លួចបារម្ភការពារ

161 10 0
                                    

លួចបារម្ភការពារ

// ម៉ោង5:00នាទីល្ងាច//

នៅម៉ោងចេញទៅផ្ទះ ហ្វីអូណា ស្ពាយកាតាបដើរចុះជណ្តើរពីថ្នាក់សម្តៅទៅបណ្ណាល័យបន្ត សិស្សជាច្រើនដណ្តើមគ្នាចុះជណ្តើរ មានដៃមនុស្សម្នាក់រុញស្មាហ្វីអូណាច្រានទម្លាក់ទៅក្រោមនាងតូចបើកភ្នែកធំៗ ពេលខ្លួនប្រាណហោះទៅមុខរំលងកាំជណ្តើរ។
« អឹប...» ដៃមាំធំចាប់ក្រសោបខ្សែរកាតាបនាងដោយជាប់ទាំងកអាវហ្វីអូណាទៀត។ នាងងាកទៅឃើញថាជាយ៉ុនហ្គី ជាអ្នកជួយនាងក៏ប្រញាប់និយាយទៅកាន់គេ។
« អរគុណហើយ»
« ....» គេមិនតប លែងដៃពីកអាវនាងងាកទៅខាងក្រោយឃើញសិស្សៗឈរមើលព្រាត គេសម្លឹងទៅមនុស្សម្នាក់រួចដើរចុះទៅខាងក្រោម។ ហ្វីអូណាក៏ដើរទៅតាមយ៉ាងលឿន។
« ឈប់សិន! »
« មីន យ៉ុនហ្គីឈប់! » ហ្វីអូណា រត់ទៅស្ទាក់ផ្លូវគេជាប់
« ខ្ញុំអរគុណលោកហើយ ហេតុអីមិននិយាយជាមួយខ្ញុំ? »
« នាងរត់តាមខ្ញុំព្រោះរឿងហ្នឹងមែនទេ? បំភ្លេចចោលទៅ! » គេតបហើយដើរទៅមុខបន្ត នាងតូចក៏រត់តាមម្តងទៀត។
« បំភ្លេចយ៉ាងម៉េច? លោកបានជួយខ្ញុំ ថ្ងៃអាទិត្យនេះខ្ញុំអញ្ចើញលោកញាំអាហារចុះទុកជាការអរគុណ! » នាងនិយាយចប់ក៏ដើរចេញទៅបាត់រកតែគេប្រកែកមិនទាន់ បានត្រឹមមើលនាងដើរចេញទាំងញញឹមចុងមាត់ ទាយមិនត្រូវថាគេគិតអ្វី។

យ៉ុនហ្គីមិនទាន់ទៅផ្ទះ គេពាក់មួកពណ៍ខ្មៅដើរសម្តៅទៅតារាងបាល់ ក្នុងដៃមានដំបងវាយកូនបាល់កាន់ជាប់ដៃ គេឃើញ ផាកហាន់យ៉ុង កំពុងកាន់កាតាបដើរចេញពីតារាងបាល់តែម្នាក់ឯង ទើបក្តាប់ដំបងវាយចំកណ្តាលក្បាលផាកហាន់យ៉ុង លាន់សូផូស។

« អ៊ូយ៎...! ឯងជាអ្នកណាអាចង្រៃ? » ផាក ហាន់យ៉ុង ក្តោបក្បាលដែលហូរឈាមសស្រាក់។
« ជាយមរាជមកអូសក្បាលឯងទៅនរក! »
« ធ្វើយ! » ផាក ហាន់យ៉ុង ស្តោះទឹកមាត់ដាក់មុខរបស់យ៉ុនហ្គី នាយកម្លោះសើចហិហិ ក្រោកឈរឡើងទាញបារីមួយដើមមកជក់រួចនិយាយដាក់ផាកហាន់យ៉ុង។
« យើងខំតាមរកឯងយូរហើយមកពួននៅទីនេះសោះអាចង្រៃ! ឯងមិនទាន់ស្គាល់យើងបែរហ៊ានស្តោះទឹកមាត់ឯងដាក់យើង! »
« ឯងជាអ្នកណា យើងមិនដែលស្គាល់ឯងទេ! »
« ហើយឯងស្គាល់ មីន ឆូអុីទេ? ឆ្លើយត្រូវចិត្តយើងៗនឹងពិចារណាថាគួរសម្លាប់ឯងឬអត់! »
« ស្រីបិសាចនោះទាក់ទងអីជាមួយឯង? »
« ដឹបៗៗ! អ៊ូយ៎....! » ផាក ហាន់យ៉ុង ស្រែកខ្លាំងៗពេលយ៉ុនហ្គី យកដំបងវាយចំជើងគេមួយទំហឹង គេស្រែកផងប្រកាច់ផង សង្ស័យតែបាក់ជើងទេ។ យ៉ុនហ្គី ស៊កបារីចូលមាត់បៀមជាប់ អូសជើងផាកហាន់យ៉ុងដែលហូរឈាមកក្លាក់សម្តៅទៅបន្ទប់ផ្លាស់ខោអាវ។

Trust me I protect you Where stories live. Discover now