ភាគ2 «សង្សារ»

305 38 1
                                    

ក្លឹបរាត្រីអ៊ឹកធឹកមួយបានប្រគំឡើង។ ភ្លេងញាក់កន្ត្រាក់អារម្មណ៍ចេះតែបន្តលេងអោយភ្ញៀវក្រមុំកំលោះស៊ីវីល័យទាំងឡាយនាំគ្នាបានរាំរែកកាច់កាយបញ្ចេញសាច់រាងរៅតាមចំណង់ចំណូលចិត្ត។
បែរក្រឡេកមកមើលកាយស្តើងដែលកំពុងអកស្រាពេញៗមាត់ ហើយស្រែកជំទាលបន្ទរជាមួយតន្ត្រីយ៉ាងអនេក។ នាយតូចក្នុងឈុត.ស អាវ.សជាមួយខោ.សត្រឹមគល់ភ្លៅ ពាក់ក្រវិលមួយគូ និងខ្សែរកមួយខ្សែរ ផ្ទៃមុខលាបម្សៅបែប Natural គន់មើលកាន់តែយូរគឺកាន់តែស្អាតអស់ពាក្យនិយាយ។
«បៀវ បានហើយ» សំឡេងគ្រលរធំរបស់កំលោះវ័យខ្ទង់ ២៨ ទៅ ២៩ ឆ្នាំ។ នាយសង្ហាអង្គុយក្បែរដៃកាយស្តើងដែលកំពុងបំផឹកស្រាអោយជ្រុលខ្លួន អោយស្រវឹងដោយចេតនា។
«បងបញ្ឈប់ខ្ញុំ?? បងហ៊ានបញ្ឈប់ខ្ញុំផងឬ??»
«បៀវ បានហើយ! នេះស្រវឹងហើយណា៎ បងជូនទៅផ្ទះ»
«ខ្ញុំមិនស្រវឹង!! ខ្ញុំក៏មិនទៅផ្ទះ!! យប់នេះខ្ញុំនឹងដេកជាមួយបង!! ចាំមើល៍... បងបៃ នឹងនៅចង់រៀបការជាមួយខ្ញុំទៀតអត់??» ចប់ប្រយោគ បៀវ ក៏លើកដាច់មួយកែវទៀត។
«...» នាយកំលោះត្រឹមសម្លឹងមើលដៃគូស្នេហ៍របស់ខ្លួនទាំងពេញចិត្ត ហើយក៏លួចញញឹមក្នក់ក្នាញ់ចេញមក។ មនុស្សនៅនឹងមុខនាយពេលនេះគឺគួរអោយស្រឡាញ់ខ្លាំងណាស់។
«បងធ្វើអី???» ដៃតូចរុញផ្ទៃមុខសង្ហាចេញទាំងធុញទ្រាន់។
«ក៏ថើប»
«ហ៊ឺស៎...» បៀវ គ្រវាសដៃរុញនាយសង្ហាចេញព្រោះមិនចង់។
«បៀវ...»
«ឡេក... បងលែងមើល៍» បៀវ រេលចេញពីរាងមាំដែលព្យាយាមឱបថើបខ្លួនឡើងប្រកៀក។
ឡេក លេអិន ឡាយឡូរី(Lake Leion Lilorry) កំលោះជនជាតិ អាល្លឺម៉ង់ កាត់ កូរ៉េ បែបនេះទើបគេមានសន្ធានបែប Oppa Oppa ផ្ទៃមុខស្រស់សង្ហា ក្នុងឈុតអាវសឺមីខ្មៅខោពណ៌ត្នោត រាងកាយខ្ពស់ស្រឡះ ១.៨៤ ម៉ែត្រ។ កំលោះកូនកាន់អាស៊ីរូបនេះមានអាយុ ២៩ ឆ្នាំ ជាម្ចាស់អគារពាណិជ្ចកម្មខ្នាតយក្សសាខានៅកូរ៉េផង និងអាល្លឺម៉ង់ផង ក្រៅពីនេះគេក៏ជាម្ចាស់ប្រេនផលិតសម្លៀកបំពាក់ផងដែរ។
«តោះពួកយើងទៅរកបន្ទប់ទៅ» សំឡេងអ្នកកំលោះហោះកាត់ត្រចៀកតូចបង្កអោយ បៀវ ព្រឺសម្បុលខ្ញាកៗ។
