part 21តើថេយ៉ុងនៅរស់មែនទេ??😯

1.2K 100 5
                                    

# 𝐧𝐞𝐰 𝐝𝐚𝐲
« ចូលរួមសោកស្តាយផងណាក្មួយប្រុស...សម្លាញ់ចិត្ត »សុងគីល

« អ្នកណាអោយឯងមកជាន់ទីនេះ»ជុងហ្គុកងាកទៅរកសុងគីលដែលឈរនិយាយឌឺខ្លួននោះទាំងខឹងសម្បារ

« បងប្រុសយើងស្លាប់មួយទាំងមូលមិនអោយមកយ៉ាងមិចណាមួយព្រោះវាមិនងាយមានឡើយ »សុងគីលឈរអបដៃមើលគេទាំងញញឹមសមចិត្តមើលទៅសភាពជុងហ្គុកមិនខុសពីមនុស្សគ្មានទីពឹង

« ហុឹស..ស្មានតែយើងមិនដឹងហ្អេរ??ថាឯងច្បាស់ជានៅពីក្រោយរឿងនេះជាមិនខានទេចនសុងគីល»ជុងហ្គុកនិយាយសង្កត់សម្លេងច្បាស់ៗបញ្ជាក់ថានាយមិនមែនល្ងង់ទេគ្រាន់តែប៉ុណ្ណេះគេអាចទាយដឹងបាត់ទៅហើយ

« អូ!! នេះក្មួយប្រុសចង់ចោទពូឬ ?? ពូធ្វើបែបនេះធ្វើអីពូមិចនឹងអាចសម្លាប់បងប្រុសខ្លួនឯងទៅ »សុងគីល

« ឯងដឹងខ្លួនឯងច្បាស់ណាស់ថាមកពីអ្វីអាចង្រៃសុងគីល » ជុងហ្គុក

« ហុឹស..ចុះបើយើងជាអ្នកធ្វើឯងចង់យ៉ាងមិច ?»សុងគីលដើរទៅជិតជុងហ្គុករួចក៏អោនខ្សឹបដាក់ត្រចៀកគេធ្វើអោយនាយចាប់ផ្ដើមក្ដៅឆេវ

« ឯង...!!!អាចង្រៃ »ជុងហ្គុកប្រឹងហក់ទៅដាល់សុងគីលទៅហើយតែសុងហ៊ុនមកចាប់ដៃជាប់

« អាសុងហ៊ុន !!!ឯង »ជុងហ្គុកក៏ងាកទៅមើលសុងដៃដែលត្រូវសុងហ៊ុនចាប់ជាប់នោះ

« វាជាពិធីបុណ្យមិនចឹង កុំបង្កររឿងអីលោកចន....!!!»សុងហ៊ុនឈរញញឹមនិយាយឌឺបញ្ឆិបញ្ឆៀងជុងហ្គុក អោយឆេះកំហឹងថែមទៀត គេមិនមែនមកបំណងឃាត់ទេគឺគេយកភ្លើងមកដុតថែម

« នណារអោយឯងជាន់ទីនេះ »ជុងហ្គុក

« យ៉ាងហោចណាស់នេះជាពិធីបុណ្យរបស់លោកពូអ្នកមីងក្នុងនាមយើងធ្លាប់ជាកូនប្រុសដៃគូមុខជំនួញជាមួយគាត់ចង់ចូលរួមរំលែកទុកផងមិនបានទេឬ ?»សុងហ៊ុន

« យើងមិនបានអ៊ុចធូបហៅពួកឯងមកទេចេញទៅវិញទៅបើមិនចង់អោយយើងហៅសន្តិសុខអូសករពួកឯងចេញ»ជុងហ្គុក

« ម្ចាស់កម្មវិធីអីដេញភ្ញៀវបែបនេះ »សុងគីល

« ជាភ្ញៀវដែលគេមិនបានអញ្ជើញនឹងមែនទេគេដេញគឺវាត្រូវហើយ »ស៊ូហ្គា

កម្លោះមុខស្មើរប៉ះកម្លោះមាត់ឆៅ(ចប់ Ss2🔥) Where stories live. Discover now