ភាគ15:

1.7K 103 0
                                    

ផាំង.....
«អ៊ូហ៊ូៗ....លូយហា៎...»អាល្អិតគ្រាន់តែចុចកៃកាំភ្លើងរួចបាញ់ឮសូតែផាំងគេគ្មានភ័យអ្វីសូម្បីតែបន្តិចបែជាស្រែកហ៊ូថាលូយទៅវិញចំណែកឯមនុស្សធំទាំងពីនាក់វិញគឺថាភ័យឡើងភ្នែកសទៅហើយពួកគេមិនមែនភ័យខ្លាចគ្រាប់កាំភ្លើងនោះទេតែគេភ័យខ្លាចរាលកៃត្រូវអាល្អិតនោះទៅវិញទេ
«អាល្អិតឲ្យវាមកយើងវិញណារបស់នឹងគ្រោះថ្នាក់ណាស់កុំលេងវាអី»ជុងហ្គិកនិយាយទៅកាន់អាល្អិតដែលអង្កុយលើតុធ្វើការរបស់គេដែលមានកាំភ្លើងនៅកាន់ក្នុងដៃផងដែល
«អត់ទេសប្បាយសឹងអីហើយ»អាល្អិតមិនបានស្ដាប់ជុងហ្គុកនោះទេតែគេបែជា
ផាំង....
«លូយៗ.....ហា៎ស»អាល្អិតចុចបាញ់ម្ដងទៀតបាញ់មធ្យមទេងំនិងនិយាយថាលូយទៀតអាល្អិតអាច់ចៃនេះមិនខ្លាចងាប់មែនវើយ
«ហ្ហើយៗ...អាល្អិតបានហើយឈប់បាញ់វាទៅប្រយ័ត្នត្រូវខ្លួនឯងណាអាល្អិត»លើកនេះយ៉ុនហ្គីក៏ចូលទៅនិយាយជាមួយអាល្អិតម្ដង
«អត់ទេសប្បាយខ្លាំងណាស់ពូៗមិនឃើញទេហែស៎»អាល្អិតនិយាយតបទៅកាន់មនុស្សធំវិញទាំងសើចស្ញេញតែម្ដង
«អាល្អិតហា៎យើងមានអាថ្មីស្អាតហើយលូយជាងនឹងទៅទៀតឯងចង់បានទេអាមួយនឹងវាចាស់ហើយកុំចង់បានវាអីចាំយើងឲ្យអាថ្មីវិញល្អទេ ?»យ៉ុនហ្គីក្រោយគិតបានមួយសន្ទុះគេក៏នឹកឃើញនៅគុំនិតមួយហើយគេក៏និយាយទៅកាន់អាល្អិត
«ពិតមែនហេស៎ពូៗអត់កុហសថេយ៍ៗទេណា»អាល្អិតគ្រាន់តែឮយ៉ុនហ្គីនិយាយថាមានអាថ្មីហើយស្អាតជាងអាមួយដែលគេកាន់នៅក្នុងដៃគេក៏ចង់បានហើយគេក៏និយាយតបទៅកាន់យ៉ុនហ្គីវិញ
«យើងមិនកុហសឯងទេអាល្អិតនេះឯងឃើញទេឲ្យតែឯងព្រមឲ្យអាមួយនោះមកយើងយើងនឹងឲ្យអាស្អាតនេះទៅឯងភ្លាមតែម្ដងតើឯងព្រមដែលទេអាល្អិត»យ៉ុនហ្គីនិយាយតបទៅកាន់អាល្អិតវិញព្រមទាំងដកយកកាំភ្លើងខ្លីរបស់គេដែលមានពណ៌មាសនោះមកបង្ហាញឲ្យអាល្អិតមើលចំណឺកឯអាល្អិតវិញគ្រាន់តែឃើញនៅកាំភ្លើងរបស់យ៉ុនហ្គីភ្លាមគេក៏បើកភ្នែកធំៗមើលទៅកាំភ្លើងនោះភ្លាម
