ភាគទី០២ : បងស្រឡាញ់អូនខ្លាំងណាស់

468 14 1
                                    

« ពេលណាអូនសុំបែកគេ ?? »ខៃតែងតែសួរសំណួរមួយនេះទៅកាន់ជេនគ្រប់ពេល ព្រោះនាយចង់ដឹងថាពេលណាជេននាងសុំបែកជាមួយលីសា នាយមិនចង់នៅបែបនេះនោះទេ នាយចង់ឲ្យជេនមានតែនាយតែម្នាក់ប៉ុណ្ណោះ ( យី!! ប្រូឯងម៉េសៗ😒 )

« ចាំមើលពេលខាងមុខទៀតសិន »ជេននីនិយាយទាំងរអៀសខ្លួន

« បាទ!កុំយូរពេកបងមិនចូលចិត្តចែករបស់ដែលបងស្រឡាញ់ទេ »ខៃនិយាយទាំងអន់ចិត្តតិចៗ

         Skip

ជេននីក៏បានត្រឡប់មកផ្ទះវិញ ឃើញលីដាកំពុងតែនៅចង្រ្កានបាយនាងក៏មិនបានខ្វល់ពីលីដានោះដែលក៏បានដើរតម្រង់ទៅសាឡុងអង្គុយមើលទូរស័ព្ទ

« ជេននីរបស់បងអូនត្រលប់មកវិញហើយមែន »លីសាឃើញនាងមកក៏បានសួរទៅនាងព្រោះបាត់នាងមួយថ្ងៃហើយគេពិតនឹកនាងខ្លាំងណាស់

« ចាស »ជេននីក៏តប

« អូនញាំអីហើយនៅចាំបងធ្វើអីអោយអូនញាំ »លីសា

« អត់ទេញាំនៅក្រៅហើយៗ អូនទៅខាងក្នុងគេងសិនហើយ »ជេននីឆ្លើយហីៗរួចក៏បានចេញពីសាឡុងដើរទៅបន្ទប់គេង

« បាទទ »លីសាក៏មិនបាននិយាយអ្វីនោះដែលបានត្រឹមតែឱនមុខចុះលួចអន់ចិត្តជាមួយនាង គេក៏បានទៅសួនច្បារខាងក្រោយផ្ទះដើម្បីរំសាយអារម្មណ៍

« ហឹម!!!យើងមិនដឹងថាគេបោកយើងប៉ុន្មានដងទៀតទេ »...

         ត្រលប់ក្រោយបន្តិច

លីសាបានឃើញជេននីនៅក្រៅជាមួយនឹងខៃហើយលីសាក៏ឆ្ងល់ក៏នៅឈរមើលហើយទឹកភ្នែកលីសាក៏ចាប់ផ្តើមស្រក់មកព្រោះឃើញគេទាំងពីរស្និតស្នាលគ្នាហើយក៏បានលឺសំដីមួយដែលខៃសួរជេន ពេលណាទើបបែកពីគេលីសាក៏ដឹងភ្លាមថាខៃត្រូវជាអីនឹងជេន ហើយលីសាក៏ត្រលប់ទៅផ្ទះវិញជាមួយនឹងទឹកភ្នែក

« ហេតុអ្វីអូនធ្វើបែបនេះចំពោះបង ? ដឹងទេថាបងស្រឡាញ់អូនពិនណាជេន បងពិតជាមិនចង់បាត់បង់អូនទេ »លីសានិយាយទាំងទឹកភ្នែក ក្នុងចិត្តឈឺស្ទើរស្លាប់ទៅហើយមិននឹកស្មានមនុស្សស្រីដែលគេស្រឡាញ់ប្រៀបជាកែវភ្នែកបែរជាលួចក្បត់គេក្រោយខ្នង

« លីសា !!! »ជេននីក៏បានដើរមករកគេ ព្រោះនាងរកគេនៅខាងក្នុងមិនឃើញ

« ជេន...ជេន...អូនមានការអីមែនទេ ?? »លីសាបានឮសំឡេងនាងក៏បានខំជូតទឹកភ្នែកចេញយ៉ាងស្អាតងាកមកឆ្លើយជាមួយនាងភ្ជាប់ស្នាមញញឹមដូចដើម

« អូនមានអារម្មណ៍ថាឃ្លាន បង្អែមបងធ្វើឲ្យអូនញុាំបន្តិចមក »

« អូខេៗៗ ចាំបន្តិច »លីសាឮនាងឃ្លានក៏មិនបង្អង់យូរដែលចូលទៅធ្វើឲ្យនាងយ៉ាងលឿនតែម្ដង ទោះបីដឹងថាបាងក្បត់គេពិតមែន ប៉ុន្តែបើឲ្យគេឈប់ស្រឡាញ់គ្នាគឺមិនបាននោះទេគេសុខចិត្តធ្វើមិនដឹងធ្វើមិនឮទៅចុះ

     រើង !!! រើង !!!

ទូរស័ព្ទរបស់ជេនក៏បានរោទ៍ហើយគ្មានអ្នកណានោះទេក្រៅពីខៃដែលបានខលមក ជេននាងមិនហ៊ានលើកនោះទេដោយសារតែកំពុងនៅជិតលីសានាងក៏បានចុចបិទរួចឆាតទៅប្រាប់ខៃវិញ ។

< អូនកំពុងនៅជាមួយគេ >
< បងនឹកអូន >
< ហៃយ៉ា...បងនេះចំមែន >
< បងនិយាយពិតមែនណា បងនឹកអូនខ្លាំង >
< អូនទៅមិនបានទេ ចាំលើកក្រោយ >
< ហុឹមមម...មិនអីទេ >
< កុំខឹងអូនបានទេ >
< បងមិនបានខឹងអូនទេ >
< ចាំស្អែកបានទេ ?? >
< អញ្ចឹងក៏បានដែរ >
< ចាស៎បងសម្លាញ់ >ជេនក៏បានបិទទូរស័ព្ទរួចក៏ដើរទៅរកលីសា

« រួចឬនៅ ? »

« ជិតរួចហើយចាំបន្តិចទៅណា »

« អូនឃ្លានណាស់ »ជេននីធ្វើជាញិញក់ដាក់លីសាយ៉ាងគួរឲ្យស្រឡាញ់

« ក្មេងខូច ជិតរួចហើយចាំតែបន្តិចទេ »លីសាច្បិចថ្ពាល់របស់នាងតូចទាំងក្រឺតខ្នាញ់ជាមួយចរឹកដ៏គួរឲ្យស្រឡាញ់របស់នាងជាខ្លាំង

« សឺត !!! អញ្ចឹងអូនទៅចាំបង »ជេននីទើតជើងថើបលីសាមួយខ្សឺតរួចក៏បានដើរទៅអង្គុយមើលទូរទស្សន៍ចាំបង្អែមរបស់លីសា

« ទោះស្នេហាមួយត្រូវលាក់បាំងក៏បងព្រមឲ្យតែអូននិយាយផ្អែមល្ហែមជាមួយបងបែបនេះក៏បងសុខចិត្ត »លីសានិយាយជាមួយស្នាមលាយលំជាមួយទឹកភ្នែក

« បងស្រឡាញ់អូនខ្លាំងណាស់ ».......

            TO BE CONTINUED
        💗Thank for reading✨

@Kaiser🖤🔥

🥀ស្នេហាលាក់បាំង💔Where stories live. Discover now