«...» ផ្ទៃមុខតូចច្រមិចងាកសម្លឹងមើលគូស្នេហ៍ក្បែរដៃ ក៏មើលឃើញរាងស្រវាំងៗមិនសូវច្បាស់តែអាចចំណាំសំឡេងបានថាជា ឡេក មិត្តប្រុសរបស់ខ្លួន។
«...» នាយសង្ហាឱនមកថើបថ្ពាល់ក្រពុំមួយខ្សឺតពេញពោះ ដៃឱបចង្កេះស្រឡូនតូចជាប់មិនអោយបែរចេញរួច។ បៀវ ក៏រុញនាយកំលោះចេញភ្លាម ហើយខិតទៅរាងឆ្ងាយល្មម។
«ខ្ញុំផឹកស្រាតិចទៀតសិន» បៀវ និយាយសំឡេងបែបស្រវឹងរបស់ខ្លួនទៅកាន់មិត្តប្រុស មុននឹងលើកស្រាមកញ៊ាំមួយកែវទៀតអោយអស់។ អស់មួយកែវនេះភ្នែកក៏ទន់ស្តូកក្រាបខ្លួនលើតុបាត់បង់ស្មារតីតែម្តង។
នាយសង្ហាឃើញបែបនេះក៏ញញឹមឡើងមកតិចៗទាំងក្តីរំភើប មុននឹងឱនថើបថ្ពាល់ បៀវ ម្តងទៀត វែកសក់ដែលបាំងមុខចេញពីទម្រង់មុខប៉ោងខ្យូតៗគួរអោយស្រឡាញ់នោះ ហើយក៏គ្រាហ៍កាយស្តើងចេញពីក្លឹប។
.....
ចំណតឡានដែលមានឡានរាប់រយកំពុងតម្រៀបគ្នា។ ឡេក ដាក់កាយតូចចូលឡានថ្នមៗ ទើបចូលមកកន្លែងតៃកុង បម្រុងនឹងបរឡានចាកចេញទៅហើយស្រាប់តែមានឡាន ៣, ៤ គ្រឿងចតបង្អាក់ជុំទិសមិនអោយនាយបានបរចេញបាន។
ឡេក ស៊ីផ្លេឮៗ ហើយរំពេចនោះរាងមាំរបស់កំលោះសង្ហាមួយដួងបានចុះចេញពីឡាន ទាញវ៉ែនតាខ្មៅបោះចោល ហើយសំដៅមករកឡានរបស់ពួកគេ។ នោះគឺជា...
តុកៗៗៗ...
ដៃមាំគោះកញ្ចក់ដើម្បីអោយ ឡេក បើកកញ្ចក់។ ដោយឃើញថា ឡេក រឹងចចេះមិនព្រមបើកតាមបំណងគេ ទើបអង្គរក្សវ៉ែនតាខ្មៅរបស់គេទាំងប៉ុន្មានភ្ជុងកាំភ្លើងទៅកាន់គេត្រង់ចំណុចតែមួយ។ ឡេក ញ័រខ្លួនទើបព្រមបើកទ្វារអោយតែម្តង។
«កុំអោយមានលើកក្រោយ» តោកំណាច! ដោយស្តាប់តែសំឡេងមួយប្រយោគនេះធ្វើអោយ ឡេក ដឹងពីក្តីក្ស័យថ្ងៃណាៗទៅហើយ ហើយក៏មិនទៅណាឆ្ងាយក្រៅពីកំលោះកំណាច បៃប៊ល អាហ្រ្វេមិន នោះដែរ។
បន្ទាប់ពីពោលប្រយោគខាងលើហើយ បៃប៊ល ក៏ឱនមកបីរាងតូចតែមួយរបស់គូដណ្តឹងក្នុងដៃ នាំទៅឡានរបស់ខ្លួន ហើយក៏ចាកចេញទៅ។
.....
(ហាឡូក្មួយ បៃប៊ល) សំឡេងចំណាស់ក្នុងប្រព័ន្ធទូរសព្ទបានបន្លឺឡើង ស្របពេលដែលឡានតម្លៃថ្លៃរបស់ បៃប៊ល កំពុងបរលើដងវិថី។ បៃប៊ល ញញឹមសម្លឹងមើលរាងតូចដែលកំពុងគេងកើយស្មារបស់គេ មុននឹងតបទៅអនាគតប៉ាក្មេងវិញយ៉ាងសមសួន...
