ភាគ3:

2.8K 163 0
                                    

«អូនៗ.....ចង់ៗ.....»ថេយ៍ៗនិយាយតិចៗដាក់ម៉ាក់រួចក៏ហក់ទៅខាំក្វាចមុខរបស់ជុងហ្កុកយកតែម្ដង
«អ៊ួយៗ.....ឈឺជួយផងអ៊ួយៗ...»ជុងហ្គុកស្រែកចាចនៅពេលដែលត្រូវអាល្អិតចាប់ខាំគេបែបនេះ
ចំណែកឯចាស់ក៏នាំគ្នាអង្កុយមើលពួកគេនៅពេលឃើញចឹងអ្នកស្រីគីមក៏រត់ទៅចាប់ទាញអាល្អិតមកវិញរួចក៏វាយគូទគេពីដៃផ្ទួនៗគ្នាតែម្ដង
ផាច់ៗ.....
«មិចក៏ធ្វើចារឹកបែបនេះហា៎សកូនថេយ៍..?»នៅពេលវាយអល្អិតពីដៃចំគូទរួចហើយអ្នកស្រីគីមក៏ចោទសួរទៅកាន់អាល្អិតក្បាលខូចភ្លាមចំណែកឯអាល្អិតក្បាលខូចរបស់យើងវិញក្រោយម៉ាក់ៗវៃគេរួចគេក៏នៅស្ងៀមមិននិយាយអីទាំងអស់ហើយកាដែរគេមិននិយាយនោះគឺគេសំងំយំនឹងឯង
«មិចមិនឆ្លើយនឹងម៉ាក់ចង់ត្រូវថែមទៀតមែនទេ..?»ដោយស្ងាត់មិនឮអាល្អិតឆ្លើយតបនឹងគាត់អ្នកស្រីគីមក៏សួរទៅអាល្អិតម្ដងទៀត
«ហឹុកៗ....ប៉ាៗ.....ជួយៗថេយ៍ៗផងម៉ាក់វៃអូនងាប់លូវហើយ...ហា៎ៗ...»អាល្អិតគ្រាន់តែឮថាម៉ាក់ៗចង់វាយគេម្ដងទៀតគេក៏ស្រែកហៅប៉ាៗគេឲ្យជួយតែម្ដងចំណែកឯលោកគីមគ្រាន់តែឮកូនសំណប់ហៅភ្លាមគាត់ក៏ដើរទៅយកអាល្អិតចេញពីរដៃរបស់ប្រព្ធនយកគេឲ្យមកអង្កុយលើភ្លៅគាត់វិញម្ដង
«ហឹុកៗ....ម៉ាក់ចិត្តអាក្រក់ម៉ាកៗវៃអូន....អូនៗឈប់ចាឡាញ់ម៉ាក់ៗហើយចាំមើលទៅ...ហឹុកៗ»អាល្អិតក្បាលខូចយំរៀបរាប់រហូតទាល់តែគេងលកបាត់មាត់ឈឹងតែម្ដងបើមិនលក់ទេកុំស្មាមថាបានស្ងាត់ឲ្យសោះគឺថាគេរអ៊ូងូវៗមិនឈប់នោះទេ
«និយាយអញ្ចឹងប៉ុណ្នឹងសិនហើយណាចាំមានពេលទំនេរចាំណាត់និយាយគ្នាម្ដងទៀតហើយសុំទោសផងថ្ងៃនេះអាល្អិតនេះរករឿងបន្តិហើយណា»ក្រោយនិយាយគ្នាបានមួយសន្ទុះលោកគីក៏បាននិយាយលាទៅកាន់គ្រួសាចនព្រោះថាអាច្រម៉ក់ដែនៅលើដៃនេះបើគេគេងលក់មិនអីនោះទេតែបើភ្ញាក់ពេណាស្រែកផ្អើលទៀតឥលូវហើយ
«បាទមិនអីទេមានអីឯណាបានគេមួយទុកគ្រាន់កុំឲ្យស្ងាត់ហើយមើទៅមុខចុះគួឲ្យស្រឡាញ់ហើយក្បាលខូចហើយឆ្នាស់ទៀត»ជុងហ្គុកគេតបទៅកាន់លោកគីមវិញគេហាក់ដូចជាមាននិស្ស័យនិងអាល្អិតនេះខ្លាំងណាស់ឃើញហើយក្នាញ់យកតែម្ដង
«ក្មួយនិយាយចឹងក៏ត្រូវម្យ៉ាងដែលហើយបើនិយាយពីរឿងឆ្នាស់វិញមិនបាច់និយាយទេគឺស្ដេចឆ្នាស់តែន្ដងហើយកម្មករក្នុងភូមិគ្រឹះប្រុសៗវិញណាគឺពួកគេពិតជាចង់ពអាល្អិតនេះខ្លាំងណាស់តែគេកំណាញ់ខ្លួនខ្លាំងណាស់តែចំពោះតែប្រុសៗនោះទេតែបើជាមួយអ្នកបម្រើស្រីវិញថើបគេបានតាចិត្តគ្មានស្រែកអីបន្តិច»លោកគីមក៏និយាយប្រាប់ទៅកាន់ជុងហ្គុកវិញពីចារឹករបស់អាល្អិតក្បាលខូច
«អ៎រ....អញ្ចឹងតើបានពេលខ្ញុំថើបថ្ពាល់គេគេខាំខ្ញុំឡើងចង់ចេញឈាមតែម្ដង..»ជិងហ្គុកក៏ប្រាប់ពីរឿងមុននេះទៅកាន់លោកគីម
«អញ្ចឹងតើបានជាគេខឹងខ្លាំងណាស់នោះហឹសៗ..និយាយអញ្ចឹងបើអស់អីហើយពួកខ្ញុំសុំលាទៅវិញសិនហើយខ្លាចថាអាច្រមក់នឹងភ្ញាក់មកស្រែកផ្អើលក្រុមហ៊ុនទៅ..»និយាយរួចលោកគីមនឹងគ្រួសារបស់គាត់ក៏នាំគ្នាត្េឡប់ទៅកាន់ភូមិគ្រឹះវិញចំណែកឯគ្រួសារចនក៏ដូចគ្នា
Skip........
