ផ្ដើមរឿង : តើពេលណាយើងអាចបញ្ចេញទំនាក់ទំនងមួយនេះបាន ??

1.1K 35 0
                                    

ស្នេហាកើតឡើងដោយមនុស្សពីរនាក់ដែលបានស្រឡាញ់គ្នា  ស្នេហាមានពីរប្រភេទគឺស្នេហាលាក់បាំងដែលជាស្នេហាមួយដែលលាក់បាំងមិនបញ្ចេញទំនាក់ទំនងឲ្យនរណាម្នាក់ដឹងគឺស្រឡាញ់គ្នាបែបតែពីរនាក់បែបមានក្ដីសុខតែពីរនាក់ និងមួយទៀតស្នេហាសាធារណៈដែលមានមនុស្សគ្រប់ដឹងថាទាំងពីរនាក់ទាក់ទងជាមួយគ្នា ។

លីសា ខាដេម័រ ជាសុីអុីអូវ័យក្មេង នាងមានអាយុត្រឹមតែ22ឆ្នាំប៉ុណ្ណោះប៉ុន្តែនាងអាចក្លាយទៅជាសុីអុីអូមួយរូបដ៏ល្បីល្បាញក្នុងទីក្រុងប៊ូសាន ។ នាងជាមនុស្សម្នាក់ដែលផ្អែមល្ហែម មានចិត្តល្អ ស្មោះត្រង់ស្លូតបូត ហើយក៏កាចតាមកាលៈទេសៈ នាងហ្មត់ចត់ជាមួយនិងការងារខ្លាំងណាស់ និយាយពីសម្រស់វិញគ្មានគូរប្រៀបឡើយបុរសៗគ្រប់រូបតែងប៉ងប្រាថ្នានាងជាគូរអនាគត តែគួរឲ្យស្ដាយព្រហ្មលិខិតកំណត់ឲ្យនាងស្រឡាញ់មនុស្សស្រីដូចគ្នា ។

« បងលី »សំឡេងយ៉ាងពិរោះរបស់នារីម្នាក់បានពន្លឺឡើងហៅលីសាដែលកំពុងតែមមាញឹកជាមួយការងារដោយមិនអាចគេចវេសបាន ប៉ុន្តែនៅពេលបានឮសំឡេងមួយនេះភ្លាមក៏ងាកមកយ៉ាងលឿនតែម្ដង ។ គីម ជេននី ជាសង្សាររបស់លីសាដែលគេស្រឡាញ់ស្ទើរលេបទៅហើយ នាងចង់បានអ្វីក៏គេឲ្យបានគ្រប់យ៉ាងមិនដែលប្រកែកឡើយ ហើយក៏រឹតតែមុនដែលប្រើសម្ដីធំជាមួយនាងថែមទៀត និយាយទៅស្រឡាញ់ថ្នាក់ថ្នាមប្រៀបដូចគ្រាប់ពេជ្រមួយគ្រាប់អញ្ចឹង

« មានការអ្វីមែនទេអូន ?? »លីសាទម្លាក់ការងារទុកមួយឡែករួចទាញកាយតូចឲ្យមកអង្គុយលើកំផ្លៅមុននិងនាង

« មិត្ត....របស់អូនបបួលទៅជេជូ2ថ្ងៃ អូន....អាចសុំបងទៅបានទេ ?? »ជេននីនិយាយរៀងស្ទាក់ស្ទើរដូចជាមួយនិងការសុំនេះណាស់ព្រោះខ្លាចលីសាមិនព្រម

« ប្រាកដជាបាន បងមិនសូវជាមានពេលឲ្យអូនប៉ុន្មានផងអញ្ចឹងអូនដើរលេងខ្លះទៅចាំបងទំនេរដៃពេលណាបងនិងនាំអូនដើរលេងវិញម្ដង »លីសាក៏មិនបានប្រកែកជាមួយសំណើររបស់នាងឡើយ ព្រោះក្នយងខែនេះគេពិតជាមមាញឹកជាមួយនិងការងារខ្លាំងណាស់មិនមានឲ្យនាងប៉ុន្មានទេទោះចិត្តមិនចង់ឲ្យនាងទៅឆ្ងាយពីខ្លួនក៏ត្រូវតែឲ្យទៅព្រោះខ្លាចនាងអផ្សុក

🥀ស្នេហាលាក់បាំង💔Where stories live. Discover now