Part 19 : នាងកំពុងតែចង់ទម្លាក់កំហុសទៅអោយ Tae

3.9K 231 7
                                    

«អេ៎...ឈប់សិន!! ហេតុអ្វីក៏នាងនៅទីនេះដែរ»តាមផ្លូវដែលតម្រង់ទៅកាន់ឡានក៏ត្រូវបានបង្អាក់ បន្ទាប់ពីប្រទះនឹងវត្តមានរបស់ស្រីល្អដែលកំពុងតែជួយរៀបចំតង់ជាមួយនឹងគ្រូពេទ្យដទៃនោះ

«មានអីចម្លែក? នាងក៏ជាគ្រូពេទ្យម្នាក់ដែរ កាលដែលមកទីនេះក៏ដើម្បីព្យាបាលមនុស្សតាមបទបញ្ជាររបស់មន្ទីរពេទ្យសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាងចុះឈ្មោះ នាងក៏បានមកដែរហើយ»Jimin ស្រដីខណៈដែលភ្នែកកំពុងតែសម្លឹងទៅកាន់នាងដូចគ្នា ។ មនុស្សជាច្រើនកំពុងតែមមាញឹក អាចនឹងចាប់ផ្តើមពិនិត្យពីម៉ោង 1 ទៅហើយ ដើម្បីទុកពេលអោយគ្រូពេទ្យបានសម្រាកបន្តិចសិន ។

«ឆឹស...មនុស្សដូចនាងចេះមានចិត្តជួយគេដែរឬ? បើគ្មានផលប្រយោជន៍សម្រាប់នាងនោះ»Tae គ្រាន់តែគិត ក៏អស់សំណើច តើជួយដោយចេញពីចិត្តស្មោះ ឬក៏គ្រាន់តែតោងទាមប្រុសប៉ុណ្ណោះទេ

«អា៎...យ៉ាងណានាងក៏មានឈ្មោះជាគិលានុបដ្ឋាយិកាពិសេស ទោះបីជាមិនចុះឈ្មោះក៏ត្រូវបញ្ជូនអោយមកដែរ ម្ដេចនឹងអាចខ្វះមនុស្សពូកែៗអោយមកធ្វើការបានទៅ»Jimin ញ៉េះញ៉ោះរាងល្អិតដែលឈរមុខក្រញ៉ូវអោយងាកមកសម្លក់ខ្លួន កំឡុងពេលដែលគេក៏អេនអនកេះកៀវមិត្តអោយខឹងថែម

«អ៊ាក...ចង់ក្អួត!!»Tae ក្រលាស់ខ្លួនដើរចេញធ្វើព្រងើយសម្ដៅទៅកាន់ឡាន មុននឹងបើកយករបស់របរខ្លួនព្រមទាំងរាងក្រាស់ផងដែរ ។

«ឯងយកស្អីមកក៏ច្រើនម្ល៉េះ Jimin »Tae លោតសញ្ញាសួរពេញខួរក្បាល កាលបើឃើញវ៉ាលីម្ដងបីបូករួមទាំងកញ្ចប់ថង់ផ្សេងៗទៀត ឃើញហើយសឹងដាច់ផ្ងារ តើរើមកនៅទីនេះឬយ៉ាងម៉េច ?

«រអ៊ូច្រើនណាស់ឯងនេះ យើងយកអោយហើយក៏ប្រើទៅ ធ្វើម៉េចបើរបស់ឯងវាច្រើន»Jimin បើកទ្វាខាងមុខទាញយកវ៉ាលីចំនួនពីរដែលជារបស់គេជាមួយនឹង Yoongi

«ប៉ុន្តែវាលើសលប់ពេកហើយ ឯងយកតែរបស់សំខាន់មកបានហើយ យើងមានមករស់នៅទីនេះឯណា»Tae

«Skincare ឯងប្រើទេ?»Jimin អស់លទ្ធភាពនឹងពន្យល់ ក៏ប្ដូរជាឈរច្រត់ចង្កេះសួរគេវិញម្ដង

«ប្រើ!!»

«ឡេការពារកម្ដៅថ្ងៃត្រូវការទេ?»

My wife , My omega (ចប់✓)Where stories live. Discover now