ហាងពេជ្រខ្នាតធំប្រចាំទីក្រុង ដែលស្ថិតនៅត្រង់តំបន់ដែលប្រមូលផ្ដុំទៅដោយភាពជឿនលឿន អភិវឌ្ឍន៍ ប្រកួតប្រជែងគ្នាដណ្ដើមយកទីផ្សារ ទាក់ទាញអតិថិជនមករកកន្លែងរបស់ខ្លួន ។ បណ្ដុំនៃឧស្សាហកម្ម ព្រមទាំងហាងតូចធំ សុទ្ធតែមូលនៅកន្លែងមួយនេះ ដែលជាទីប្រជុំតំបន់ផ្ដល់នូវកម្រៃ ក៏ប្រៀបបីដូចជាកន្លែងផ្ដល់ទ្រព្យដល់អាជីវកគ្រប់រូបផងដែរ។
Park Diamond Shop ជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារត្រកូល Park ដែលនាំចូលនូវត្បូង និងមាសសុទ្ធ ព្រមទាំងពេជ្រជាច្រើនប្រភេទ ធានាដល់គុណភាពនិងសម្រស់របស់ពេជ្រនីមួយៗដែលចេញច្នៃដោយផ្ទាល់ដោយភរិយារបស់លោក ។ដំណើរមួយៗពោរពេញទៅដោយភាពជឿជាក់ ប្រកបទៅដោយទំនុកចិត្តនិងភាពអង់អាច ។ ទឹកភ្នែកទាំងប៉ុន្មានដែលបានហូរស្រក់ត្រូវបាន Tae សម្អាតចេញ បន្ថែមនូវក្រេមម្សៅបិទបាំងស្នាមនៃទឹកនេត្រាអំបាញ់មិញ មិនបង្ហាញភាពទន់ខ្សោយអោយនរណាឃើញឡើយ ។
«សួស្ដីអ្នកប្រុស Kim!! មានអ្វីអោយខ្ញុំជួយដែរទេ»អ្នកនាង ចាត់ការកាលបើឃើញនូវមិត្តសម្លាញ់របស់កូនម្ចាស់ហាងហើយ ក៏រហ័សចេញមករាក់ទាក់យ៉ាងគួរសម មិនអោយគេវាយតម្លៃមិនល្អមកកាន់ហាងរបស់ខ្លួនឡើយ
«ខ្ញុំមករក Jimin!!»ថ្វីបើសមាសភាពខាងក្រៅអាចកំបាំងភ្នែកអ្នកដទៃបាន ប៉ុន្តែសម្លេងដែលខ្សត់ខ្សោយគេពង្រឹងមិនទាន់បាននៅឡើយទេ ទើបលឺខ្សាវៗដូចមនុស្សឈឺដូច្នេះ
«អូ៎...អ្នកប្រុសតូចនៅខាងក្នុងជាមួយថៅកែស្រី អ្នកប្រុស Kim អាចទៅរកគាត់បាន»អ្នកនាងចាត់ការស្រដីចប់ Taehyung ក៏មិនមាត់ ស្ងៀមស្ងាត់សម្ដៅទៅខាងក្នុងហាង ដែលជាកន្លែងផ្ទាល់ខ្លួនរបស់ម្ចាស់នៅទីនេះ ។
មកដល់ក្នុងបន្ទប់ទូលំទូលាយមួយ សម្បូរទៅដោយគ្រឿងអលង្ការដែលសឹងតែមានតម្លៃនិងថ្លៃជាងរបស់ដែលដាក់តាំងនៅខាងក្រៅទៅទៀត ។ យ៉ាងណាមិញ នាយតូចដែលទើបនឹងបើកទ្វាចូលមកក៏ទាក់ទាញចំណាប់អារម្មណ៍ម្ដាយកូនអោយងាកទៅរក...«Aww មកដល់ហើយហេស៎»Jimin ញញឹមស្រស់សម្ដៅទៅទទួលមិត្ត ខណៈដែលអ្នកម្ខាងទៀតបែរជារលីងរលោង ពេបមាត់ដូចជាកូនក្មេងទៅវិញ