ភាគទី7 : តើអូនមានភ្លេចអ្វីទេ ??

2.6K 136 1
                                    

// ព្រឹកថ្ងៃថ្មី //

< ហ៊ឹម..> សម្លេងគ្រហឹមរបស់រាងតូចបានបន្លឺឡើង
ព្រមទាំងបញ្ចេញទឹកមុខមិនពេញចិត្តបន្តិចខណៈដែលពន្លឺព្រះអាទិត្យបានរិះជះចូលមកក្នុងបន្ទប់ប៉ះលើផ្ទៃមុខរបស់ខ្លួនធ្វើអោយគេត្រូវភ្ញាក់ពីដំណេក
លើកដៃរារកអោបស្វាមីទាំងមិនទាន់អស់ងងួយប៉ុន្តែ មិនបានទើបប៉ះបង្ខំអោយគេត្រូវបើកភ្នែកភ្លាមៗ

< ទៅណាបាត់ហើយ? ឬចូលទៅងូតទឹកបាត់ហើយ ទេដឹង? > ថេយ៉ុង ហាស្ដីឡើងដោយការងើយឆ្ងល់មុននឹងងើបអង្គុយហើបមាត់ស្ងាបតិចៗតាមរបៀប
មនុស្សមិនទាន់អស់ងងួយ

«ក្រាក!»

< បេប៊ី ភ្ញាក់ហើយហ្ហេស? > ជុងហ្គុក បើកទ្វាចូលមកខាងក្នុងបន្ទប់ព្រមទាំងស្រដីសួរទៅកាន់ភរិយា
ដាក់ដៃច្រត់ទៅលើពូកអោនថើបបបូរមាត់គេមួយបន្តិចប៉ុន្តែអ្នកម្ខាងទៀតបែរជាអង្គុយពេបមាត់ដាក់នាយទៅវិញ

< ទើបមកពីណា? ហេតុអីទុកថេយ៍ចោលម្ដេចមិននៅគេងអោបអូនដូចជារាល់ដង ?? > ថេយ៉ុង

< បងសូមទោស! ដោយសារតែបងឃើញអូនកំពុងគេងលង់ស្រួលថែមទាំងជិតដល់ម៉ោងពួកយើងទៅធ្វើការទៅហើយទើបបងចេញទៅធ្វើអ្វីទុកអោយពួកយើងញាំបេប៊ីក៏មិនបាច់ហត់នោះអី > ជុងហ្គុក

< ពិតមែន? > ថេយ៉ុង កាលបើលឺដូច្នោះក៏ប្ដូរ
ទៅជាញញឹមវិញទាំងដែលមុននេះមុខក្រញូវខឹងខ្លាំងណាស់ព្រោះតែគិតថាស្វាមីចេញទៅណាទុកខ្លួនចោលមិននៅគេងអោបខ្លួនដូចជាសព្វដង

< បងនិយាយការពិតនេះអូនគិតថាបងទៅណាចោលអូនឬ? > ជុងហ្គុក ហាស្ដីសួរដោយការអស់ សំណើចបន្តិចខ្លួននៅមិនទាន់បានងូតទឹកផងកំពុង តែស្លៀកកន្សែងរុំជាប់នឹងចង្កេះនៅឡើយតើនាយអាចនឹងចេញទៅណាបាន ??

< មិនដឹងទេ អូនស្អុះស្អាប់ខ្លួនខ្លាំងណាស់នាំអូនទៅ ងូតទឹកបានហើយ > ថេយ៉ុង

< តើអូនមានភ្លេចអ្វីទេ ?? > ជុងហ្គុក ឈរអោបដៃចូលគ្នាព្រមទាំងសួរទៅកាន់ភរិយាធ្វើអោយអ្នកម្ខាង
ទៀតបានលឺហើយបញ្ខេញទឹកមុខងើយឆ្ងល់បន្តិច
មិនយល់ថាខ្លួនបានភ្លេចអ្វីប៉ុន្តែក្រោយមកធ្វើអោយគេនឹកឃើញទើបញញឹមងើបទៅអោប.កស្វាមី

ជីវិតគូរថេហ្គុក 🤍🌷(ចប់)Where stories live. Discover now