Part 7 : ខ្ញុំនឹងថ្នមបង...

5.1K 282 1
                                    

ព្រោះតែឈ្លក់វង្វេងនឹងស្នាមញញឹមបូករួមនិងវង់ភ័ក្ត្រដ៏ស្រស់ផូរផង់មួយនេះផង ធ្វើឲ្យនាយអណ្ដែតអណ្ដូងដល់ណាក៏មិនដឹង ចាប់ផ្ដើមភ្លឹកនឹកគិតតែម្នាក់ឯងរហូតដល់ធ្លាយមួយប្រយោគដែលនាយមិនធ្លាប់គិតថាខ្លួនអាចក្លាហាននិយាយចេញមកបាននោះទេ

«មកពីបងស្អាតទៅវិញទេ»Jungkook ស្រដីទាំងមិនដកភ្នែកចេញពីមុខតូចច្រមិច ម៉ត់រលោងស្រស់ស្អាតមួយនោះឡើយ ជាហេតុធ្វើឱ្យអ្នកដែលលឺសម្ដីរបស់នាយហើយក៏រហ័សងាកមកស្ទើរគ្រិច.ក រួចក៏ត្រូវគាំង ថ្វីបើពួកគេនៅកៀកគ្នាវិសនឹងក្លាយជាការថើបមួយទៅហើយ ព្រោះសល់ត្រឹមតែមួយចង្អុរដៃទៀតប៉ុណ្ណោះ ។

កែវភ្នែកមានពន្លឺទាំងពីរគូរក៏ត្រូវឈប់ត្រឹងសម្លឹងគ្នាទៅវិញទៅមក ព្រមដោយអារម្មណ៍ច្របូកច្របល់ជាច្រើនហោះចូលមកសម្រុកអុកឡុកពេញប្រព័ន្ធប្រសាទនិងបេះដូង ។ ហេតុអ្វីក៏វាចម្លែកខុសប្លែកពីពេលដែលនាយនៅជាមួយនឹង Haneul ក្ដីស្រឡាញ់ដែលប្រគល់អោយនាង មិនហ៊ានបំពាន ខុសពីរាងតូចដែលមិនដឹងថាវាជាអារម្មណ៍បែបណា ដឹងត្រឹមថាចង់ក្លាយជាម្ចាស់គ្រប់គ្នាលើបុរសម្នាក់នេះ បុរសដែលជាភរិយារៀបការដោយសារផ្សុំផ្គុំ រឹងរូសមានៈចង់តែឈ្នះ មិនព្រមបើកចិត្តទទួលអ្នកណា ចង់ដឹងណាស់ថានាយអាចវាយលុកយកបេះដូងមួយនោះមកមើលថែបានឬអត់?

Jungkook សន្សឹមៗបន្តិចម្ដង ខិតមុខចូលកៀកខណៈដែលអ្នកម្ខាងទៀតកំពុងតែរឹងខ្លួនជាប់គាំង ជាឱកាសអោយរាងក្រាស់អាចធ្វើអ្វីតាមដែលចិត្តប៉ង ។ បបូរមាត់តូចស្អាត ត្រូវបាននាយធំគ្របដណ្ដប់ត្រឹមមួយរំពេច គេហាក់ធ្វើអ្វីមិនចេញរឹតតែភាំងលើសដើមបណ្ដោយឲ្យក្មេងប្រុសម្នាក់នេះបំពានគេយ៉ាងងាយ ។ Jungkook ផ្អឹបបបូរមាត់មួយសន្ទុះទើបហ៊ានកម្រើកថើបច្បូតសាច់ខាងក្រៅ ដែលនេះជាអ្វីដែលនាយតែងតែស្រមៃចង់ប៉ះ សាច់បបូរមាត់ទន់ល្មើយ រលើបរលោងទៅដោយក្រេម បន្ថែមសម្រស់អោយគេមួយតង់ទៀត ។

«ហឹម...»Tae មុខស្មូរពិបាកបរិយាយ គេចចេញពីរាងក្រាស់បែរទៅម្ខាង រាងកាយរបស់គេដូចជាកំពុងតែខុសប្រក្រតីហើយ

«Tae....»Jungkook ហៅនាយតូចតិចៗ កាលបើឃើញគេនៅសុខៗស្រាប់តែក្ដោបពោះ ស្ទើរតែទន់ជើងដួល

My wife , My omega (ចប់✓)Where stories live. Discover now