Episode :12 ឯងចង់ញ៉ែអ្នកណាមែន

317 26 4
                                    

Jayក៏ក្រោកពីប្រលឹមមកធ្វើអាហារពេលព្រឹកនឹងមានគីមប៉ាប់ដែលជាអាហារដែលsunghoonចូលចិត្ត

( ឯងយកអាហារថ្ងៃត្រង់ទៅឲ្យយើងផង ) Sunghoon ដែលអង្គុយញាំក៏និយាយឡើង ទៀតហើយប្រូ
( បាទ ) jayឆ្លើយទាំងមិនចង់ព្រោះខ្លាចជួបរឿងដូចរាល់លើកទៀត
( យើងទៅហើយប្រញាប់ ) Sunghoon ដើលចេញទៅហើយតែក៏ដើលត្រលប់មកវិញ
( បងភ្លេចអ្វីមែនទេ ) jay សួរព្រោះឃើញSunghoon ត្រលប់មកវិញ
( គឺភ្លេច ) ថាហើយក៏អោនទៅថើបjayរួចក៏ចេញទៅ
បន្ទាប់ពីSunghoon ដើលចេញទៅបាត់jayក៏អៀនធ្វើអីមិនត្រូវ នឹកឃើញក៏ញញឹមម្នាក់ឯង
( ខ្ញុំនឹងឆ្កួតហើយបើសិនបែបនេះរាល់ថ្ងៃ ) jay ខ្ញុំក៏ឆ្កួតដែលបើសិនជាចឹងរាល់ថ្ងៃមែនព្រមទាំងអ្នកអានទៀត🤣

ទីង ទីង សម្លេងសុីភ្លេឡានបន្លឺឡើងមុខផ្ទះjayទើបនាយទៅមើលក៏ឃើញថាជាឡានរបស់មិត្តខ្លួនទើបនាយដើលទៅបើករបងឲ្យ
( ឯងមិនរៀនទេហេស បានជាមកផ្ទះយើងទាំងព្រឹកបែបនេះ ) jay ក៏សួរទៅwonyoung
( រៀនមិចវាជាខែសម្រាកនឹង ) wonyoung
( អឺ យើងភ្លេចទៅហើយឯងមកក្នុងគោលបំណងអីដែល ) jay ក៏សួរព្រោះមកបើមិនអួតក៏មិនជឿដែល
( គឺថាយើងជោគជ័យហើយ ) wonyoung និយាយទាំងទឹកមុខអ្នកមានស្នេហាអីចឹងហាណា
( ជោគជ័យអីទៅ ) jayក៏ឆ្ងល់
( គឺយើងញ៉ែបងyujin បានហើយឥឡូវយើងជាសង្សារគ្នាហើយយ៉ាងមិចច្រណែនយើងអត់ ) wonyoung និយាយទាំងជឿជាក់ យំទាន់បាត់ហើមភ្នែកផងធើឡូយអីណាឆីwon
( ហើយឯងធ្វើយ៉ាងមិចបានអាចញ៉ែគាត់បានប្រាប់យើងផង ) jay
( គឺតំបូងយើងតែងតែខ្វាយខ្វល់ពីគាត់ យកចិត្តទុកដាក់ចំពោះគាត់ គាត់មិនសប្បាយចិត្តឬក៏មានរឿងក្នុងចិត្តអីយើងក៏លួងលោមគាត់ នឹងមើលថែគាត់ហើយចំណុកពិសេសមួយទៀតគឺយើងមិនបង្ហាញអារម្មណ៍ឲ្យគាត់ដឹងឡើយគឺយើងបង្ហាញតាមទង្វើ ) wonyoung ក៏រៀបរាប់ពីអ្វីដែលខ្លួនបានធ្វើ
( តើបានផលពិតមែនហេស ) jay ក៏សួរបញ្ជាក់ខ្លាចអត់បានផលទឹកភ្នែកម្នាក់ឯងចប់ប៉ាដោយ
( តំបូងយើងគិតថាវាមិនបានផល តែដល់ពេលនេះទើបយើងដឹងថាវាបានផលពិតមែន ) wonyoung
( ហើយនៅមួយទៀតដែលយើងមិនទាន់ប្រាប់ឯងអស់ ) wonyoung
( អីទៀតទៅ ) jay
( គឺការតែងខ្លួន ត្រូវតប់តែងខ្លួនឲ្យបានស្អាតបាតនឹងស្លៀកសំលៀកបំពាក់ដែលសមនឹងខ្លួនយើងមិនមែនចេះតែស្លៀកឲ្យតែរួចទេ ) wonyoungក៏បន្ថែមទៀត
( អឺ ចឹងឯងជួយជូនយើងទៅរើសខោអាវបន្តិចបានអត់ យើងដូចជាអស់អីស្លៀកហើយ ) jay
( ឯងចង់ញ៉ែអ្នកណាមែន ) wonyoung
( អត់ទេយើងគ្រាន់តែសួរលេងនឹងហាឲ្យយើងទៅញ៉ែអ្នកណា ) jayក៏និយាយបន្លប់
( អឺ ចឹងឆាប់ទៅ ) wonyoung ក៏ទាញដៃjayទៅឡាន

បងប្រុសចុងWhere stories live. Discover now