🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
@Next Day ~~~~~
អោយតែមានពេលវេលាសម្រាកពីការងារ ជុងហ្គុក នឹងភរិយាតែងតែចំណាយពេលវេលានៅជាមួយគ្នា
ចេញទៅញាំអីនៅខាងក្រៅទៅដើរលេងឬមើលកុនអ៊ីចឹងប៉ុន្តែទោះបីជាមិនបានចេញទៅណាក៏ពួកគេ បានធ្វើអ្វីញាំនៅឯផ្ទះដូចជាថ្ងៃនេះអញ្ចឹង*ផាច់!!!
< អួយ! ប្រុសឆ្គួតមកទះគូទអូនធ្វើអី ?? > ថេយ៉ុង
ងាកបែរទៅហាស្ដីថាអោយស្វាមីខណៈពេលកំពុង
ឈរអាំងសាច់សុខៗអ្នកម្ខាងទៀតស្រាប់តែដើរមកទះគូទខ្លួនពីក្រោយ< គួរអោយខ្នាញ់ > ជុងហ្គុក សើចហើយដាក់ចង្ការលើស្មាភរិយាព្រមទាំងឈ្ងោកមុខថើបថ្ពាល់រលោង
មួយខ្សឺតបន្ថែមទៀត< ថយចេញ អូនកំពុងរវល់ > ថេយ៉ុង
< បងចង់នៅជួយអូន អោយបងជួយឬអត់? >
ជុងហ្គុក< មិនបាច់ទេ បងលើករបស់ទាំងនេះយកទៅក្នុងបន្ទប់មុនទៅ > ទោះជាថ្ងៃនេះពួកគេមិនបានចេញ
ទៅណាក៏ប៉ុន្តែពួកគេបានធ្វើអ្វីញាំមើលរឿងនៅក្នុងបន្ទប់ជាមួយគ្នាទើបរាងតូចប្រាប់អោយស្វាមីលើកអាហារទៅក្នុងបន្ទប់មុន< ក៏បាន សឺត! > មុននឹងដើរចេញទៅរាងក្រាស់នៅ ឈ្លៀតថើបថ្ពាល់ភរិយាមួយខ្សឺតទៀតនាំអោយអ្នក
ម្ខាងទៀតតាមសម្លក់នាយគ្រឺតខ្នាញ់ណាស់ពូកែរកក្រឡាកេងចំណេញលើខ្លួនគ្រប់ពេល។បន្ទាប់ពីធ្វើអ្វីរួចរាល់ហើយនោះមេឃចាប់ផ្ដើមងងឹតវិញល្មមរាងតូចដើរចូលទៅខាងក្នុងបន្ទប់បានឃើញ
អ្នកជាស្វាមីអង្គុយប្រលែងលេងជាមួយកូនឆ្កែរបស់ខ្លួនទើបគេដើរចូលទៅអង្គុយនៅក្បែរ< បងសុំជួយអត់អោយបងជួយទេឃើញអត់ហត់ នឿយតែខ្លួនឯង! > ជុងហ្គុក ងាកបែរទៅនិយាយជាមួយនឹងភរិយាទាំងមុខក្រញូវធ្វើអីញាំទាំងពីរនាក់ប៉ុន្តែពេលខ្លួនរកជួយគេបែរជាប្រកែកមិនព្រមចុងក្រោយហត់តែម្នាក់ឯង
បើនិយាយអោយត្រង់នាយមិនចូលចិត្តឃើញគេធ្វើ ការងារហត់ទេរាល់ពេលឃើញគេធ្វើអ្វីមួយក្នុងចិត្ត
ក៏គិតនឹកខ្លាចក្រែងថាគេនឹងត្រូវហត់នឿយចង់ជួយគេខ្លាំងណាស់ប៉ុន្តែគេតែងតែប្រកែករហូត