« Wow អាត (ស្អាត) ណាស់ថេយ៍ៗចង់បាន»អាល្អិតគ្រានើតែឃើញកាំភ្លើងរបស់យ៉ុនហ្គីភ្លាមគេក៏និយាយទៅកានយ៉ុនហ្គីភ្លាមតែម្ដង
«បើអាល្អិតឯងចង់បានវាទាល់តែអាល្អិតឯងព្រមឲ្យអាមួយដែលនៅក្នុងដៃរបស់ឯងឲ្យមកយើងសិនទើបយើងឲ្យអានេះទៅឯងតើឯងព្រមដែលទេ»យ៉ុនហ្គីក៏និយាយតបទៅកាន់អាល្អិតវិញ
«ព្រមៗ...ថេយ៍ៗព្រមនេះ»អាល្អិតនិយាយរួចក៏ហុចកាំភ្លើងនោះទៅឲ្យយ៉ុនហ្គីភ្លាមយ៉ុនហ្គីក៏ចូលទៅយកកាំភ្លើងពីដៃអាល្អិតរួចក៏ឲ្យកាំភ្លើងរបស់គេឲ្យទៅអាល្អិតវិញ
«នេះយកទៅ»និយាយហើិយគេក៏ឲ្យកាំភ្លើងទៅអាល្អិត
«ហ្ហឹមៗ...មិចចុចអត់ចេញចឹងពូៗ?»អាល្អិតគ្រាន់តែបានកាំភ្លើងរបស់យ៉ុនហ្គីភ្លាមគេក៏យកវាមកចុចដូចមុនតែលើកនេះវាបែជាចុចមិនមានចេញអ្វីទៅវិញដោយអត់ឆ្ងល់មិនបានអាល្អិតគេក៏និយាយសួរទៅកាន់មនុស្សធំវិញ
«ឲ្យចេញយ៉ាងមិចបើវាគ្មានគ្រាប់ផងនឹងអាល្អិតហាស៎ហាឯងចាញ់បោកយើងហើយអាល្អិតអើយ»យ៉ុនហ្គីតបទៅកានអាល្អិតវិញដោយប្រាប់ពីមូលហេតុដែកាំភ្លើងនោះបាញ់មិនចេញចំណែកឯអាល្អិតគ្រាន់តែឮមនុស្សធំនិយាយហើយក្នុងចិត្តចាប់ផ្ដើមក្ដៅឆេវតែម្ដងហើយ
«អាយៗ....អាពូៗកួត (ឆ្កួត) ហ៊ានកុហសថេយ៍ៗផងហេស៎....នេះនែ៎....ផូស..»អាល្អិតស្រែកចាចនៅពេលដែលចាញ់បោកមនុស្សធំតែក៏មិនព្រមចាញ់ងាយៗដែលគេយកកាំភ្លើងដែលកៅក្នុងដៃនោះទៅគប់ក្បាលយ៉ុនហ្គីឮសូតែផូសតែម្ដងហើយ
«អ៊ួយ...ក្បាលយើងអាជុងក្បាលយើងបែកហើយទេដឹងវើយ»យ៉ុនហ្គីគ្រាន់តែត្រូវអាល្អិតគប់មួយកាំភ្លើងចំក្បាលភ្លាមគេក៏ស្រែចាចតែម្ដងហើយចំណែកឯជុងហ្គុកវិញគ្រាន់តែឮមិត្តរបស់ខ្លួននិយាយមកកានខ្លួនភ្លាមគេក៏រត់ចូលទៅមើលភ្លាមតែម្ដង
«ឯណាមើលយើងមើលបន្តិចមើល»ជុងហ្គុកក៏ចូលទៅមើលក្បាលឲ្យយ៉ុនហ្គី
«ហ្ហើយៗ....ឈាមអាជុងឈាមបែកក្បាលយើងហើយអាជុង»យ៉ុនហ្គីនិយាយតបទៅកាន់មិត្តវិញក្រោយពេលឃើញឈាមហូរធ្លាក់ចុះមកប្រលាក់ដៃរបស់គេ
«អឺុៗ...សុខៗមិនសុខទៅរកទុក្ខដាក់ខ្លួនឲ្យទាល់តែបានហើយឯងនេះវើយ»មិនជួយមើលហើយឈ្លៀតថាឲ្យទៀតកំពុលមិត្តតែម្ដងហើយលោកអើយលោក