«ហាឡូបាទ»
(យ៉ាងមិចទៅហើយ?)
«រកឃើញហើយលោកពូ! បៀវ ញ៊ាំស្រាឡើងស្រវឹងជោកតែម្តង! បន្តិចទៀតខ្ញុំទៅដល់ហើយបាទ»
(មិនបាច់មកផ្លូវឆ្ងាយទេ អោយប្អូនគេងផ្ទះក្មួយមួយថ្ងៃក៏បាន កុំអោយខាតជើងក្មួយ បៃប៊ល)
«បើលោកប៉ាក្មេកអនុញ្ញាតបែបនេះ ខ្ញុំក៏យល់ព្រម»
(អា៎ៗ... គង់តែនៅជាមួយគ្នាដដែល! ប៉ុណ្ណេះសិនហើយណា៎ ប៉ាក៏អស់បារម្ភ)
«បាទ ជំរាបលា! ទូតៗៗ...» បន្ទាប់ពីនិយាយទូរសព្ទចប់ទុកវាទៅម្ខាង រាងមាំក៏ទាញកាយ បៀវ អោយគេងស្រួលបួល។
បាតដៃមាំលូកចុះមកវែកសក់ដែលបាំងបិទចេញពីផ្ទៃមុខម៉ត់រលោងរបស់ បៀវ ថ្នមៗ។ មុខខ្យូតៗគួរអោយស្រឡាញ់បែបនេះគេពិតជាក្នក់ក្នាញ់ខ្លាំងណាស់ដឹងទេ?
«ហ៊ឺ...» ក្មេងមិនដឹងខ្យល់អីស្រាប់តែបម្រាស់ខ្លួនគេងកើយឱបទ្រូងសង្ហាយ៉ាងស្និតស្នាល មាត់ស្រួចៗង៉ិកង៉ក់រករឿងជាមួយអ្នកដែលរំខានដំណេករបស់ខ្លួន។
«ចាំមើល៍ថាបងដាក់ទោស បៀវ យ៉ាងមិច» ដៃមាំៗលូកមកសើយអាវនាយតូច ស្រាប់តែ...
«ពួកហែងមើលស្អី???» សំឡេងតោកំណាចស្រែកឡើងខ្លាំងៗទៅកាន់កូនចៅដែលកំពុងតែបើកឡានអង្គុយនៅខាងមុខ។ គេដឹងថាពួកកូនចៅកំពុងសម្លឹងមើលទង្វើរបស់ខ្លួនពីក្នុងកញ្ចក់មក ទើបស្រែកដូចជាតោគ្រហឹមបែបនេះឡើង។
កូនចៅក៏ពោល...
«ស៎...សំទោសចៅហ្វាយ» ថាហើយកូនចៅក៏ចុចបិទរនាំងខ្មៅខណ្ឌជាពីរដាច់ដោយឡែកពីអ្នកជិះនិងអ្នកបើក។
បៃប៊ល សម្រួលអារម្មណ៍ខឹងមកវិញ ហើយក៏ងាកមករកបណ្តូលចិត្តរបស់ខ្លួនបន្ត។ ដៃដែលរវាមមុននេះក៏លូកឡើងលើសាច់ទ្រូងទន់ៗដោយក្តីប្រាថ្នា។ មួយជីវិតនេះ គេប៉ងចង់បានរាងតូចមកនៅក្នុងក្រញ៉ាំដៃនេះយូរមកហើយ ឥឡូវមិនព្រមទាំងបានតែរាងកាយឡើយ នៅបានជាប្រពន្ធមិនយូរទៀត។
គេលួចស្រឡាញ់ បៀវ មកយូរហើយ។ យូរតាំងតែពីប្អូននៅខ្ទង់អាយុ ១៣, ១៤ ឆ្នាំមកម្ល៉េះ។ គេក៏សន្យានឹងខ្លួនឯងថា យក បៀវ ធ្វើជាប្រពន្ធអោយទាល់តែបាន។ សន្យាប្រុសកំណាចនេះបែបមិច បែបនោះនឹងក្លាយជាការពិត។
«ក្រអូប... ក្រអូបណាស់» វាក្រអូបស្ទើរតែរលាយបេះដូងគេជាពីរទៅហើយ។ លើកទីមួយក្នុងឆាកជីវិតដែលអ្នកកំលោះបានស្រង់ក្លិនខ្លួនរបស់ បៀវ។ កញ្ចឹង.ក.សខ្ចីត្រូវបានគេថើបមិនជិនណាយ។ បៀវ កាន់តែមិនដឹងខ្លួន គេក៏កាន់តែចំណេញ។
