ភាគ5

164 11 0
                                    

ដំណើរញាប់ឆ្មេរម៊ាំងៗជាន់ឥដ្ឋការ៉ូត្រជាក់ៗស្ទើរប្រេះ។ នាយតូចដើរទន្រ្ទាំជើងខ្លាំងៗចាកចេញពីផ្ទះ ក៏ប៉ុន្តែត្រូវនាយកំលោះអង្គរក្សសង្ហាៗចាប់មកអង្គុយញ៉ាំបាយក្បែរចៅហ្វាយរបស់ខ្លួនវិញ។
«អាចង្រៃ!!! លែងអញ!! ប៉ាអញមកពួកឯងងាប់មិនខានទេ!! លែង!!!» កាយតូចព្យាយាមរត់ចេញពីតុអាហារ ស្រែកជេរតាមចរិតឆ្នាសឆ្នើមរបស់ខ្លួន តែក៏ត្រូវអង្គរក្សចាប់មកអង្គុយម្តងទៀតជាប់។
«លែងអ្នកប្រុស បៀវ ទៅ ហើយទុកអោយយើងចាត់ការម្តង» បៃប៊ល ថ្លង់នឹងការស្រែកឡេឡូរបស់ បៀវ ពេក ទើបបញ្ជាកូនចៅអោយចេញ មុននឹងទម្លាក់ស្លាបព្រាចុះ បម្រុងនឹងមកចាំការ បៀវ ដោយផ្ទាល់ដៃ តែក៏ត្រូវ...
«មកធ្វើស្អី?? ទៅស៊ីហើយតើ!!» បៀវ ខ្មូតខ្លួន ហើយក៏រត់ទៅតុបាយយ៉ាងស្រួល។ ងាយទេ អោយតែប្រើធម៌ក្តៅញឹកញាប់ ម្នាក់នេះស្តាប់បង្គាប់ហើយ។ បៃប៊ល គ្រវីក្បាលទាំងអស់សំណើច មុននឹងដើរមកតុបាយតាមក្រោយ។
បៃប៊ល អង្គុយក្បាលតុ ចំណែក បៀវ អង្គុយកៅអីក្បែរដៃ ដំបូងក៏រត់ទៅអង្គុយឆ្ងាយព្រោះតុអាហារមានកៅអីច្រើន ទាល់ឃើញអង្គរក្ស បៃប៊ល ដើរមកជិតក៏រត់ទៅអង្គុយក្បែរ បៃប៊ល វិញ។ យ៉ាប់ណាស់!
«មិនស៊ី!!!» សាច់ត្រីមួយដុំត្រូវទម្លាក់ចោលព្រូសទៅលើតុជាស្នាដៃ បៀវ។
«...» បៃប៊ល ដែលបានចាប់អោយមុននេះក៏សម្លឹងមុខនាយតូចយ៉ាងកំរោល។
«ប្រាប់ហើយថាមិនស៊ី!!!» បៃប៊ល រឹងទទឹងដួសសាច់ត្រីមួយដុំដាក់ចាន បៀវ ម្តងទៀត ក៏ត្រូវនាយតូចដួសបោះចោលម្តងទៀតដូចគ្នា។
«អូនចង់ញ៉ាំអី បងដួសអោយ» បៃប៊ល សម្រួលអារម្មណ៍ដែលខឹងទៅវិញអោយអស់ និងព្យាយាមនិយាយពាក្យល្អៗជាមួយ បៀវ អោយច្រើនៗ។
«មិនស៊ីទាំងអស់!!!» បៀវ ទម្លាក់ស្លាបព្រាព្រូសលើចានរបស់ខ្លួន ក៏មិនភ្លេចសម្លក់អ្នកខាងនោះផងដែរ។
«បៀវ...»
«ខ្ញុំចង់ទៅផ្ទះ!!!» បៀវ និយាយមួយៗទាំងចិត្តខឹងស្អប់។
«ញ៊ាំបាយរួច បងជូនទៅ»
«មិន!!! ខ្ញុំត្រូវទៅឥឡូវនេះ!!!» ថាហើយ បៀវ ក៏ក្រោកឈរពេញកម្ពស់ បម្រុងនឹងដើរចេញតែក៏ត្រូវអង្គរក្សបាំងឃាត់ជាថ្មី។
«ចេញពីមុខអញភ្លាម!! ប្រយ័ត្នតែប៉ាអញចាត់ការពួកឯងទៅ ពួកអាចង្រៃ!!» បៀវ ចង្អុលជេរប្រទេចបណ្តាសានាយកំលោះៗអង្គរក្សមិនញ៉យដងទេ នៅលើកប៉ាជាខ្នងបង្អែកថែមទៀត។
«មាត់ពូកែជេរដល់ហើយ បៀវ! ប្រយ័ត្នតែពួកវាចាប់បឺតស្លេកទៅ» សំឡេងអ្នកកំពុងអង្គុយជូតមាត់បន្ទាប់ពីញ៊ាំបាយរួច។ គេក៏និយាយមែនទែន ដោយសារពួកអង្គរក្សរបស់គេក៏ខ្លាំងៗ។ បៀវ តែមួយស៊ូមិនរួចទេ។
«ហែងស្គាល់ប៉ាអញទេ អាចង្រៃ!!???» បៀវ ដើរថយក្រោយមួយៗពេលឃើញអង្គរក្សចេះតែដើរចូលមកជិតម្តងបន្តិចៗ។
«ប៉ាអញនឹងចាត់ការពួកហែងមិនខាន!! ...ហ៊ឹក៎...បងបៃ!» ដល់លើកប៉ាមកហើយពួកគេមិនខ្លាចនៅតែដើរមកដដែល ទើប បៀវ រហ័សរត់ទៅរក បៃប៊ល ជាជំនួយម្តង។ ពួកអង្គរក្សក៏ឈប់មួយកន្លែង រួចថយក្រោយទៅឈរកន្លែងដើមវិញ។
បៃប៊ល ញញឹមគ្រវីក្បាលហួសចិត្ត មុននឹងនិយាយ...
«ញ៊ាំបាយ!!»
«មិនស៊ីទេស៍!! ...ស៊ីៗៗៗ... ស៊ីតើ» ដល់ឃើញអង្គរក្សប្រុងនឹងដើរមករកជាថ្មី បៀវ ក៏ព្រមមកអង្គុយញ៊ាំតាមសម្រួល។

រឿង «នាមត្រឹមភរិយា»Where stories live. Discover now