ភាគទី8 : អូនបានធ្វើវាឬនៅ?

2.2K 132 5
                                    

@Next Day ~~~~~

ដោយសារតែប៉ុន្មានថ្ងៃទៀតជិតដាច់ឆ្នាំទៅហើយទើបនៅក្រុមហ៊ុនបានអនុញ្ញាតអោយបុគ្គលិកគ្រប់ គ្នាឈប់សម្រាករយៈពេល5ថ្ងៃទើបរាងតូចបានសុំអោយស្វាមីនាំខ្លួនទៅលេងប៉ាម៉ាក់បង្កើតរបស់ខ្លួន
ព្រោះមួយរយៈមុនបន្ទាប់ពីបានជួបនឹងប៉ាម៉ាក់ក្មេកហើយនោះធ្វើអោយគេនឹកដល់ប៉ាម៉ាក់បង្កើតរបស់ខ្លួនដូចគ្នាបានជាសុំអោយស្វាមីជូនខ្លួនទៅលេងផ្ទះ
របស់គេចំណែកឯរាងក្រាស់វិញក៏មិនបានប្រកែកអ្វីមានតែនាំភរិយាទៅលេងប៉ាម៉ាក់ក្មេករបស់ខ្លួន

< តើរាល់ថ្ងៃនេះថេយ៍រករឿងកូនជុងខ្លាំងដែលទេ? > ខណៈពេលកំពុងអង្គុយនិយាយលេងជាមួយគ្នា អ្នកស្រគីមបានសួរទៅកាន់កូនប្រសាររបស់ខ្លួន

< ថេយ៍មិនបានរករឿងទេម៉ាក់គ្រាន់តែង៉ក់ងរដូចជា
ក្មេងតាមទម្លាប់ប៉ុណ្ណោះ > ជុងហ្គុក ហាស្ដីប្រាប់ទៅ
កាន់ម្ដាយក្មេកវិញទាំងសើចខណៈពេលភរិយាបាន
លើកដៃចង្អុលមករកខ្លួន

< បើសិនជាគេង៉ក់ងរច្រើនពេកណា៎កូនប្រដៅ
គេខ្លះទៅទុកតែគ្រាប់ភ្នែកច្រមុះមាត់ដៃជើងត្រចៀកបានហើយ > គ្រួសារខាង ជុងហ្គុក ពិតជាស្រលាញ់រាងតូចខ្លាំងណាស់ចំណែកឯគ្រួសាររបស់ ថេយ៉ុង ក៏ស្រលាញ់រាងក្រាស់ខ្លាំងអញ្ចឹងដូចគ្នាព្រោះតែចរិត
របស់នាយដែលជាមនុស្សឧស្សាហ៍រាល់ពេលមកក៏
ជួយធ្វើនេះធ្វើនោះមិនឈប់មិនដែលត្អូញត្អែរឡើយ
ដូចនេះទើបគ្រួសាររបស់រាងតូចស្រលាញ់នាយខ្លាំង
អញ្ចឹង

< ត្រូវហើយម៉ាក់កូននិយាយត្រូវ! > លោកគីម និយាយថែមពីក្រោយភរិយារបស់ខ្លួន

< ប៉ាហ្ន៎! ម៉ាក់ក៏ដូចគ្នាហេតុអីមិននៅខាងកូន ?? >
ថេយ៉ុង ងាកបែរទៅស្រែកតវ៉ាសួរម្ដាយពេបមាត់ពេប.កធ្វើជាអាក់អន់ចិត្ត

< កុំមកធ្វើមុខអញ្ចឹងក៏កូនឯងជាក្មេងង៉ក់ងរច្រើន
ពិតមែននេះបានកូនជុងធ្វើប្ដីគេថ្នមគេស្រលាញ់បើបានអ្នកផ្សេងវិញក៏ប្រហែលជាត្រូវទឹកភ្នែករាល់ថ្ងៃហើយមើលទៅ > អ្នកស្រីគីម មិនព្រមជួយគឺមាន តែស្ដីថាអោយកូនប្រុសថែមដោយសារបានដឹងចរិតកូនរបស់ខ្លួនជាមនុស្សយ៉ាងមិចយល់តែចិត្តខ្លួនឯងខ្លាំងប៉ុណ្ណា

ជីវិតគូរថេហ្គុក 🤍🌷(ចប់)Where stories live. Discover now