ភាគទី០៦ : យប់ពិសេសដ៏កម្រ🔞

786 19 0
                                    

«កុំនិយាយបែបនេះ បងនិងមិនខឹងទេ»លីសាក៏បញ្ឈប់នាងរួចទាញនាងយកមកឱប តាមពិតក្នុងចិត្តរបស់គឺពិតជាអន់ចិត្តមែននៅពេលដឹងថានាងនៅទាក់ទងជាមួយសង្សារចាស់ប៉ុន្តែមិនអាចធ្វើអ្វីបាន បើឲ្យគេទៅចោលនាងគេមិនអាចធ្វើបាននោះទេព្រោះនាងជាមនុស្សស្រីទីមួយហើយដែរគេដាក់ចិត្តស្រឡាញ់យ៉ាងអស់ពីចិត្ត

«បងល្អណាស់ អូនមិនគួរធ្វើបែបនេះទេ»
«កុំគិតច្រើនអីណា បងមិនខឹងស្អប់អូនទេ»
«តែអូន....»

«អ្ហឹម....»លីសាក៏ទម្លាកើបបូរមាតើទៅគ្របដណ្ដប់លើបបូរមាតើតូចថ្នមៗនិងបឺតជញ្ចក់បានផ្ដោះផ្ដងទឹកមាត់ឲ្យគ្នាទៅវិញទៅមក ស្នាមថើបដ៏ផ្អែមល្ហែមមួយនេះធ្វើឲ្យជេនក៏មិនបានប្រកែកនោះដែរ ។ តាំងពីស្រឡាញ់គ្នាមកនេះជាលើកទីមួយហើយក៏ជាស្នាមថើបដំបូងដែរលីសាទទួលបាន ព្រោះពីមុនជេនស្ទើតែមិនឲ្យគេសូម្បីតែឱបនាងផង

«អូនស្រឡាញ់បង សង្ឃឹមថាបងនិងមិនទៅចោលអូនពេលនេះអូនដឹងហើយថាអូនមិនអាចខ្វះបងបានទេ»ជេននីឱបគេយ៉ាងណែនដូចជាកំពុងតែខ្លាចគេទៅចោល ព្រោះថានាងបានធ្វើរឿងមិនល្អដាក់គេខ្លាចថ្ងៃណាមួយគេនិងទៅចោលនាងដោយសាររឿងមួយនេះ

«ឈប់គិតនេះទៀត បងនិងមិនទៅចោលអូនទេ»
«អូនសុំទោសៗៗៗ»
« បានហើយ បងមិនបន្ទោសអូន»
«តែអូនមិនអាចទទួលបានទេ អូនខុសនិងបងណាស់»

«ស្ដាប់បងណា បងមិនបានខឹងស្អប់អូនទេបើបងខឹងអូនមិនមែនបងស៊ូទ្រាំនៅជាមួយអូននោះទេ មកពីបងស្រឡាញ់អូនទើបមកនៅជាមួយទោះមានរឿងអ្វីក៏បងមិនទៅណាដែរ»លីសា

«អូនអរគុណណាស់...អរគុណបងណាស់...»ជេននីស្ទុះឱបគេយ៉ាងណែនទឹកភ្នែកក៏ស្រក់ចុះជាបន្តដោយសារតែរំភើបនិងពាក្យសម្ដីរបស់គេនិយាយមកបែបនេះ គេជាមនុស្សដែរល្អខ្លាំងណាស់ល្អសឹងតែមិនអាចបប្រៀបនិងនរណាបាន

«តោះ!! យើងទៅញុំាអីវិញណា»លីសាក៏បានកាន់ដៃនាងតូចចេញពីបន្ទប់ទឹកត្រឡប់ទៅតុអាហាររបស់ពួកគេវិញ

«ជេន...»ចេញផុតបានប៉ុន្មានជំហានស្រាប់តែបានជួបជាមួយនិងខៃនាយក៏បានចាប់ដៃជេន

🥀ស្នេហាលាក់បាំង💔Where stories live. Discover now