«ហ៊ឹម៎... ឡេក...» បៀវ រុញកាយសង្ហាចេញពីខ្លួនដោយសំឡេងង៉ិកង៉ក់។ ឯអ្នកម្ខាងទៀត មានទៅស្តាប់អី កាន់តែថើបលិឍលើសដើម។
«ឡេក... ចាំដល់គ្រែសិនមើល៍...»
បៃប៊ល ឈប់ត្រឹងមួយកន្លែងបន្ទាប់ពីបានឮប្រយោគខាងលើពោលរួច។
«អូននិយាយស្អី បៀវ???» កំហឹងសឹងផ្ទុះរបស់ បៃប៊ល កើតឡើងភ្លាមៗ តែ បៀវ គេងទៅវិញធ្វើមិនដឹង។
អស់អារម្មណ៍រលីង។ បៃប៊ល ប្រកាន់មុខម៉ូវដូចតោ បែបនេះគេមិនអាចស្មានបានទេថា បៀវ ធ្លាប់ដេកជាមួយអាម្នាក់នោះហើយឬក៏នៅ ទើបហ៊ានពោលបែបនេះពេញៗមាត់។
«ហា៎...ខិហិ... បងខ្យូតម៉េះ ឡេក... ហាហា» ភ្នែកតូចបើកមិនរួចទេ តែដៃចាប់ថ្ពាល់សង្ហាក្រញិចមើលតែកូនក្មេង។
«...» បៃប៊ល ដែលខឹងមុននេះចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ។
«មុខសង្ហា!! ចិញ្ចើមក្រាស់... ច្រមុះស្អាត... មាត់ក៏គួរអោយស្រឡាញ់! ហាហា... ខ្ញុំមានសង្សារសង្ហាបែបនេះ!!!»
«ហ៊ឹស៎!! សង្ហា?? សង្សារសង្ហាហ៎?? បៀវ ដូចជាយកសាំងមកចាក់ក្នុងភ្លើងហើយដឹងទេ??»
«អ្អា៎ហាហា... យប់នេះ... យប់នេះខ្ញុំនឹងដេកជាមួយបង!! ចាំមើល៍... ចាំមើលថា អាបៃ វានៅចង់រៀបការជាមួយខ្ញុំទៀតអត់??? ហាហា»
«...» បៃប៊ល សើចដើម.កទាំងកំហឹង។ តែ បៀវ ម្នាក់គត់ដែលធ្វើអោយគេស្ទើរក្លាយជាឆ្គួតទៅហើយ។

     🔹សូមរង់ចាំអានភាគបន្ត🔹។។។។
___________________________

* បើអ្នកទាំងអស់គ្នាចង់អានបានមុន រៀងរាល់ម៉ោង 8pm សូមចូលទៅកាន់ផេកខាងក្រោម👇👇👇

* បើអ្នកទាំងអស់គ្នាចង់អានបានមុន រៀងរាល់ម៉ោង 8pm សូមចូលទៅកាន់ផេកខាងក្រោម👇👇👇

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

__________________________________

#និពន្ធដោយប៉ុមស្រីពេជ្រ
#រឿងនាមត្រឹមភរិយា🦋💫🌸
#PPBP_World_Novel
#pichpichbp
#រក្សាសិទ្ធគ្រប់ដោយអ្នកនិពន្ធពេជ្រពេជ្រប៊ីភី

•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

រឿង «នាមត្រឹមភរិយា»Where stories live. Discover now