«អាញ់ទាត់បាក់កឥលូវនឹងកាលដែលយើងទៅជាបែបនេះមិនព្រោះតែអាល្អិតរបស់ឯងនឹងទេយីអាហ្គុកនេះវើយ»យ៉ុនហ្គីតបទៅកាន់មិត្តវិញទាំងគ្រឺតក្នាញ់តែម្ដងហើយ
«អឺុៗ...កុំនិយាយច្រើនមកទៅលាងរបួសសិនឈាមហូរមកច្រើនណាស់»ជុងហ្គុកដោយខ្ចិលនិយាយតទៅទៀតគេក៏និយាយនាំមិត្តទៅលាងរបួសបម្រុងនឹងដើចេញពីបន្ទប់ទៅហើយស្រាប់តែមានសម្លេងអាល្អិតបានបន្លឺឡើងមក
«អេ៎ៗ...ពូៗទៅណាដាក់ថេយ៍ៗចុះឈិន (សិន) មើលថេយ៍ៗទៅដែល»អាល្អិតនិយាយទៅកាន់មនុស្សធំទាំងពីដែលបម្រុងនិងដើរចេញទៅនោះជុងហ្គុកមិននិយាយច្រើនក៏ដើរទៅដាក់អាល្អិតចុះវិញចំណែកឯអាល្អិតវិញក្រាន់តែចុះដល់ក្រោមភ្លាមគេក៏រត់យ៉ាងលឿនចេញទៅក្រៅ។ បន្តិចក្រោយមក
«យាយៗហា៎នាំថេយ៍ៗទៅទះ ( ផ្ទះ) វិញទៅណាៗយាយៗណា»អាល្អិតដែលអង្កុយនៅលើភ្លៅរបស់អ្នកស្រីចបនោះនិយាយងូវទៅកាន់អ្នកស្រីចនឲ្យជួនគេត្រឡប់ទៅផ្ទះវិញព្រោះអីថាគេមិនដែលចេញឆ្ងាយពីផ្ទះនោះទេបើគ្មានប៉ាម៉ានឹងបងប្រុសរបស់គេទៅជាមួយនោះ
«កូនថេយ៍ៗហា៎ចាំស្អែកទៅណាចាំទៅវិញជាមួយម៉ាក់យាយតែម្ដងណា»អ្នកស្រីចននិយាយឃាត់អាល្អិតគាត់មិនទាន់ចង់ឲ្យទៅនោះទេព្រោះថាគាត់លេងជាមួយនិងអាល្អិតនឹងមិនទាន់ឆ្អែតផង
«អត់ទេៗ...ថេយ៍ៗចង់ទៅទះ (ផ្ទះ) វិញហឹុកៗថេយ៍ៗលាន ( ឃ្លាន) »អាល្អិតលើកនេះយំចេញមកតែម្ដងហើយមានតែវិធីយំនោះទេទើបអាចឲ្យលោកស្រីចនជួនគេទៅផ្ទះវិញបាន
«អា៎ៗ....ចាំម៉ាក់ៗយាយជួនទៅវិញក៏បានដែលណាមកទៅពេលនេះតែមកដងទៅណ៎ល្អទេ»លោកស្រីចនគ្រាន់តែឃើញអាល្អិតយំចេញមកបែបនេះគាត់ក៏សម្រេចចិត្តថានិងជួនអាល្អិតត្រឡប់ទៅភូមិគ្រឹះរបស់គេវិញ
«ពិតមែនហេស៎ម៉ាក់ៗយាយមិនបានកុហសថេយ៍ៗទេណាតោះទៅចឹង»អាល្អិតគ្រាន់តែឮថាលោកស្រីចននឹងជួនគេត្រលប់ទៅភូមិគ្រឹះវិញគេក៏ងើបមុខនិយាយជាមួយគាត់វិញភ្លាមតែម្ដង
«ចា៎សៗ...តោះទៅចឹង»ថាហើយគាត់ក៏លើកអាល្អិតពរដាក់នឹងចង្កេះរួចក៏ដើរចេញទៅកាន់ឡានរបស់គាត់ដើម្បីឲ្យគេបើកឡានជួនគាត់ទៅកានភូមិគ្រឹះគីម។ កំពុងតែជិះឡានសុខៗអាល្អិតក៏ស្រាប់តែស្រែកឡើងមកភ្លាមតែម្ដងដែរសម្លេងរបស់គេធ្វើឲ្យអ្នកបើកឡានបូករួមទាំងអ្នកស្រីចនផងដែល
