20នាទីក្រោយមកបង្អែមក៏បានឆ្អិនរួចជាស្រេច ហើយលីសាក៏បានលើកយកមកឲ្យជេនតែជេនក៏ចូលទៅបន្ទប់ទឹកបាត់ ។
ទីង...
ពេលនោះសារផ្ញើមកពីនរណាមិនមកលើទូរសព្ទរបស់ជេន លីសាគេស្ទាក់ស្ទើដូចជាចង់យកមកមើលបន្តិចអត់បន្តិច បើយកមើលខ្លាចនាងមកទាន់ថាគេនេះចេះកាន់ទូរស័ព្ទនាងច្រើន បើមិនយកមើលគេនៅមិនសុខខ្លួននៅតែចង់ដឹង ។ លីសាក៏បានសម្រេចចិត្តមើលក៏ឃើញសារ÷
< បងនឹកអូនណាស់ជេន >
< ជេន....>
< បងស្រឡាញ់អូន >
< បងចង់ឲ្យជេនមកនៅជាមួយបង »
___« អ្នកចាស់របស់គេនៅតែល្អ »លីសាក៏ទម្លាក់ទូរសព្ទចុះលែងចង់មើលបន្តទៀត បើមើលវារឹតតែឈឺចាប់លើសដើមថែមទៀត សុខចិត្តធ្វើមើលមិនឃើញដើម្បីកុំឲ្យវាឈឺខ្លាងជាងនេះ
« តើខ្ញុំត្រូវទ្រាំបែបនេះដល់ពេលណាទៀតទៅ ?? »លីសានិយាយម្នាក់ឯងលាយលំជាមួយទឹកភ្នែក គិតពីខ្លួនថាតើគេនេះនៅទ្រាំដល់ពេលទាំងដឹងថាមនុស្សដែលគេស្រឡាញ់មិនបានស្រឡាញ់ពិតប្រាកដឡើយ
« លី..... »
« នេះបង្អែមអូនញុាំទៅ បងមានការងារនៅក្រៅមួយភ្លេត »លីសាក៏រហ័សជូនទឹកភ្នែកចេញ រួចក៏ចេញទៅខាងក្រៅដើម្បីស្រូបយកខ្យល់ឱកាសឲ្យបានធូរអារម្មណ៍ ហើយគេក៏ឆ្លៀតទៅផ្ទះមិត្តរបស់គេ
តុក!! តុក!!
ក្រាក !!
« ជីស៊ូ...ហិក....ហិក... »គ្រាន់តែមកដល់ផ្ទះមិត្តរបស់គេភ្លាម គេក៏ស្ទុះឱបរួចយំយកៗដោយមិនខ្មាស់អ្វីឡើយ នេះគេខំទប់យូរហើយមិនហ៊ានយំចេញមកនោះទេទោះវាឈឺចាប់យ៉ាងណាក៏ដោយ
« កុំយំៗៗ...មានរឿងអីមកចូលក្នុងសិនមកចាំនិយាយណា »ជីស៊ូអង្អែលខ្នងរបស់គេថ្នមៗនិងនិយាយលួងលោមមិត្ត គេក៏បានដឹងមកហើយថាមិត្តរបស់គេនៅមានរឿងអ្វីតែគេមិនអាចជួយអ្វីបាន គឺបានតែអង្គុយកំដរពេលគេមានរឿងអ្វីប៉ុណ្ណោះ
« តើយើងគួរទ្រាំដល់ពេលណាទៀត...ហិក...ហិក...អ្ហឹក...យើងឈឺចាប់ណាស់ស៊ូ...តែ..យើងមិនចង់បាត់បង់នាងទេយើងស្រឡាញ់នាងខ្លាំងណាស់ »លីសាក៏បាននិយាយរាប់រៀបរឿងឈឺចាប់ទាំងអស់ប្រាប់មិត្តរបស់ខ្លួន ព្រោះថាគ្មានអ្នកណាក្រៅពីមិត្តរបស់គេនោះទេដែលដឹងរឿងមួយនេះហើយក៏តែងនៅក្បែរគេរហូត