កាត់មកថ្ងៃស្អែកឡើងតែម្ដង...
«កូនជុងប្រុងទៅណានឹងកូន..?»អ្នកស្រីចនក្រោយពេលដែរឃើញកូនប្រុសរបស់គាត់ដើរចេញទៅក្រៅគាត់ក៏និយាយសួទៅកាន់គេ
«អ៎..គឺខ្ញុំទៅភូមិគ្រឹះគីមណាម៉ាក់ហើយម៉ាក់មានកាអីទៅណាមែនទេបានជាតែងខ្លួនបែបនេះ»ក្រោយតបនិងសំណួរបស់ម៉ាក់គេហើយជុងហ្គុកក៏សួទៅកាន់គាត់វិញព្រោះមើលទៅគាត់ដូចជាមានគម្រោងចង់ទៅណាក៏មិនដឹង
«អា៎..កូនទៅភូមិគ្រឹះគីមមែទេម៉ាក់ក៏ថានឹងរកទៅដែលព្រោះថាម៉ាក់ដូចជានឹងអាល្អិតក្បាលខូចដល់ហើយ»អ្នកស្រីចនក៏តបទៅកាន់គេវិញ
«បើអញ្ចឹងម៉ាក់ទៅជាមួយកូនតែម្ដងទៅវាងាយស្រួល»ជុងហ្គុកក៏និយាយទៅកាន់ម៉ាក់របស់គេវិញ
«អញ្ចឹងក៏បានតោះ..»និយាយហើយពីនាក់ម្ដាយកូនគាត់ក៏នាំគ្នាបើកឡានចេញពីភូមិគ្រឹះតម្រង់ទៅកានភូមិគ្រឹះគីមតែម្ដង
ងាកមកមើលក្នុងភូមិគ្រឹះគីឯនេះវិញអល្អិតក្បាលខូចកំពុងតែលេងតុក្កតាតែម្នាក់ឯងយ៉ាងសប្បាយរីករាយតែម្ដងពេលដែរអាល្អិតកំពុងតែលេងសុខៗក៏ស្រាប់តែមានសម្លេងមួយបានបន្លឺឡើងមកកាន់គេ
«អាល្អិតហា៎ម៉ាកៗកូននៅទេចាស៎»អ្នស្រីចនក្រោយឃើញអាល្អិតគាត់ក៏និយាយសួទៅកាន់គេចំណែកអាល្អិតវិញគេមើលមុខអ្នកស្រីចនរួចក៏តបឡើង
«ម៉ាកៗ...នៅខាងនុង (ក្នុង) ហ៎.»អាល្អិតក៏ឆ្លើយទៅកាន់មនុស្សចាស់វិញ
«អគុណហើយណាចាស៎»ថាហើយគាត់ក៏អង្អែលក្បាលអាល្អិតរួចក៏ដើចូលទៅក្នុងបាត់ចំណែកអាល្អិតក៏លេងតុក្កតារបស់គេបន្តទៀតទើបតែលេងបានបន្តិចក៏ស្រាប់តែមានសម្លេងមួយបានបន្លឺទៅកាន់អាល្អិតម្ដងទៀត
«សុំលេងផងបានទេអាល្អិត..»សម្លេងនោះគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេមុននេះគេរវល់ចតឡានទើបបានជាមកក្រោយម៉ាក់របសគេបែបនេះគ្រាន់តែដើមកឃើញអាច្រមក់ភ្លាមជុងហ្គុកក៏ចូលទៅនិយាយជាមួយអាល្អិតតែម្ដងទៅ
«ផោះថេយ៍ៗទេកុំប៉ះយ៉ាត់ថេយ៍ៗកាត់ដៃឲ្យកែ. (ឆ្កែ) សីុបាត់ទៅ.»អាល្អិតគ្រាន់តែឃើញថាអ្នកដែសុំគេជាជុងហ្គុកភ្លាមក៏ស្រែកប្រកែកភ្លាមតែម្ដង
«អីក៏កំណាញ់ម្លេះគ្រាន់តែសុំលេងផងសោះខ្លួនក្មេងទេតែចិត្តអាក្រក់គ្មានអាណាស្មើទេ»ដោយចង់ធ្វើឲ្យអាល្អិតខឹងជុងហ្គុកក៏និយាយថាដឺឲ្យអាល្អិតតែម្ដង
