«អូនឃ្លាន»បន្ទាប់ពីដើរលេងអស់កម្លាំងឡើងសុះហើយជេនក៏ងាកមកធ្វើភ្នែកម៉ក់ៗគួរឲ្យស្រឡាញ់រអ៊ូដាក់លីសា
«អូនចង់ញុំាអី? បងទៅទិញឲ្យ»លីសាឭបែបនេះក៏បានសួរនាងចង់ញុំាអ្វីគេនិងប្រញ៉ាប់ទៅទិញឲ្យ
«ទៅញុំានៅហាងនោះទៅ ?»
«បាទទ បងតាមអូន»ជេនក៏បានទាញដៃរបស់លីសាចូលទៅហាងមួយទៅក្បែរនោះញុំាអី គ្រាន់តែចូលទៅដល់ភ្លាមជេនក៏បានជួបរឿងមួយដ៏ភ្ញាក់ផ្អើលគឺបានឃើញខៃជាសង្សារសំណព្វចិត្តរបស់ខ្លួនកំពុងតែអង្គុយញុំាអីជាមួយនិងស្រីផ្សេងយ៉ាងផ្អែមល្ហែម ឃើញដូចនេះហើយធ្វើឲ្យនាងស្ទើតែទន់ជង្គង់ដួលនៅនិងកណ្ដោលហ្វូងនេះទេ
«យើងទៅអង្គុយនៅខាងលើវិញទៅអូន នៅទីនេះមនុស្សច្រើនណាស់»លីសាគេដូចជាយល់ហើយក៏បានឃើញនិងបានដឹងរឿងក៏បានកាន់ដៃជេនឡើងទៅជាន់ខាងលើ
«តោះអញ្ចឹង!!»ជេននីក៏ងាកមកនិយាយជាមួយលីទាំងញញឹមបែបស្រាលៗកែវភ្នែករបស់នាងដូចជាកំពុងតែចង់យំយ៉ាងអញ្ចឹង
«អូនចង់ញុំាអី ??»
«បងកម្មង់ទៅ អូនសុំទៅបន្ទប់ទឹកមួយភ្លេត»
«ឲ្យបងទៅជាមួយទេ?»
«មិនអីទេ អូនទៅបាន»
«ស្រួលបួលណា»ជេននីនៅពេលចូលមកដល់បន្ទប់ទឹកភ្លាមនាងក៏ចាប់ផ្ដើមយំយកៗតែម្ដងព្រោះតែនាងខំទប់ឡើងយូរមកហើយ បេះដូងរបស់នាងឈឺផ្សារណាស់នៅពេលបានឃើញមនុស្សប្រុសដែលនាងស្រឡាញ់អង្គុយញុំាអីជាមួយអ្នកផ្សេងបែបនេះ មនុស្សប្រុសម្នាក់ដែលនាងស្រឡាញ់ខ្លាំងបំផុតតែងតែលើកលែងនៅកំហុសជាច្រើនដងរបស់នាយបានសាងដើម្បីចង់ឲ្យនាយកែប្រែវិញសុខចិត្តលួចលាក់ជាមួយទាំងដែលកំពុងមានសង្សារថ្មីព្រោះតែចិត្តនៅស្រឡាញ់មិនដាច់ចិត្ត
«លី!! បងប្រហែលជាឈឺចាប់ខ្លាំងណាស់ហើយ អូនសុំទោសៗៗដែលមិនយល់ពីអារម្មណ៍បង ពេលនេះអូនយល់ហើយ»ជេននីនិយាយជាមួយទឹកភ្នែកទាំងអារម្មណ៍ចាប់ពេញឱរ៉ា នាងបានយល់ហើយថាពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់ឱបជាប់និងទ្រូងរាល់ថ្ងៃហើយមកលួចទាក់ទងនិងអ្នកថ្មីវាឈឺចាបើយ៉ាងណា ដូចពេលដែលនាងបានលួចលាក់និងខៃអញ្ចឹងនៅពេលដែលលីសាដឹងគេក៏មិនមែនមិនឈឺចាប់នោះដែរ ប៉ុន្តែដោយសារតែគេស្រឡាញ់នាងទើបខំស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់
YOU ARE READING
🥀ស្នេហាលាក់បាំង💔
Aksiyonការស្រឡាញ់គ្នាដោយលាក់បាំងវាមិនមែនប្រាកដថាមានក្ដីសុខនោះទេ ព្រោះត្រូវលាក់បាំងមិនឲ្យនរណាដឹងបានឡើយ ដើរលេងជាមួយគ្នាម្ដងៗដូចជាមិត្តភក្តិឬអ្នកស្គាល់គ្នាអញ្ចឹង " ហេតុអ្វីស្រឡាញ់គ្នាចាំលាក់បាំងធ្វើអ្វី ? ឬមួយអូនខ្មាស់គេដែលមានបងជាសង្សារ ? បងពិតជាមិនចង់បានស្ន...