វគ្គ១ តាមដាន

214 9 0
                                    


នៅម៉ោងចេញទៅផ្ទះ សិស្សគ្រប់គ្នាចាកចេញពីអគារៀនអស់ហើយ មេឃក៏ងងឹតយើងទើបតែបានឃើញហ្វីអូណាដើរចេញពីសាលា ដោយមានអ្នកតាមដាននាងពីក្រោយ ស្រីតូចដឹងថាមានអ្នកតាម ក៏ប្រឹងដើរយ៉ាងលឿន ពេលដល់ផ្លូវស្ងាត់ស្រាប់តែរត់យកតែម្តង នាងក៏រត់ទៅបុកទ្រូងនរណាម្នាក់ នាងដួលព្រួស បុរសក្នុងឈុតខ្មៅនោះក៏រត់ចេញយ៉ាងលឿន នាងភ័យរហូតរលីងរលោងពេបមាត់យំ បន្ទាប់ឮសម្លេងសម្រឹបជើងមនុស្សក៏ក្រោកឈររត់ទៅមុខទៀតពេលគេចផុតនាងក៏ពួននៅគុម្ពស្មៅរង់ចាំស្ទាក់វ៉ៃអ្នកដែលតាមដាននាង។ ឃើញស្រមោលមនុស្សប្រុសដើរមកនាងកាន់កាតាបលើកគប់គេ។
« អារោគចិត្ត..»
« នាងកើតអី?» យ៉ុនហ្គីលើកដៃចាប់កាតាបនាងជាប់ហើយសួរ ស្រីតូចភ័យព្រោះស្មានថាជាមនុស្សអាក្រក់ ការពិតជាសិស្សថ្មីទើបប្តូរមកសោះ ហ្វីអូណាយកកាតាបនាងវិញថែមទាំងសួរគេដោយសង្ស័យ
« លោកដើរតាមខ្ញុំមែនទេ?»
« ហេតុអីគិតថាខ្ញុំតាមដាននាង? »គេសួរនាងដោយញញឹមចំអក ធ្វើឲ្យហ្វីអូណាខ្មាស់គេមិនស្ចើរ។
« បើអិច៊ឹងហេតុអីដើរពីក្រោយខ្ញុំ? »
« ផ្ទះខ្ញុំនៅផ្លូវខាងមុខនេះ...»
« តែ....» នាងចង់ប្រាប់គេថាផ្លូវខាងមុខជាផ្លូវទាល់ ប៉ុន្តែគេកាត់សម្តីនាងបាត់
« ខ្ញុំមិនចាប់អារម្មណ៏ស្រីមុខស្លេកដូចនាង...» ស្តាប់ហើយនាងក៏រត់ចូលអគាស្នាក់របស់សិស្សយ៉ាងអាម៉ាស់បំផុត។ យ៉ុនហ្គីឈរសម្លឹងទាល់តែនាងដើរទៅផុតភ្នែកក៏ងាកទៅសម្លឹងនៅជ្រុងម្ខាងទៀត។

