនឹងចេញមកពីងូតទឹកវិញកំពុងអង្គុយធ្វើខ្លួនក៏ងាកបែរទៅសួរស្វាមីព្រោះពួកគេគិតនាំគ្នាចេញទៅរកអ្វីញាំប៉ុន្តែអ្នកម្ខាងទៀតនៅតែមិនព្រមតបដដែលអង្គុយលេងទូរស័ព្ទធ្វើប្រងើយទាំងមុខ ក្រញូវមិនរលុបទៅណានាំអោយភរិយាបានឃើញអញ្ចឹងប្រញាប់ងើបដើរទៅអង្គុយលើភ្លៅស្វាមីព្រម ទាំងចាប់ទាញទូរស័ព្ទនាយបោះទៅលើពូក

< យ៉ាងមិច ?? > ជុងហ្គុក ហាស្ដីសួរភរិយាខណៈពេលគេចាប់មុខខ្លួនអោយបែរទៅសម្លឹងមើលគេ

< កើតអី? អូនសួរក៏មិនឆ្លើយមិនតបគិតតែអង្គុយធ្វើមុខក្រញូវអញ្ចឹងនិង? > ថេយ៉ុង

< អូនយកឈុតនោះមកដែលមែនទេ? > ជុងហ្គុក មិនឆ្លើយតែសួរបកមកវិញព្រោះមុននេះខ្លួនបានរក ខោអាវក្នុងវ៉ាលីដើម្បីទុកផ្លាស់ពេលងូតទឹករួចប៉ុន្តែ
បែរជាបានឃើញឈុតមួយនោះនៅក្នុងវ៉ាលីដូចគ្នាទើបធ្វើអោយនាយមានអារម្មណ៍ប្រចណ្ឌឡើងមក

< ពិតមែនហើយ > ថេយ៉ុង សើចស្ងេញដាក់ស្វាមី បន្តិចក៏ប៉ុន្តែរឿងឈុតនោះខ្លួនយកមកខ្លួនមិនបានប្រាប់អោយស្វាមីបានដឹងជាមុនឡើយព្រោះតែដឹង
ថាបើសិនជាប្រាប់នោះនាយនឹងជាមិនព្រមអោយ
ខ្លួនយកមកតាម

< ហេតុអីអូននៅតែចង់ស្លៀកឈុតមួយនោះ?
យ៉ាងមិចចង់ឈ្លៀកអោយអាពួកប្រុសៗនៅទីនេះមើលហ្ហេស ?? > ជុងហ្គុក

< ប្រច័ណ្ឌទៀតហើយ > ថេយ៉ុង

< បើសិនជាអូនមិនមែនជាប្រពន្ធបងទេបងក៏មិនប្រច័ណ្ឌអូនដែល > ជុងហ្គុក ងាកមុខចេញទាំងខឹង
ព្រោះតែដឹងស្រាប់ហើយថានាយទាំងហួងហែងនឹង
ស្រលាញ់ភរិយាម្នាក់នេះខ្លាំងប៉ុណ្ណាទើបចេះតែភ័យ ខ្លាចក្រែងថានរណាបានឃើញរូបស្រស់របស់ភរិយាខ្លួនហើយគេនឹងឆក់យកភរិយាខ្លួនទៅ

ជីវិតគូរថេហ្គុក 🤍🌷(ចប់)Where stories live. Discover now