Episode : 13 ឲ្យតែលឺសម្លេងបងស្រីhaerinចេះតែចង់ក្អួត😂

318 27 5
                                    


( នេះបងញាំទៀតអត់ ) មកដល់ផ្ទះjay ក៏ហុចនំទៅឲ្យSunghoon
( អត់ទេ ) Sunghoon ក៏រត់ឡើងទៅបន្ទប់យ៉ាងលឿន

  មកដល់បន្ទប់រាងក្រាស់បានបើកទូរដើម្បីយកខោអាវមកផ្លាស់តែក៏ឃើញខោអាវថ្មីដែលរាងតូចបានទិញមកឡើងពេញទូរតែម្តង
( ស្អីក៏ច្រើនយ៉ាងនេះ ) មិនទាន់អស់ទេនៅមានទុកក្បែរទូពីបី ថង់ទៀត
( គឺរបស់ខ្ញុំទើបតែទិញតើបងមានអីហេស ) jayនិយាយប្រាប់
( គ្មានអីទេ ) Sunghoon ក៏ចូលបន្ទប់ទឹកដោយមិនដឹងនិយាយអីទៀត
( ណែ ក្នុងបន្ទប់ទឹកមិចក៏មានសាប៊ូច្រើនម៉េះ ) sunghoonអើតករតាមទ្វារបន្ទប់ទឹកមកសួរ
( ខ្ញុំទិញមកទុកប្រើនឹងណា ) jayក៏តបវិញទាំងដៃរវល់បតខោអាវដាក់ក្នុងទូរ
( ទិញមកដុះខ្លួន ឬក៏ទិញមកងូតនៀក ) sunghoonនិយាយតិចៗល្មមស្ដាប់ម្នាក់ឯង

( ណេះបងយកទៅ ) jayក៏ហុចអីមិនដឹងឲ្យទៅsunghoon
( ស្អីនឹង ហើយយកមកធ្វើអី ) sunghoonក៏សួរព្រោះមិនដឹងថាជាអី
( យកវាទៅលេបទៅ វាជាថ្នាំបំបាត់កាឈឺចាប់ ) jay
( តែយើងមានឈឺអីឯណា ) sunghoon
( ក៏ពេលបងបើកឡានមកតាមផ្លូវខ្ញុំឃើញបងអង្អែរស្មាមករហូតទើបខ្ញុំដឹងថាបងឈឺស្មារ   ដោយសារឈ្ងោកមើលឯកសារយូរពេក ) jayក៏រៀបរាប់ពីអ្វីដែលខ្លួនបានសង្កេកមើល
( អរគុណហើយ ) sunghoonក៏យកថ្នាំពីដៃjay
( ចាំខ្ញុំទៅយកទឹកឲ្យ ) jayក៏ចុះទៅយកទឹកមកឲ្យរាងក្រាស់លេបថ្នាំ

( មិចក៏បេះដូងលោតញាប់ម្លេះ ) sunghoon យកដៃស្ទាបបេះដូងដោយវាកំពុងតែលោតញាប់ខ្លាំងណាស់ស្ទើរតែចេញមកក្រៅទៅហើយ ទាំងមានអារម្មណ៍រំភើប
រាងតូចជាមនុស្សតំបូងបន្ទាប់ពីម្ដាយរាងក្រាស់ ចាកចេញទៅគ្មានអ្នកណាយកចិត្តទុកដាក់បារម្មណ៍ពីនាយដូចរាងតូចនោះទេ

( នេះទឹក ) រាងក្រាស់ក៏បានយកទឹកមកលេបថ្នាំហើយក៏ចូលគេងមុនរាងតូច
  រាងតូចដោយគេងមិនលក់ក៏បានចេញទៅខាងក្រៅផ្ទះដើម្បីស្រូបយកខ្យល់ឱកាសនឹងអង្គុយមើលព្រះច័ន្ទទាំងអណ្ដែតអណ្ដូងម្នាក់ឯង
( មើលទៅជីវិតខ្ញុំពេលនេះកំពុងតែល្អប្រសើរហើយ ) រាងតូច
និយាយទាំងញញឹមព្រោះមើលទៅទំនាក់ទំនងខ្លួននឹងរាងក្រាស់ក៏កំពុងតែល្អប្រសើរហើយ រាងតូចក៏ឡើងទៅបន្ទប់គេងវិញ

   ព្រឹកថ្មីបានឈាងចូលមលដល់

( មិចក៏មិនមានគីមប៉ាប់ចឹង ) ដោយរាល់លើកនៅពេលអាហារពេលព្រឹកតែងតែមានគីមប៉ាប់តែភ្លែកតែព្រឹកនេះមិនមានទើបរាងក្រាស់បែរទៅសួររាងតូច
( គឺខ្ញុំធ្វើវារាល់ថ្ងៃពេក ខ្លាចថាបងធុញទើបខ្ញុំមិនបានធ្វើទៀត ) រាងតូចក៏រៀបរាប់
( យើងមិនធុញទេទោះត្រូវញាំរាល់ថ្ងៃឬក៏មួយជីវិតក៏ដោយ ) រាងក្រាស់ អីក៏ដល់ថ្នាក់នឹងហ៎
( បាទ ចាំអាហារថ្ងៃត្រង់ខ្ញុំនឹងធ្វើឲ្យបង ) រាងតូចនិយាយទាំងញញឹម ឯរាងក្រាស់ក៏ញាំហើយក៏ទៅធ្វើការបាត់ ចុមអត់ថើបផង

បងប្រុសចុងWhere stories live. Discover now