« ផាំង....»
« អ៊ូយ....» បុរសម្នាក់ត្រូវយ៉ុនហ្គីវ៉ៃឡើងបែកមុខគេហ្នឹងហើយជាអ្នកដែលតាមដានហ្វីអូណា ពែលនេះត្រូវយ៉ុនហ្កីវ់ៃខ្ទប់ជញ្ជាំងនៅច្រកតូចមួយ។
« ហេតុអីឯងតាមនាង? »
« មិនមែនជារឿងរបស់ឯងទេអាក្មេងចង្រៃ...»
« ដឹប....» យ៉ុនហ្គីមិនមាត់ដាល់មុខគេមួួដៃរួចដកកាំបិតរបស់ខ្លួនចេញមក ចាក់ទ្រូងគេមួយទំហឹងធ្វើឲ្យឈាមហូរមកប្រឡាក់ពេញអាវរបស់គេជោគ។
« អ៊ូយ៎....! ឯងគិតចង់ធ្វើអីយើង?» គេរំកិលគូថថយក្រោយព្រោះយ៉ុនហ្គី សម្លឹងមុខគេមិនដាក់ភ្នែកបបូលឲ្យគេភ័យខ្លាំងណាស់។ យ៉ុនហ្គីមិនមាត់យកស្រោមដៃមកពាក់ហើយដោះស្រោមជើងញុកមាត់ប្រុសម្នាក់នោះ គេក៏ដាល់យ៉ុនហ្គីមួយដៃ ហើយរត់ចេញទៅយ៉ាងត្រដាបត្រដួសបំផុត នាយអង្គុយជូតឈាមចេញពីមាត់រួចវាចា
« យើងនឹងឲ្យឯងក្លាយជាសាកសពអាក្រក់បំផុតអាចង្រៃ...» និយាយចប់គេក្រោកឈរកាន់ដបស្រាមួយដើរទៅឃើញបុរសនោះដួលនៅកណ្តាលផ្លូវក៏លើកដបស្រាវាយក្បាលគេលាន់ផាំង បែកក្បាលហូរឈាមកក្លាក់ យ៉ុនហ្គីអូសបុរសនោះមកកន្លែងដើម រួចដកកាំបិតមកចាក់ៗ ទាល់តែបុរសនោះស្លាប់។
« ទិញទឹកកកមួយប៉ាវ...» យ៉ុនហ្គីដោះឈុតសិស្សចោល ប្តូររូបរាងថ្មីដើេមកកន្លែងលក់ទំនិញ លោកអុំម្នាក់ក៏ច្រកទឹកកកដាក់ការុងឲ្យគេ យ៉ុនហ្គីដើរមកកន្លែងដើម ចាក់ទឹកកកចោល ប្រើដែកកេះ ឆួលម្រា មដៃសាកសពបុរសនោះហើយច្រកចូលប៉ាវទឹកកក បន្ទាប់មកអូសទៅយកទៅទម្លាក់នៅក្នុងទន្លេហាន។

« ទើនមកពីណា? ឯងមិនចេះនៅមួយកន្លែងសោះ!» សម្លេងប្រុសម្នាក់និយាយបន្ទាប់ពីឃើញយ៉ុនហ្គីត្រលប់មកដល់បន្ទប់សម្រាក យ៉ុនហ្គីទម្លាក់កាតាបរៀនរួចនិយាយ
« ស្អែកទៅប៉ុស្តិ៏ប៉ូលីសផង...»
« ទៅធ្វើអី? » គេន ិយាយទាំងជ្រួញចិញ្ចើម បន្ទាប់មកក៏ក្រោកឈរដើរទៅជិតយ៉ុនហ្គីតែម្តង។
« ឯងសម្លាប់មនុស្សទៀតហើយមែនទេ? »
« កុំមើលភ្នែកធំៗដាក់យើង មិនមែនលើកដំបូងទេ...»
« ឯនងនេះប្រម៉ាត់ធំណាស់! ហើយក្មេងស្រីនោះមានបានជួបនាងហើយនៅ? »
« ជួបហើយតែមិនស្គាល់យើង...!»
« ពេញក្រមុំទៅសង្ស័យតែស្អាតខ្លាំងហើយ...» គេនៅញ៉ោះយ៉ុនហ្គីរហូតប៉ុន្តែនាយមិននិយាយអី ពួកគេរៀបចំខ្លួនហើយចេញទៅកន្លែងមួយ ។ អគាខ្ពស់សន្លឹមស្ថិតក្នុងតំបន់កាងណាម មានមនុស្សចេញចូលជាច្រើននាក់ ដោយសារវាជាក្លឹបកាស៊ីណូកម្សាន្តខ្នាតធំនៅទីនេះ។ នាយកម្លោះសង្ហារទាំងពីរនាក់ដើរចូលទៅខាងក្នុងសម្តៅទៅបន្ទប់វីអាយភី ដែលមានផ្លូវតូចមួយទៀតសម្រាប់បន្តដំណើរទៅកន្លែងមួយ។

Trust me I protect you Where stories live. Discover now