ត្រឹមជាមិត្ត|ភាគ១

247 20 2
                                    

     ពេលព្រឹក🏙️
   ម៉ោងប្រាំព្រឹកជាម៉ោងដែលមនុស្សម្នាងើបពីសម្រាករៀបចំខ្លួនទៅធ្វើការងារដែលពួកគេទទួលខុសត្រូវ ឯងសិស្សានុសិស្សក៏ប្រញាប់រៀបចំខ្លួនដែរដោយសារសាលាចូលរៀនម៉ោងប្រាំមួយ។
   ក្មេងប្រុសកំពុងតែដើរនេះមានឈ្មោះថា យាង ជុងវ៉ុនមានអាយុ២២ឆ្នាំ មានថ្គាល់ខួចទាំងសងខាង ស្រស់ស្អាត ថែមទាំងជាសិស្សពូកែទៀតផងឃើញគេខ្ជូតៗចឹងតិចថារៀនថ្នាក់ទីដប់ពីរអីទៅគឺគេរៀនសាកលវិទ្យាល័យឆ្នាំទីបីហើយ ឪពុកម្តាយគេរស់នៅឯស្រុកកំណើតថៅកែរោងចក្រផលិតទឹកគោ។
    «យ៉ា..ជុងវ៉ុនថ្ងៃនេះឯងមកលឿនម្លេះ»សំណួរនេះគឺបានសួរដេាយមិត្តរបស់គេគឺ គីម ស៊ុននូ អាយុ២២ឆ្នាំ ដែលត្រូវជាមិត្តរបស់ ជុងវ៉ុន ពួកគេស្គាល់តាំងតែពីរៀនឆ្នាំទី១មកម្លេះ អាចនិយាយថាពួកគេជាមិត្តស្និតស្នាល។ នាយតូច ស៑ុននូ នេះណា មុខគួរអេាយស្រឡាញ់ណាស់ ចរិកក៏ខ្ជូតនៅជិតគឺចង់តែចាប់ហែកអីទេ។ ឃេីញខ្ជូតគួរឲ្យស្រឡាញ់បែរនិងមែនតែភាពកាចឆ្នាស់ក៏មិនស្ទេីដែរគឺខ្លាំងយកតែម្តង ហេីយអ្នកដែលគេមិនចូលចិត្តមិនស្គាល់កុំសង្ឃឹមនៅជិតគេបានអេាយសេាះ ជេលុះក្ស័យលូវហេីយ។បើនិយាយអំពីចរិកវិញគឺចិត្តល្អខ្លាំងតែសម្រាប់តែអ្នកស្គាល់តែប៉ុណ្ណោះអ្នកដទៃសុំថយចេញពីគេមួយគីឡូដីទៅ។
    «ថ្ងៃនេះយើងងើបលឿនតែឯងឥឡូវញ៉ាំបាយអីនៅយើងមិនទាន់ញ៉ាំទាំងពីយប់ឃ្លាណាស់»ជុងវ៉ុន
   «ចឹងតោះយើងក៏មិនទាន់ញ៉ាំអីយប់មិញរវល់ខឹងម៉ាក់»ស៊ុននូ រៀបរាប់ប្រាប់មិត្តរបស់ខ្លួនទាំងធ្វើមុខខ្ជូតដាក់មិត្តខ្លួនម៉េចនិងបានញាំុបាយបើគេឈ្លោះគ្នាជាមួយម្តាយគេនេះ។
   «សិស្សច្បង!ទៅណាខ្ងុំសុំទៅដែលបាទ....»រីគី នេះគឺជា
នីស៊ីមូរ៉ា រីគី ជាសិស្សរៀនឆ្នាំទី២មិនសូវជារៀនពូកែណាស់ណានោះទេអាចធ្វើលំហាត់ចេញអីបែរនេះ។ មូលហេតុដែលគេស្គាល់ជុងវ៉ុននឹងស៊ុននូដោយតែពួកគេរស់នៅបន្ទប់សាលាជាមួយគ្នា។ប៉ាម៉ាក់របស់រស់នៅឯប្រទេសជប៉ុនដោយសារតែស្រឡាញ់នឹងចូលចិត្តប្រទេសកូរ៉េរីគីក៏សម្រេចចិត្តមករស់នៅដែនដីប្រទេសកូរ៉េតែម្នាក់អែង។
   «ចឹងតោះថ្ងៃនេះបានបីនាក់ហើយ»ស៊ុននូ
   «ពួកបងចង់ញាំុអីដែលខ្ញុំទៅយកឲ្យបាទ»រីគី នេះជាទំលាប់ហើយដែលគេសួរសំណួរនេះទៅសិស្សច្បងរបស់គេទាំងពីរ។
   «អីក៏បានដែលរីគីបងមិនរើសទេ»ជុងវ៉ុន ពេលដើរមកដល់កន្លែងអង្គុយញាំុអីរាងតូចក៏និយាយប្រាប់នីគីជាធម្មតា។
   «ចុះស៊ុននូបងញាំុអី?»រីគី ពេលដឹងចម្លើយរបស់សិស្សច្បងជុងវ៉ុនហើយ ងាកទៅសួរស៊ុននូវិញ។
   «បងសុំបាយឆាដាក់ពងទាពីរគ្រាប់និងទឹកកូកាមួយកែវ»ស៊ុននូ
   «ទទួលបានលោកប្រុសទាំងពីរ»រីគី និយាយរួចក៏ដើរទៅបាត់
   «ន៎ែ!យើងគិតថារីគីដូចជាស្រឡាញ់ឯង គិតដូចយើងទេ?»ជុងវ៉ុន
   «ន៎ែកុំគិតច្រើនពេញយើងគិតថាគេគ្រាន់តែគេទុកយើងជាសិស្សច្បង»ស៊ុននូ មែនគឺគេគិតបែបនេះដោយសារតែគេជាសិស្សច្បងចឹងហើយគេគោរពអ្នកដែលមានអាយុបង។
   «ចឹងក៏ចឹងទៅចាំមើលរឿងនឹងជារឿងពិតហាស៎»ជុងវ៉ុន
   «បើជារឿងពិតក៏ពិតទៅគិតច្រើនម្ល៉េះយើងមិនបានស្រឡាញ់គេផង?»ស៊ុននូ
   «ចឹងក៏ចឹងទៅឈប់រវល់ហើយមិនមែនជារឿងរបស់យើងផង»ជុងវ៉ុន ធ្វើមុខខឹងតិចអីតិចអីគេគ្រន់គេសួរសោះក៏មិនបាន។
   «បាយនឹងទឹកកូកាដែលបងហៅបានមកដល់ហើយបាទ»នីគីកាន់ចាន់បាយមកឲ្យសិស្សច្បងទាំងពីរដែលអង្គុយចាំអាហារ។កាលញាំុបាយក៏កើតឡើងពួកគេញាំុផងនិយាយអំពើកិច្ចការផងមើលទៅដូចជាសប្បាយណាស់។

Just Friend (New Version)Where stories live. Discover now