ព្រាននារី

141 3 0
                                    


// ពេលយប់ //

  បន្ទាប់ពីដើរលេងមួយឆ្អែត យ៉ុនហ្គីក៏ជូនហ្វីអូណាមកដមស្នាក់នៅវិញ ដោយដើរក្បែរៗនាងតូចកំពុងកាន់តុក្កតាតូចមួយដែលបានពីការលេងរង្វាន់ឈ្នះ។
  « អរគុណហើយដែលនាំខ្ញុំដើរលេង ហើយអរគុណដែលលោកជាអ្នកចេញលុយថ្លៃអាហារ! »
  « បើចឹងលើកក្រោយនាងចេញលុយម្តងទៅ! »
  « អាចមានលើកក្រោយទៀតដែរ? » នាងបើកភ្នែកធំៗសួរគេទាំងញាប់ញ័រក្នុងចិត្ត។
  « បើនាងបបួល! »
  « ចឹងអាទិត្យក្រោយទៅទៀតទេ? »
  « គិតមើលសិន! »
  « លេងឬកណាស់បើទៅថាទៅៗ » នាងដើរទៅបុកស្មាគេរួចរត់ទៅមុន នាយក៏ប្រញាប់តាមពីក្រោយ។

// ផាំង! ឈូ! //

សុខៗមេឃក៏បង្អុលភ្លៀងមក យ៉ុនហ្គី ដឹកដៃហ្វីអូណារត់ចូលម៉ាត់មួយកន្លែង ដើម្បីជ្រកភ្លៀងសិន។
  « ទទឹកអស់ហើយ! » នាងរលាស់អាវតិចៗ សក់នាងសើមតិចៗ ស្បែកជើងជោគទឹកអស់រលីង។ យ៉ុនហ្គីក៏ដោះអាវក្រៅហុចឲ្យនាងដណ្តប់ រួចក៏ចូលម៉ាត់
  « គេទៅធ្វើអី? » នាងជ្រួញចិញ្ចើម បានបន្តិចគេមកវិញជាមួយឆ័ត្រ
  « ឆាប់ទៅ! ជិតដល់ម៉ោងដមនាងបិទរបងហើយ! »
  « អូយ! » នាងតូចបើកភ្នែកធំៗ ពេលគេទាញនាងទៅឪបជាប់ទ្រូង លើកឆ័ត្របាំងឲ្យនាងរួចដើរកាត់ភ្លៀងទៅដមស្នាក់នៅវិញ។ ដៃនាងក្រមុំរងារឡើងត្រជាក់ស្រេប ថ្ពាល់ក្រហមងាំងពេលបាននៅជិតមនុស្សប្រុស ថែមទាំងជាប្រុសស្អាតទៀត។

  ពួកគេមកដល់ដមនាងហើយ ប៉ុន្តែទ្វាររបងបិទជិតបាត់ហើយ ធ្វើឲ្យហ្វីអូណា មិនអាចចូលទៅខាងក្នុងបានឡើយ។
  « ធ្វើយ៉ាងម៉េចទៅ? យប់នេះខ្ញុំគេងនៅឯណាទៅ? » នាងរអ៊ូនិយាយតិចៗយ៉ាងតានតឹង បបូរមាត់ញ័រតិចៗពេបចង់យំបន្តិចអត់បន្តិច។
  « ទៅគេងផ្ទះខ្ញុំទៅ! »
  « អត់ទេ! ធ្វើចឹងមិចកើត? »
  « ចឹងដេកផ្ទះសំណាក់! »
  « ព្រាននារី! » ហ្វី រុញទ្រូងគេខ្ទាតចេញពីឆ័ត្រ ទាំងថ្ពាល់ក្រហមងាំង យ៉ុនហ្គី ខ្ចិលនិយាយជាមួយនាង កាន់ដៃនាងដើរហួសដមទៅអគាមួយ ជាអគាអាផាតមិន ផ្ទាល់ខ្លួនគេ។