«Wow ....តបប៊ីរីៗ (ស្រ្តបឺរី) ....ម៉ាក់ៗយាយថេយ៍ៗលាន (ឃ្លាន) តបប៊ឺរីៗ (ស្រ្តប៊ឺរី) »ងាប់ស្រែកឡើងផ្អើលគេផ្អើលឯងចុងក្រោយអាល្អិតនេះស្រែកដោយសារឃើញស្រ្តប៊ឺរីសោះលោកអើយលោក
«អា៎ៗ....ចាំដល់ផ្ទះចាំឲ្យគេទិញឲ្យក៏បានដែលថេយ៍ៗកុំចង់ញាំុអានឹងអីវាអត់ល្អនោះទេ»ដោយមានអារម្មណ៍ថាដូចជាមិនស្រួលនោះទេលោកស្រីចនគាត់មានអារម្មណ៍ថាដូចជាមានអ្នកណាបើកឡានតាពីកក្រោយគាត់យ៉ាងមិចមិនដឹងទើបគាត់មិនចង់ឈប់ផ្ដេសផ្ដាសបែបនេះ
«អត់ទេៗ....ថេយ៍ៗចង់បានតបប៊ឺរី (ស្រ្តប៊ឺរី) »អាល្អិតមិនបានស្ដាប់លោកស្រីចននោះទេគេគិតតែពីទទួចសុំលោកស្រីចនឲ្យទិញស្រ្តប៊ឺរីឲ្យគេ
«អា៎ៗ....ម៉ាក់យាយទិញឲ្យក៏បានណាតែថេយ៍ត្រូវតែនៅលើឡាននេះហើយហាមចុះទៅណាឲ្យសោះណាឮទេ»ដោយឃើញអាល្អិតទតូចសុំខ្លាំងពេកគាត់ក៏សម្រេចចិត្តព្រមទៅទិញឲ្យគេ
«បាទហិុក.......ថេយ៍ៗមិនចុះទៅណាទេណាបាទតែម៉ាក់ៗយាយត្រូវតែទិញតបប៊ឺរី (ស្រ្តប៊ឺរី) ឲ្យឆើនឲ្យថេយ៍ៗណា»អាល្អិតក៏និយាយតបទៅកាន់លោកស្រីចនវិញភ្លាមតែម្ដង
«ចាស៎ៗ.....»ថាហើយគាត់ក៏ចុះពីលើឡានដើរសំដៅទៅកាន់កន្លែងលក់ស្រ្តប៊ឺរីនោះ។ គ្រាន់តែលោកស្រីចនចុះទៅភ្លាមអាល្អិតរបស់យើងនេះក៏នៅមិនសុខដែលគេក៏បានបើកទ្វារឡានដើម្បីចុះទៅតាមលោកស្រីចនដែលតែអ្នកបើកឡាននិយាយកាត់មុន
«អ្នកប្រុសតូចចង់ទៅណាដែលបាទ?»គ្រាន់តែអាល្អិតបម្រុងនិងចុះទៅហើយស្រាប់តែអ្នកបើកឡានឃើញក៏សួរ
«គឺថេយ៍ៗទៅតាមម៉ាក់ៗយាយ»អាល្អិតនិយាយតបទៅវិញរួចក៏លោតចុះពីលើឡានភ្លាមតែមកដងរកតែអ្នកបើកឡាននិយាយហាមមិនទាន់
«អ្នកប្រុសតូចកុំចុះទៅអីប្រយ័ត្នគ្រោះថ្នាក់.......»និយាយមិនទាន់ទាំងចប់ផងស្រាប់តែសម្លេងអាល្អិតក៏បន្លឺឡើងមក
«អាយៗ......ជួយៗថេយ៍ៗផង.....
«ថេយ៍ៗ......

Continues.......

ប្រពន្ធអាយុ5ឆ្នាំ (ចប់)Where stories live. Discover now