Part 4លោកគ្រាន់តែជាចំណែកមួយនៃល្បែងខ្ញុំប៉ុណ្ណោះ

1.5K 96 0
                                    

« ហ្វីន!!!»ថេហ្យុង

« ចាស៎ Boss»ហ្វីន

« ឯងរៀបចំការណាត់ យើងជាមួយនឹងចន ជុងហ្គុកយប់នេះផង »ថេហ្យុង

« ចាស Boss»ហ្វីនក៏ទៅរៀបចំតាមអ្វីដែល រាងតូចបញ្ជា

« យើងចង់ដឹងណាស់ ថាបើយើងយកប្ដីវាដូចវាយកប្ដីបងប្រុសយើងតើវាឈឺយ៉ាងណាទៅណ៎»ថេហ្យុងគ្រាន់តែស្រមៃក៏មានក្ដីសុខដែ😏

« ចាហ្វាយ យប់នេះគៗអ្នកប្រុសថេហ្យុងណាត់ចហ្វាយជួបគ្នានៅ សណ្ធាគារបស់អ្នកប្រុសយ៉ុនហ្គី »វីន

« គេណាត់យើងមានការអីឬ»ជុងហ្គុកហាក់ឆ្ងល់នេះណាត់ទៅធ្វើអីពេលយប់នោះព្រោះបើនិយាយការងារវាដូចមិនសម

« ខ្ញុំក៏មិនដឹងដែរចាហ្វាយ»វីន

« អឹម មិនអីទេប្រាប់គេទៅថាយើងនឹងទៅ» ជុងហ្គុកដោយខ្ជិលគិតច្រើនក៏ប្រាប់ចំណិតខ្លួនអោយទៅប្រាប់ថាគេនឹងទៅ

« បាទចាហ្វាយ»វីន

#ពេលយប់

« លោកចន មកហើយឬ?»ថេហ្យុងងាកទៅសួរគេពេលឃើញគេដើរចូលមក

« បាទ តើអ្នកប្រុសចាំយូដែលឬទេ??»ជុងហ្គុក

« មិនអីទេ យូប៉ុណ្ណាក៏មិនអីដែលសម្រាប់លោកចន »ថេហ្យុងញញឹមចុងមាត់តិចៗសម្លឹងមើលទៅជុងហ្គុក

« អញ្ជឹង តើអ្នកប្រុសណាត់ខ្ញុំមកមានការអ្វីឬ??»ជុងហ្គុកមិនអោយខាតពេលយូរក៏សួរទៅរាងតូចភ្លាមៗ

« ក៏ចង់ណាត់លោកញុាំបាយ ហើយក៏ចង់សុំទោសដែលនិយាយជ្រុលជ្រោះកាលពីថ្ងៃមិញ សង្ឃឹមថាលោកមិនប្រកាន់ចុះ »ថេហ្យុង

« ខ្ញុំមិនប្រកាន់ទេ ណាមួយក៏មកពីខ្ញុំដែល »ជុងហ្គុក

« អគុណហើយណាដែលមិនប្រកាន់ហើយព្រមមកញុាំបាយជាមួយខ្ញុំ »ថេហ្យុងក៏យកដៃខ្លួន ទៅចាប់ដៃរបស់ជុងហ្គុកមើលទៅដូចគូស្នេហ៍យ៉ាងអញ្ជឹង

« បាន អ្នកប្រសអញ្ជើញញុាំបាយ វាជាកិត្តិយសរបស់ខ្ញុំណាស់ហើយ»ជុងហ្គុកនាយក៏រាងភាំងបន្តិចដែលពេលថេហ្យុងកាន់ដៃខ្លួន តែក៏ប្រឹងធ្វើធម្មតា

« បើអញ្ជឹង ញុាំទៅអាហារត្រជាក់អស់ហើយ »ថេហ្យុងក៏ប្រញាប់តឿនអោយជុងហ្គុកញុាំ

កម្លោះមុខស្មើរប៉ះកម្លោះមាត់ឆៅ(ចប់ Ss2🔥) Where stories live. Discover now