part 7គួអោយសង្វែក

1.4K 92 4
                                    

« សួស្ដី អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានអ្នកទាំងអស់គ្នាចូលរួម »កំពុងតែផ្ចាញ់ផ្ចាលគ្នាអ៊ុនត្រាក៏ឡើងលើវេទកា ធ្វើអោយពួក គេផ្អាកឈ្លោះគ្នាត្រឹមនេះសិន

« កាលដែលពួកយើងអញ្ជើញ អ្នកទាំងអស់គ្នាមកនេះ គឺពួកយើងចង់ប្រាប់ ថានៅក្នុងក្រុម JFDJK-GROUP នឹងមានការបើកសម្ពោធនៅសាខាថ្មីពួកយើងក៏មានគម្រោង នឹងបង្កើតផលិតផលថ្មី ផងដែល »រនាងក៏បានបញ្ជាំងរូបភាព សម្មិតផលថ្មីដែលបម្រុងនឹងបង្កើតដាក់លក់លើទីផ្សានៅលើផ្ទាំងLED តែអ្វីៗវាខុសពីការស្មាន របស់នាងរូបដែលនាង បង្ហាញមិនមែនជារូបសម្មិតផលថ្មីទេ វាជារូបនាងដេកជាមួយសុងគីល ព្រមទាំងរូបដែលនាង វាយដំអ្នកដទៃផងដែរ

«  នេះចាគឺជា សម្មិ...ហាស អ្នកណាជាអ្នកប្ដូស្លាយ នេះ ដូរវាទៅ»អ៊ុនត្រាចាប់ផ្ដើមស្លន់ស្លោពេលដែលនាងងាកមកឃើញរូបភាពរបស់នាងដេកអោបសុងគីលនឹងរូបភាពជាច្រើនទៀត

« អ្នកទាំងអស់គ្នាវា ជាការយល់ច្រលំ ទេ »អ៊ុនត្រាព្យាយាមបកស្រាយប្រាប់អ្នកគ្រប់គ្នាកុំអោយគិតអាក្រក់លើនាង

« ហុឹស!!!»ថេហ្យុងឈរសម្លឹងមើលទៅនាងទាំងសមចិត្តនេះមិនប្រាប់ក៏ដឹងដែលថាគេជាអ្នកនៅពីក្រោយរឿងនេះ

« និយាយមកវាជាការពិតមែនទេ អូនទាក់ទងសុងគីលមែនទេ»ជុងហ្គុកចាប់ផ្ដើមខឹងឡើងចង់ច្រាលឈាមទៅហើយ

« ទេ ហ្អឹក ហុឹក មិនមែនបែបនេះ មានគេមួលបង្កាច់អូន  បងកុំជឿអី»អ៊ុនត្រាព្យាយាមបកស្រាយប្រាប់ជុងហ្គុកទាំងញ័រមាត់

« នេះភស្តុតាងពិននេះហើយអូន នៅប្រកែកទៀតហេ អូនចង់បោកបងដល់ណា»ជុងហ្គុក

« ហុឹក សូមអង្វរស្ដាប់អូនសិន វាមិនមែនជាការពិតទេ អ្ហឹក អូន ស្រលាញ់តែបងទេ ជុងហ្គុក»អ៊ុនត្រា

« លែងដៃខ្ញុំ !!!»

« ព្រុស!!!»ជុងហ្គុកដោយសារកំហឹងក៏ក្រវាសដៃនាងធ្វើអោយ នាងជ្រុលទៅបុកជួង នឹងកាំបិតនៅលើតុជិតនោះ

« អ៊ុនត្រា!!»ជុងហ្គុកចាប់ផ្ដើមស្លន់ព្រោះនាងមានកូនបួនខែទៅហើយ នេះគេរុញនាងបុកនឹងកាំបិតទៀតឯអ្នករាល់គ្នានៅទីនោះក៏ចាប់ផ្ដើមភ័យ លើកលែងតែថេហ្យុង

កម្លោះមុខស្មើរប៉ះកម្លោះមាត់ឆៅ(ចប់ Ss2🔥) Where stories live. Discover now