« វ៉ាវធំណាស់!! » នាងចំហមាត់ងើយមើលអគាខ្ពស់ពីមុខ គេនាំនាងចូលទៅខាងក្នុង ធ្វើឲ្យនាងអៀនជាខ្លាំង។
  « ទីនេះមានបន្ទប់ពីរ ខាងនោះជារបស់ខ្ញុំ នាងស្នាក់បន្ទប់នោះទៅ! » យ៉ុនហ្គី និយាយចប់ ដើរទៅយកកន្សែងមករុំខ្លួននាងឲ្យស្ងួតទឹក ហ្វីអូណា មុខក្រហមងាំង បេះដូងចាន់ផ្តើមលោតដុកដាក់ៗម្តងទៀត ឈរស្ងៀមមើលគេទាំងដកដង្ហើមមិនស្មើគ្នា។
  « មុខក្រហមអីក្មេងឆ្កួត? » គេយកដៃផ្ទាត់ថ្ងាស់នាង ហ្វីអូណា ភ្ងាក់ខ្លួនព្រឺតថយក្រោយជាប់ស្អេក បិះដួលផ្ងោក្រោយហើយ តែគេចាប់ដៃនាងជាប់ហើយទាញមកបុកនឹងទ្រូងគេបិប។
  « ខ្ញុំទៅងូតទឹកហើយ! » នាងរុញគេចេញ រត់ចូលបន្ទប់យ៉ាងលឿន។
  « ពូកែអៀនណាស់កូននេះ! » នាយសើចបន្តិច ហើយលើកទូរស័ព្ទដកចុចទៅសុងហ៊ុន ប្រាប់ថាយប់នេះគេមិនបានទៅសម្រាកផ្ទះវិញទេ។ បន្ទាប់មកក៏កាន់សម្លៀកបំពាក់គេយកទៅឲ្យនាងផ្លាស់។

  ហ្វីអូណា ងូតទឹករួចឃើញខោអាវនៅលើពូក នាងស្លេកមុខពឹម ព្រោះនាងបានចាក់សោហើយហេតុអីគេចូលមកបាន? ស្រីតូចប្រញាប់ស្លៀកពាក់ដើរចេញមកវិញលបៗ ឃើញខ្នងនាយនៅចង្រ្កានបាយលឹមៗ ស្រាប់តែគេសួរនាងទាំងមិនងាកក្រោយ។
  « ងូតទឹករួចហើយមែនទេ? »
  « ហឺម៉េចគេដឹងថាយើងមក? » នាងសួរខ្លួនឯងយ៉ាងបុកពោះ ខំដើរលបៗតិចៗហើយនៅគេដឹងទៀត។
  « ចាស! » គ្មានជម្រើសទេ មានតែឆ្លើយតាមហ្នឹងទៅ យ៉ុនហ្គី លើកឆ្នាំងស្រុះមីចាក់ចូលចានពីរ រួចយកឲ្យនាង។
  « អរគុណ! »
  « ញាំរួចចូលគេងទៅ! »
   « អឹម...» នាងងក់ក្បាលឪនញាំមី ដោយឬកពារចម្លែកៗ គឺមិនហ៊ានងើយ អង្គុយឲ្យត្រង់ខ្នងទេ។
  « កើតអីម៉េចធ្វើលបៗចឹង? អង្គុយឲ្យត្រង់ទៅ! »
  « គឺ...ខ្ញុំ....( ឲ្យអង្គុយត្រង់ម៉េចបើគ្មានអាវក្នុងផង) » នាងខ្ចឹបមាត់គិតក្នុងចិត្ត ហើយឆ្លើយរដាក់រដុប កែវភ្នែកមុតស្រួចរបស់គេសម្លឹងចំទ្រូងនាង មើលធ្លុះដឹងថានាងល្អិតមិនបានពាក់អាវក្នុងទេ ។
  « នាងញាំទៅ ខ្ញុំទៅបន្ទប់មួយភ្លែត! »
  « ចាស! » គ្រាន់គេទៅផុតនាងញាំកាយយកៗ ហើយប្រញាប់លាងចានឆ្នាំងទុក រត់ចូលបន្ទប់បាត់ ថែមទាំងដាក់គន្លឹះចាក់សោមួយតង់ហើយរុញតុឈើមកធ្វើរបាំងទ្វារទៀត។ យ៉ុនហ្គី នៅក្នុងបន្ទប់វិញមើលសកម្មភាពនាងបណ្តើរហួសចិត្តបណ្តើរ គិតថាគេចង់ធ្វើសុីនាងឬយ៉ាងម៉េច?

Trust me I protect you Where stories live. Discover now