«អត់ខ្វល់ថាអីថាទៅថេយ៍ៗអត់ខ្វល់»អាល្អិតមិនបានខឹងតែបែជានិយាយដឺដាក់ជុងហ្គុកវិញយ៉ាងរំភើយទៅវិញ ចំណែកឯជិងហ្កុកវិញគ្រាន់តែឮសម្ដីឌឺដងពីអាល្អិតវិញគេក៏កើតចិត្តគ្រឺតក្នាញ់និងចារឹកអាល្អិតយកតែម្ដង
«ឈ្លើយចឹងតើបានជាម៉ាក់ៗវៃហើយថែមទាំថាឲ្យជាក្មេងមិនល្អទៀតថាមិនត្រូវតិចទៀតម៉ាក់ៗយកអាអូនមួយទៀតហើយឈប់ស្រលាញ់ទៀតក៏មិនដឹង»អាល្អិតគ្រាន់តែឮមនុស្សធំនិយាយបែបនេះភ្លាមក៏កើតចិត្តក្ដៅឆេវតែម្ដងហើយរួចក៏តបទៅកាន់ជុងហ្គិកវិញ
«អាយៗ.....ម៉ាក់ៗចាឡាញ់អូន....កុំមកចេះតែយាយហ៎យ៉ាត់អូនវៃ ប៉ែក (បែក) មាត់ទៅ..»អាល្អិតស្រែកចាចតែម្ដងនៅពេលដែជុងហ្កុកនិយាយបែបនេះដាក់គេ
«កុំមកកុហសយើងនោះអាល្អិតបើម៉ាកៗឯងស្រឡាញ់ឯងមិចបានគាត់វៃឯងចុះគ្មានម៉ាក់ៗឯណាវៃកូនទេបើគាត់ស្រឡាញ់នោះ»គ្រាន់តែឃើញអាល្អិតចាប់ផ្ដើមខឹងជុងហ្គុកក៏ចាប់ផ្ដើមញោះអាល្អិតកាន់តែខ្លាំងជាមុនថែមទៀត
«អាយៗ...អត់ទេម៉ាក់ៗចាឡាញ់ថេយ៍ៗអាពូៗ កួត (ឆ្កួត) ឯងកុំចេះតែយាយនោះ.»អាល្អិតស្រែកតវាឡើងញាប់មាត់ស្មេញតែម្ដង
«យើងថាអត់គឺអត់ហើយ»ជុងហ្គុកតបទៅវិញ
«ចាឡាញ់..!»
«អត់...!»
«អាយៗ...ចាឡាញ់ៗ»អាល្អិតមិនឲ្យចាញ់ក៏តបទៅវិញ
«ថាអត់គឺអត់ហើយ»
«អត់ទេចាឡាញ់...!»
«អត់...!».
«អាយៗ .....ចាឡាញ់ៗ...អាយៗ...ផូសៗ...»អាល្អិតដោយនិយាយមិនឈ្នះមនុស្សធំក៏ស្រាប់តែរត់ទៅយកអំបោសមកវាយក្បាលមនុស្សធំឮសូតែផូសតែម្ដងចំណែកឯអ្នកដែត្រូវគេវៃវិញគឺថាស្រែចាចតែមកដង
«អ៊ួយៗ...អាល្អិតអាច់ចៃឆាប់ឈប់វៃភ្លាម..អ៊ួយៗ..»ជុងហ្គុនិយាយផងយកដៃរងនឹងអំបោសរបស់អាល្អិតផង
«អាយៗ...ថេយ៍ៗបោចឆក់ (សក់) អាពូៗឯងឲ្យអស់..»អាល្អិតមិនស្ដាប់ហើយហក់ទៅបោចសក់មនុស្សធំថែមទៀត
«នែ៎...អាល្អិតដាច់ក្បាលយើងឥលូវហើយលែងៗ»ជុងហ្គុកគេមិនហ៊ានធ្វើអីនោះទេគឺគេបានត្រឹមតែស្រែកឃាត់តែប៉ណ្នោះបើមនុស្សប៉ុនអាច់ចៃអាណាវៃកើតនោះ
«ញាញ់ៗ....គ្រិបៗ..
«អាយ...អាល្អិតដាច់ហើយៗ....

Continues......

ប្រពន្ធអាយុ5ឆ្នាំ (ចប់)Where stories live. Discover now