ផ្តើមរឿង

677 16 0
                                    

ផ្តើមរឿង

// រដូវរងារ ឆ្នាំ២០១២ នៅទីក្រុងសេអ៊ូល //

ពេលព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យរះមិនទាន់ស្រួលបួលគ្រាប់ពិលធំៗជាច្រើនបានធ្លាក់ចុះទៅលើដី បង្កជាការរងារដល់ប្រជាជនកូរ៉េគ្រប់រូប តម្រូវឲ្យពួកគេពាក់អាវរងារក្រាស់ៗនិងនៅកន្លែងមានម៉ាសុីនកំដៅ ព្រោះទីក្រុងទាំងមូលចុះត្រជាក់រហូតសីណ្ហតុភាព-0 ទៅហើយ។ ក្មេងស្រីអាយុ១០ឆ្នាំ សល់វែងខ្មៅក្រឹបក្រងទីទុយ ស្ថិតក្នុងឈុតសិស្សសាលា ស្ពាយកាតាបនិងពាក់អាវរងារថែមទាំងមានកន្សែងពណ៍ផ្កាឈូកបែកស្វាយរុំកជិតដើម្បីរក្សាកម្តៅ។ ក្មេងតូចរៀនថ្នាក់បឋម មុខមាត់គួរឲ្យស្រលាញ់ស្បែកសខ្ចី នៅលើសក់មានដង្កៀបរូបមេអំបៅពណ៍ស្វាយ ចុះពីឡានដើរទៅសាលារៀនទាំងស្នាមញញឹម។

« ប្រោក..! ក្រោក...! »
  សម្លេងរើកកាយធុងសំរាមធ្វើឲ្យនាងតូចងាកទៅរកមនុស្សប្រុសវ័យជំទង់កំពុងរើសកកាយធិងសំរាមនៅគៀនរបងសាលា។ នាងល្អិតតាមមើលគេរួចដើរទៅតាមពីក្រោយរហូតដល់អគារចាស់មួយ។
  « កុំញាំអាហ្នឹងវាមានមេរោគ! ពូញាំអានេះទៅក្តៅៗហើយឆ្ងាញ់ទៀត! » នាងល្អិតរូតកាតាបដកយកប្រអប់អាហាររបស់ខ្លួនដែលម្តាយបានធ្វើយកឲ្យក្មេងប្រុសជំទង់នោះ សភាពមុខមាត់បែកដូចវាយដំគ្នាហើយសម្លៀកបំពាក់រយីរយាក ទឹកមុខមាំគួរឲ្យខ្លាចស្រាប់តែសម្លឹងមើលនាងតូចយ៉ាងទន់ភ្លន់។
  « ឯងទុកទៅ! » តបបីម៉ាត់ គេដកទឹកកន្លះដបមកផឹកក្អឹកៗរួចគប់ចោលរើសកំប៉ុងស្រាផឹកបន្ត។
  « ពេលព្រឹកគេឲ្យញាំដោះគោទើបល្អ! ពូញាំទៅកុំឲ្យឃ្លានខ្លាំង បើស្អែកពូឃ្លានចាំហ្វី យកនំមកឲ្យញាំទៀត! » នាងសើចស្ងេញហុចដបទឹកដោះគោឲ្យគេហើយដកនំខេកសូកូឡាមួយចំណែកទុកឲ្យគេ រួមទាំងកន្សែងជូតដៃប៉ាក់រូបមេអំបៅ។
  « ឯងឈ្មោះអីនាងល្អិត? » វ័យគេខ្ទង់ ១៨ឆ្នាំ សួរក្មេងស្រីតូចតែមួយយ៉ាងក្នាញ់។
  « ហៅអូនថាហ្វីទៅ! ដល់ម៉ោងចូលរៀនហើយបាយៗពូ! » នាងនិយាយរួចរត់ទៅសាលាបាត់។

// ថ្ងៃបន្ទាប់ //

នាងតូចហ្វី ពាក់អាវងារ ដើរទៅក្បែររបងសាលា អើតមើលឃើញគេរង់ចាំនាងពិតមែន ក៏រត់វឹងសម្តៅទៅរកនាយ។
   « ពូមកយូរនៅ? ថ្ងៃនេះម៉ាក់ហ្វី ធ្វើគីមបាប់និងបាយឆាគីមឈី ពូឃ្លានហើយនៅឆាប់ញាំទៅ នេះអាវរងាឆាប់ពាក់ទៅ...»
  « ឯងមកធ្វើល្អជាមួយអ្នកសុំទានដូចយើងធ្វើអី? »
  « ម៉ាក់អូនថា យើងរើសកន្លែងកើតអត់បានទេ ចឹងហើយកុំរើសអើងគេ ហ្វីអាណិតពូណាស់ ពូផ្ទះអត់មានទេហ៎? »
  « គ្មានទេ! ឯងទៅរៀនទៅ! »
  « ខ្ចិលណាស់ចង់នៅជាមួយពូវិញ! ថ្ងៃក្រោយបើពូមានលុយពូចិញ្ចឹមអូនផងឭអត់? »
  « ឯងជួយយើងដើម្បីតែចង់ឲ្យយើងចិញ្ចឹមឯងឬនាងច្រម៉ក់? »
  « គេថាជួយទៅជួយមក អនាគតមើលអត់ឃើញបើអូនក្លាយជាអ្នកសុំទានពុត្រូវមើលថែអូន អូខេ? »
  « យករបស់ឯងទៅវិញឲ្យលឿននាងល្អិត! »
  « អត់ៗ » នាងងើបរត់ប្រុចទៅសាលាបាត់ គេអស់សំណើចក្មេងស្រីនេះពូកែនិយាយដូចមនុស្សចាស់ បើថ្ងៃមុខគេជាអ្នកមានពិតមែន គេនឹងមករកនាងម្តងទៀត។

Trust me I protect you Where stories live. Discover now