ភាពឈឺចាប់មួយនេះវាពិបាកណាស់ដែលមនុស្សខ្លួនស្រឡាញ់បែរជានៅទាក់ទងជាមួយអ្នកចាស់ ។ លីសាគេពិតជាឈឺចាប់ខ្លាំងណាស់ តែគេមិនដឹងថាធ្វើយ៉ាងមិចទេព្រោះគេស្រឡាញ់ជេនខ្លាំងណាស់ មិនចង់បាត់បង់ជេននោះទេ បែបនេះហើយទើបគេសុខចិត្តធ្វើមិនដឹងធ្វើមិនឮរឿងទាំងអស់នេះ ។
« យើងបានប្រាប់ជាច្រើនលើកជាច្រើនសារហើយ ឲ្យដើរចេញ...ហេតុអ្វីក៏ឯងមិនស្ដាប់សោះអញ្ចឹង ?? ឯងចង់នៅឈឺចាប់ដល់ពេលណាទៀត ?? »ជីស៊ូនិយាយឡើងទាំងខឹង នេះមិនមែនជាលើកទីមួយនោះទេដែលលីសាយំគឺវាច្រើនដងណាស់ ហើយក៏ជារឿងដដែលៗដូចគ្នា គេខំនិយាយបញ្ចុះបញ្ចូលឲ្យលីដើរចេញ ដោយសារមិនចង់ឲ្យមិត្តនៅឈឺចាប់បន្តទៀត តែលីមិនព្រមនោះទេនៅតែទ្រាំរហូតដល់សព្វថ្ងៃ
« ហិកៗៗ...យើងធ្វើមិនបានទេ...យើងស្រឡាញ់...ស្រឡាញ់នាងខ្លាំងណាស់...ហិក...ហិក... »លីសានៅតែនិយាយដដែលៗ បើឲ្យគេដើរចេញវាមិនអាចទេ ព្រោះគេពិតជាស្រឡាញ់ជេនខ្លាំងណាស់
« ឯងចង់នៅឈឺចាប់បែបនេះរហូតមែនទេ ?? »
« ហិក...ហិក...យើងដឹងថានាងមិនទាន់អាចបំភ្លេចអ្នកចាស់បាន...តែ..តែ..វាមិនអីទេយើងនិងធ្វើឲ្យនាងស្រឡាញ់យើង »លីសាខំប្រឹងនិយាយលួងខ្លួនឯង ទាំងដែលពាក្យទាំងនេះគេនិយាយរហូតទៅហើយតែធ្វើមិនដែលបានសូម្បីមួយដង
« ពាក្យនេះឯងនិយាយប៉ុន្មានដងហើយ? »
« ហិក...ហិក...ហិក... »
« លី...លី...ឯងស្ដាប់យើងណា »
« ហិកៗៗ..អ្ហឹក... »« កុំដាក់ចិត្តមនុស្សដែលគេមិនបានស្រឡាញ់ឯង កុំដាក់ចិត្តស្រឡាញ់គេខ្លាំងពេក យើងដឹងថាឯងស្រឡាញ់គេ តែឯងគួរតែដឹងឯងយំដោយសារគេប៉ុន្មានដងហើយ »ជីស៊ូចាប់ស្មារបស់លីនិយាយឡើងខ្លាំងៗឲ្យគេភ្ញាក់ស្មារតីនិងយកពាក្យទាំងនេះរបស់ទៅពិចារណា
« ឲ្យយើងធ្វើយ៉ាងមិច ?? បើពេលនេះយើងស្រឡាញ់គេខ្លាំងទៅហើយ ឲ្យដកចិត្តស្រឡាញ់យើងធ្វើមិនបានទេ ».....
TO BE CONTINUED
💗Thank for reading✨@Kaiser🖤🔥
YOU ARE READING
🥀ស្នេហាលាក់បាំង💔
Actionការស្រឡាញ់គ្នាដោយលាក់បាំងវាមិនមែនប្រាកដថាមានក្ដីសុខនោះទេ ព្រោះត្រូវលាក់បាំងមិនឲ្យនរណាដឹងបានឡើយ ដើរលេងជាមួយគ្នាម្ដងៗដូចជាមិត្តភក្តិឬអ្នកស្គាល់គ្នាអញ្ចឹង " ហេតុអ្វីស្រឡាញ់គ្នាចាំលាក់បាំងធ្វើអ្វី ? ឬមួយអូនខ្មាស់គេដែលមានបងជាសង្សារ ? បងពិតជាមិនចង់បានស្ន...